Ep29 : ម៉ែក្មេក

1.4K 132 0
                                    

@វិមានចន

« អ្នកស្រីៗ លោកប្រុសតូចត្រឡប់មកវិញហើយ » គ្រាន់តែឡានរបស់យ៉ុនហ្គីពន្លត់ម៉ាសុីនភ្លាមរាងមាំក៏ចុះមកពីលើឡានយ៉ាងពេញកម្ពស់ព្រមជាមួយនិងទឹកមុខងីងើមិនដឹងខ្យល់អីបន្តិចសោះព្រោះថានៅពេលនេះគេមិនទាន់បានដឹងទេថាប្រពន្ធសំនព្វរបស់ខ្លួនកំពុងតែចង់យកខ្លួនមកលក់ហើយ គ្រាន់តែឃើញមុខមាត់របស់ជុងគុកភ្លាមស្រីបម្រើម្នាក់ដែលឈកំពុងតែឈរស្រោចផ្កានៅក្នុងសួនក៏ទម្លាក់ទុយោទឹកចុះភ្លាមៗហើយក៏ប្រញាប់រត់មកប្រាប់ចៅហ្វាយស្រីរបស់ខ្លួន

« ជុងហ្គុក!!! ជុងហ្គុកកូនត្រឡប់មកវិញហើយមែនទេ » បានលឺដំណឹងថាកូនប្រុសរបស់ខ្លួនត្រឡប់មកវិញដូច្នេះអ្នកស្រីចនក៏ប្រញាប់រត់ចេញមកខាងក្រៅទាំងត្រហេបត្រហបមិនបានខ្វល់ពីអ្នកដែលតាមជួយគ្រាហ៍គាត់ទាល់តែសោះ ដោយសារតែរំភើបខ្លាំងពេកបានឃើញមុខរបស់កូនប្រុសខ្លួនហើយគា់ក៏ស្ទុះចូលទៅអោបនាយកម្លោះយ៉ាងណែនមិនព្រមប្តលែងដៃទាល់តែសោះចំណែកឯជុងគុកឯណេះវិញគេពិតជាមានអារម្មណ៍ផ្លែកខ្លាំងណាស់គេមិនដែលទទួលបានអារម្មណ៍ដែលកក់ក្ដៅខ្លាំងបែបនេះពីមុនមកទេតើនេះគឺជាអារម្មណ៍ដែលមានអ្នកព្រួយបារម្ភនិងស្រឡាញ់យើងខ្លាំងមែនទេ????

« ជម្រាបសួរ អ្នកស្រីចន » យ៉ុនហ្គីឃើញទិដ្ឋភាពដ៏ល្អបែបនេះគេមិនចង់ចូលទៅរំខាននោះទេប៉ុន្តែដោយសារតែចូលមកដល់ខាងមុខផ្ទះគេទៅហើយបើមិនចេះគួរសមគេនិងម៉ាក់ងាយយើងជាមិនខានទេអញ្ចឹងហើយទើបបានជាយ៉ុនហ្គីឆ្លៀតចូលមកជម្រាបសួរម្ចាស់វិមានបន្តិចទៅដើម្បីបង្ហាញពីការគោរពនិងការគួរសមទៅកាន់មនុស្សចាស់

« អូ អ្នកប្រុសយ៉ុនក៏មកដែលហ្អេសចំណែកអ្នកទាំងពីរគឺជា......!! » ឃើញចរឹករបស់យ៉ុនហ្គិបែបនេះធ្វើអោយអ្នកស្រីចនមិនសរសើរមិនបានពិតមែនក្មេងអីទាំងសង្ហា ទាំងសុភាពរាបសារ ហើយចេះគោរពចាស់ទុំថែមទៀតបើអ្នកបានជាគូរគាប់ច្បាស់ជាមានសំណាងបំផុតហើយ ប៉ុន្តែនិយាយចុះឡើងគាត់ក៏ក្រលែកភ្នែកទៅចំថេយ៉ុងនិងជីមីនដែលកំពុងតែឈរនៅឯផ្នែកម្ខាងទៀតហើយក៏សួរទៅកាន់យ៉ុនហ្គីដើម្បីបញ្ជាក់ ចំណែកឯយ៉ុនហ្គីវិញគេក៏មិនហ៊ាននិយាយអោយឮដែលព្រោះថាថេយ៉ុងគេមិនព្រមអោយយ៉ុនហ្គីប្រាប់ពីសាវត្តាពិតរបស់គេនោះទេអញហចឹងហើយទើបបានជាយ៉ុនហ្គីអោនទៅខ្សឹបប្រាប់អ្នកស្រីចនដោយសម្លេងតិចជាទីបំផុត។

អភូតហេតុផ្ដើមស្នេហ៍🍁🍓 [ Complete✅ ]Where stories live. Discover now