Ep13 : កាហ្វេរសជាតិពិសេស

2.2K 152 0
                                    

មួយសប្តាហ៍កន្លងផុតទៅ

« ទីបំផុតខ្ញុំអាចចេញមកខាងក្រៅវិញបានហើយ ណ្ហើយ ចុករោយខ្លាំងណាស់មួយថ្ងៃៗត្រូវប្រុសមុខងាប់ម្នាក់នោះបង្ខំអោយផឹកទឹកខ្ញីរហូត គួរអោយធុញខ្លាំងណាស់ » បន្ទាប់ពីបានមើលថែសុខភាពអស់រយៈពេលមួយអាទិត្យកន្លងមកឃើញថាសុខភាពរបស់ថេយ៉ុងក៏បានវិលត្រឡប់មកសភាពធម្មតាវិញ ប៉ុន្តែទម្រាំតែអាចជាបានពិននេះគេពិតជាពិបាកទ្រាំខ្លាំងណាស់ព្រោះមួយថ្ងៃៗគេត្រូវបានរាងមាំចាប់បង្ខំអោយផឹកទឹកខ្ញីរហូតហើយថែមទាំងពេលខ្លះមានលាយមកជាមួយនិងថ្នាំគ្រាន់ថែមទៀតអូយគ្រាន់តែគិតក៏ដឹងថាពិបាកទ្រាំយ៉ាងណាដែលរយៈពេលមួយសប្ដាហ៍វាមិនមែនតិចថ្ងៃនោះទេ

« រអ៊ូអីតែម្នាក់ឯងហ្នឹង ហើយអម្បាញ់មិញនេះដូចជាលឺថាធុញអ្នកណាគេអញ្ចេះ?? » ជុងគុកដើរចេញមកពីក្រោយខ្នងរបស់រាងតូចព្រមជាមួយនិងទឹកមុខលាយឡំជាមួយនិងអារម្មណ៍ដែលអាចដឹងបានថាមានអ្នកខ្លះកំពុងតែនិយាយដៀមដាមខ្លួនអម្បាញ់មិញនេះ វាមិនមែនជាកំហុសរបស់គេនោះទេគ្រាន់តែមើលថែមនុស្សម្នាក់សោះមិចក៏ធ្វើអោយគេស្អប់ខ្លួនដូច្នេះ??

« គ្ម...គ្មានទេហើយលោកមកឈរទីនេះតាំងពីអង្កាលនិងហុឺយលស់ព្រលឹងខ្ញុំស្លាប់ហើយ » គ្រាន់តែបានឃើញវត្តមានរបស់អ្នកដែលខ្លួនបាននិយាយមកឈរនៅខាងក្រោយខ្នងខ្លួនបែបនេះរាងតូចក៏ប្រញាប់កែប្រែទឹកមុខនិងពាក្យសម្ដីមួយរំពេចតែម្ដង ហុឺយ....និយាយដើមប្ដីវាគ្រាន់ប្ដីតាមទាន់ប្រយ័ត្នដេកក្រៅផ្ទះណ៎ាថេយ៉ុង

« គឺមកឈរនៅពេលដែលអ្នកខ្លះស្រែកថាធុញខ្ញុំនិងណ៎ា » ជុងគុកក៏បន្តប្រយោគហើយក៏បានលើកយកពាក្យដែលថេយ៉ុងគេបាននិយាយមុននេះយកមកនិយាយឡើងវិញផងដែល គេខំមើលថែហើយបែរជាហ៊ាននិយាយដើមគេផងចាំមើលណាដឹងតែបាក់គ្រែប្រាកដណាស់

« លោកកុំចេះតែមួយបង្កាច់ខ្ញុំផ្ដេសផ្ដាស....ខ្ញុំ...ខ្ញុំទៅធ្វើការហើយ » បើគេចាប់បាននៅនិងមុខបែបនេះហើយថេយ៉ុងគេក៏ទាល់ពាក្យសម្ដីមិនអាចប្រកែកបានតទៅទៀតដែលប៉ុន្តែកុំភ្លេចថាការបង្វែរសាច់រឿងក៏ជាជំនាញមួយសម្រាប់រាងតូចម្នាក់នេះផងដែល និយាយបានសាច់ការតែបន្តិចកម្លោះតូចក៏ប្រញាប់រត់ចេញពីក្នុងរ៉ូងចចកភ្លាមតែម្ដងបើហ៊ានតែនៅយូរបន្តិចទៀតច្បាស់ជាត្រូវមេចចកចាប់ហែកជាចំរៀកៗជាមិនខានទេ

អភូតហេតុផ្ដើមស្នេហ៍🍁🍓 [ Complete✅ ]Where stories live. Discover now