Ep2 : ខ្ញុំគួរពន្យល់លោកបែបណ៎ាទៅ??

3.3K 260 7
                                    

@បន្ទប់គេង

« ហូ!! មិញនេះស្ទើតែស្ទះខ្យល់ស្លាប់ទៅហើយ!! ខ្ញុំមិនមែនប្រពន្ធរបស់លោកទេជុងគុក បើសិនជាគេដឹងថាខ្ញុំមិនមែនជាប្រពន្ធរបស់គេនោះតើគេនិងសម្លាប់ខ្ញុំទេណ៎?? » បន្ទាប់ពីបានរត់គេចមកដល់ក្នុងបន្ទប់របស់ខ្លួនរួចហើយថេយ៉ុងគេក៏ដកដង្ហើមបញ្ចេញខ្យល់ធំមកខាងក្រៅ ពេលនេះគេអាចដកដង្ហើមបានស្រួលបន្តិចហើយបើសិនជានៅខាងក្រោមនោះតែបន្តិចទៀតគេប្រាកដជាដាច់ខ្យល់ស្លាប់ជាមិនខានទេ

« បានហើយកុំគិតអីគួរតែរកមធ្យោបាយត្រឡប់ទៅពិភពដើមរបស់យើងវិញទើបបានយើងមិនអាចនៅពិភពលោកមួយនេះរហូតបានទេ !!! »

តុក៚តុក

កំពុងតែអង្គុយរកនឹកវិធីដើម្បីចាកចេញពីទីកន្លែងនេះសុខៗក៏ស្រាប់តែមានសម្លេងគោះទ្វាបន្ទប់បានបន្លឺឡើងរាងតូចក៏ប្រញាប់រប្រញាលរៀបចំខ្លួនរួចហើយក៏ស្រែកប្រាប់អ្នកខាងក្រៅអោយចូលមក

« ចូលមក!! »

« អ្នកប្រុសតូច!! លោកម្ចាស់អោយមកហៅអ្នកប្រុសតូចទៅបន្ទប់សៀវភៅរបស់គាត់ » ម៉ែដោះធំដែលជាម៉ែដោះប្រចាំខ្លួនរបស់ថេយ៉ុងតាំងពីតូចដើរចូលមកខាងក្នុងបន្ទប់រួចហើយក៏និយាយប្រាប់ពីអ្វីដែលគាត់មកនៅពេលនេះ

« អូ!! អ្នកស្រីគឺជាម៉ែដោះធំជាងគេនៅក្នុងផ្ទះនេះមែនទេ » ថេយ៉ុងសួរទៅម៉ែដោះដោយការស្ទាក់ស្ទើរពីព្រោះខ្លាចគេនិងចាប់បានថាខ្លួនមិនមែនជាម្ចាស់ក្នុងផ្ទះនេះពិតប្រាកដ គ្រាន់តែបានលឺសំណួរចម្លែកៗចេញពីមាត់អ្នកប្រុសតូចខ្លួនបែបនេះភ្លាមធ្វើអោយម៉ែដោះគាត់ឆ្ងល់ជាខ្លាំងនេះមិនមែនថាភ្លេចទាំងគាត់ទៀតទេហ្អេស!!!

« អ្នកប្រុសមិនស្រួលខ្លួនមែនទេ....ខ្ញុំគឺជាម៉ែដោះប្រចាំខ្លួនរបស់អ្នកប្រុសនោះអី មើលទៅអ្នកប្រុសដូចជាមិនស្រួលពិតមែនហើយចាំខ្ញុំទៅប្រាប់លោកម្ចាស់អោយទៅហៅគ្រូពេទ្យមក »

« មិន....មិនមែនបែបនិងទេខ្ញុំគ្រាន់តែរាងឈឺក្បាលបន្តិចតែប៉ុណ្ណោះអម្បាញ់មិញលោកម្ចាស់ហៅខ្ញុំមែនទេអញ្ចឹងខ្ញុំប្រញាប់ទៅសិនហើយណ៎ា » នេះអោយតែគេរៀបនិងចាប់កំហុសគឺតែងតែនិយាយបង្វែរដានរហូតមមិនដឹងថាថេយ៉ុងគេអាចរកលេសមកដោះស្រាយបានយូរប៉ុណ្ណាទៀតទេ

អភូតហេតុផ្ដើមស្នេហ៍🍁🍓 [ Complete✅ ]Место, где живут истории. Откройте их для себя