Ep34 : ត្រូវរកមនុស្សដែលល្អជាងខ្ញុំ

1.6K 137 0
                                    

« យើងពិបាកសម្រួលអារម្មណ៍ណាស់ប្ដឹងប៉ូលីស....ឆាប់ប្ដឹងប៉ូលីសភ្លាមទៅ » យ៉ុនហ្គីចាប់ស្មារបស់ជុងគុកអង្រួនខ្លាំងៗគេពិតជាខ្លាច.ខ្លាចថានិងទៅជួយមនុស្សដែលគេស្រឡាញ់យឺតពេលខ្លាំងណាស់ ជុងគុកនៅតែព្យាយាមរំងាប់អារម្មណ៍ភ័យខ្លាចរបស់យ៉ុនហ្គីហើយក៏សួររកពីវត្ថុដែលអាចអោយគេយកទៅជួយមនុស្សបាននៅពេលនេះ

« ឯងមានរបស់សម្រាប់ធ្វើគ្រឿងផ្ទុះដែលទេ?? » យ៉ុនហ្គីសម្លឹងមើលមុខរបស់ជុងគុកបន្តិចមុននិងឆ្លើយប្រាប់ទៅកាន់នាយវិញ

« មាន!! តើឯងចង់ធ្វើស្អី » មិនដឹងថាជុងគុកគេមានគម្រោងការណ៍អ្វីនោះទេទើបជាសួររករបស់ដែលគ្រោះថ្នាក់ទាំងអស់នេះទៅវិញប៉ុន្តែប្រហែលជាគេមានហេតុផលអ្វីមួយហើយបើវាជារបស់ដែលអាចជួយពួកគេទាំងពីរបាននាយប្រាកដជាយករបស់នោះមកអោយដោយមិនស្ទាក់ស្ទើរនោះទេ

« ល្អណាស់ ហ្យុងវុនឯងធ្លាប់ធ្វើជាទាហានហើយក៏ធ្លាប់ផលិតគ្រឿងផ្ទុះដែលត្រូវទេ??? ឆាប់ឡើង.ឆាប់ផលិតពួកវាភ្លាមទៅយើងត្រូវការរបស់ទាំងអស់នេះដើម្បីជួយពួកគេត្រឡប់មកវិញ » ជុងគុកបន្ទាប់ពីបានដឹងថាយ៉ុនហ្គីមានរបស់ដែលគេកំពុងតែត្រូវការនោះហើយគេក៏មានពន្លឺបន្តិចបន្តួចឡើងមកហើយនាយប្រញាប់ងាកមុខមករកចំណិតរបស់ខ្លួនហើយក៏សួរនាំអំពីររបៀបធ្វើគ្រឿងផ្ទុះព្រោះថានៅពេលនេះរបស់ទាំងអស់នោះមានសារសំខាន់ខ្លាំងណាស់សម្រាប់គេ

« បាទចៅហ្វាយប៉ុន្តែថារបស់ទាំងអស់នេះត្រូវចំណាយពេលរាងយូរបន្តិចហើយតិចល៎ទៅជួយចៅហ្វាយតូចមិនទាន់ទៅ!!! »

« ពិតមែនហើយអញ្ចឹងឯងធ្វើបានពិនណ៎ាក៏យកពិននិងទៅប្រលការសិនទៅវាក៏គ្រាន់ជាងគ្មានរបស់អ្វីសោះដែល »

_______________

@កំពង់ផែ

« យូរយ៉ាងនេះទៅហើយតិចពួកវាមិនមកទៅល្បង!! » សម្លេងបុរសម្នាក់ដើរចេញពីក្នុងឡានកុងតាន័រដែលគេបោះបង់ចោលរួចក៏សម្ដៅមករកបងធំរបស់វាដែលកំពុងតែឈរយាមនៅឯខាងមុខច្រកចូលនោះដោយដៃមានកាន់កាំភ្លើងជាប់ទាំងសងខាងទៀតផង

អភូតហេតុផ្ដើមស្នេហ៍🍁🍓 [ Complete✅ ]Nơi câu chuyện tồn tại. Hãy khám phá bây giờ