Ep14 : សត្វចិញ្ចឹម

2K 151 0
                                    

@បន្ទប់ការិយាល័យ

« ទើបមកពីណា?? មិចក៏ខាងក្រៅមានសម្លេងរញេរញៃខ្លាំងម្ល៉េះ?! » សម្លេងបន្លឺឡើងស្របពេលដែលរាងកាយតូចបានកាច់គន្លឹះទ្វារបន្ទប់ចូលមកខាងក្នុងទាំងទឹកមុខញញឹមស្រស់ជាខ្លាំង ជុងគុកគេមិនបានដឹងថាថេយ៍គេបានទៅបង្ករឿងអ្វីទៀតហើយទេបានជាសប្បាយចិត្តខ្លាំងយ៉ាងនេះ

« គ្មានស្អីទេ...ខ្ញុំកំពុងតែសងសឹក!!សប្បាយដល់ហើយ ហ្អាស ហ្អា » រាងតូចតបទៅជុងគុកវិញដោយមិនភ្លេចភ្ជាប់ជាមួយនិងស្នាមញញឹមរបស់គេដដែល បានសងសឹកវិញបែបនេះគេដូចជាមានអារម្មណ៍សប្បាយនឹងការសងសឹកមួយនេះខ្លាំងណាស់

« សប្បាយយ៉ាងនេះហ្អេស??? » រាងមាំគេហាក់ដូចជាមិនយល់ពីចិត្តរបស់ប្រពន្ធវ័យក្មេងរបស់គេនោះទេ សប្បាយចិត្តដូចជាត្រូវឆ្នោតបានរាប់លានអញ្ចឹង?? មើលទៅបើសិនជាមានរឿងលើកក្រោយគេប្រហែលមិនចាំបាច់ទេព្រោះមើលទៅប្រពន្ធតូចរបស់គេរីករាយនិងការសងសឹកវិញខ្លាំងណាស់ធ្វើបែបនេះក៏អាចអោយគេរឹងមាំបានមួយកម្រឹតផងដែល

« ត្រូវហើយ!! អូ មែនហើយបើខ្ញុំចង់ចិញ្ចឹមសត្វលោកគិតយ៉ាងមិចដែល?? » កំពុងតែសញ្ជឹងគិតសុខៗអាល្អិតក្បាលខូចម្នាក់នេះក៏ស្រាប់នឹកឃើញចង់ចិញ្ចឹមសត្វមិនដឹងថាគេមានគម្រោងអ្វីទៀតហើយនោះទេ

« មិចក៏នៅសុខៗឯងចង់ចិញ្ចឹមសត្វ » ជុងគុកគេមិនបានប្រកែកអ្វីនោះទេប៉ុន្តែគេគ្រាន់តែចង់ដឹងហេតុផល មិនដែលមនុស្សនៅសុខៗស្រាប់តែខុសពីចរឹកដើមបែបនេះអញ្ចឹងទេកាលពីមុនថេយ៉ុងគឺជាមនុស្សសុភាពរាបសារខ្លាំងណាស់ប៉ុន្តែអីឡូវបែរជាផ្ទុយស្រឡះតែម្ដងនេះជឆប្រពន្ធរបស់គេឬមួយក៏មានខ្មោចព្រាយឯណាមកចូលក្នុងខ្លួនប្រពន្ធរបស់គេទេដឹង??

« គ្មានអីទេ គ្រាន់តែមិនចង់អោយស្ងប់ស្ងាត់ខ្លាំងពេក »

« មិនអីទេ ចាំអោយយូរីគេកម្មង់អោយហើយឯងទៅប្រាប់គេទៅថាចង់បានសត្វអ្វី!! » បើសិនជាចង់បានបែបនេះទៅហើយជុងគុកគេក៏យល់ស្របតាមដែលមិនអាចប្រកែកជាដាច់ខាតព្រោះថាខ្លាចថាដាច់របប

« អរគុណ សឺត » ថេយ៉ុងសប្បាយចិត្តខ្លាំងពេកក៏ភ្លេចខ្លួនអោយទៅថើបជុងគុកឡើងសឺតៗតែម្ដង នេះគេមិនបានយល់សប្តិទេមែនទេស្នាមថើបលើកទីមួយ ព្រះអើយបើដឹងថាគ្រាន់តែទិញសត្វចិញ្ចឹមសោះប្ដូរបានស្នាមថើបបែបនេះប្រហែលអីឡូវគេត្រូវកម្មង់ថែមមួយឡានកុងតាន័រមកថែមទៀតហើយ

« អាយ~ខ្ញុំធ្វើឆ្កួតយ៎ស្អីនិង » បន្ទាប់ពីបានដឹងខ្លួនពីការរំភើបមួយនេះហើយថេយ៉ុងគេក៏ប្រញាប់ដកខ្លួនគេអោយចេញឆ្ងាយពីជុងគុកបនកតិចមុននិងនិយាយរងូវៗតែម្នាក់ឯង ចប់ហើយនៅសុខៗទៅថើបគេបែបនេះតិចគេគិតថាខ្ញុំជាមនុស្សចិត្តងាយទៅ បើនៅក្នុងបន្ទប់នេះតទៀតមិនបានទេមានតែរត់រណ្ដោះខ្លួនសិនហើយ

_______________

« យូរី!! » បន្ទាប់ពីបានចេញពីក្នុងបន្ទប់រួចហើយថេយ៉ុងក៏បានដើរសម្ដៅមកតុធ្វការរបស់យូរីហើយក៏បន្លឺឈ្មោះរបស់នាងឡើងមក

« ចាស មានការអីលេខាគីម?? »

« គឺថាលោកនាយកគាត់បានផ្ដាំមកថាអោយនាងជួយកម្មង់សត្វចិញ្ចឹមអោយគាត់ផង » ថេយ៉ុងក៏បានប្រាប់ពីអ្វីដែលខ្លួនបានពិភ្សាជាមួយជុងគុកកាលពីនៅក្នុងបន្ទប់នោះឯង

« អរ តើសត្វអីទៅ??? »គ្រាន់តែបានដឹងថាជានាយករបស់ខ្លួនដែលជាអ្នកបង្គាប់យូរីនាងក៏មិនបានសួរនាំអ្វីច្រើនដែល នាងក៏សួរពីប្រភេទសត្វដែលចង់អោយនាងកម្មង់អោយនោះ ថេយ៉ុងងាកឆ្វេងងាកស្ដាំហើយក៏អោនទៅខ្សឹបយូរីដោយសម្លេងស្រាលបំផុតហើយក៏បានបញ្ជាក់ពីទីតាំងដែលត្រូវយកសត្វទាំងនោះទៅទុកផងដែល បានលឺរួចហើយយូរីក៏មិនបានគិតអ្វីច្រើនដែលរួចហើយក៏ចុចទៅកម្មង់គេភ្លាមៗតែម្ដង

15នាទីក្រោយមក

« អាយយយ-អ្នកណា??អ្នកណាយកវាមកទុកនៅទីនេះ » មីរ៉ាស្រែកចាចនៅពេលដែលបានឃើញកូនកណ្ដុលសតូចមួយនៅក្នុងថតតុធ្វើការរបស់ខ្លួន

« អេ....ស៊ូជីហ៎ាឯងមកនៅទីនេះទេហ្អេស!! » គ្រាន់តែបានលឺសម្លេងស្រែករបស់នាងក្រមុំបន្លឺឡើងមកដូច្នេះថេយ៉ុងក៏បញ្ចេញស្នាមញញឹមយ៉ាងពេញចិត្តហើយក៏ដើរមករកសត្វចិញ្ចឹមរបស់ខ្លួន

« ឯង....អាក្មេងឆ្កួតឆាប់យកសត្វឆ្កួតឡប់របស់ឯងចេញពីយើងភ្លាមទៅ »

« ប៉ុន្តែមើលទៅវាចូលចិត្តនាងខ្លាំងណាស់ » ថេយ៉ុងញញឹមស្ញេញហើយក៏ចង្អុលទៅកាន់សត្វជីងចក់តូចមួយដែលកំពុងតែតោងនៅលើស្មារបស់មីរ៉ាយ៉ាងមានក្ដីសុខ មីរ៉ានាងក៏រ៉េភ្នែកមើលទៅតាមកន្លែងដែលថេយ៉ុងបានចង្អុលគឺជាស្មារបស់ខ្លួនគ្រាន់តែបានឃើញសត្វមួយនេះភ្លាមនាងក៏សន្លប់បាត់ស្មារតីភ្លាមៗតែម្ដង

« ហាសហាសប្បាយលេងណាស់មិចក៏មិនខ្លាំងទៀតទៅ!! តោះ ស៊ូជី ស៊ូមី ត្រឡប់ទៅបន្ទប់យើងវិញ » ថាហើយនាងក៏ចាប់កាន់សត្វចិញ្ចឹមទាំងពីររបស់ខ្លួនដើរចាកចេញបាត់ទៅ

______________

To Be Continued...........💜💜

អភូតហេតុផ្ដើមស្នេហ៍🍁🍓 [ Complete✅ ]Where stories live. Discover now