Ep12 : ទឹកខ្ញីផ្អែម!!

2.1K 174 0
                                    

@ភូមិគ្រឹះចន

ឡានសារីទំនើបមួយគ្រឿងបានបរចូលមកដល់ខាងក្នុងភូមិគ្រឹះភ្លាមក៏ស្រាប់តែមានស្រីបម្រើជាច្រើនរត់មកតម្រង់ជួរដើម្បីមកទទួលស្វាគមន៍ចៅហ្វាយរបស់គេដែលត្រឡប់មកកាន់ភូមិគ្រឹះវិញ ប៉ុន្តែទឹកមុខរបស់ពួកគេម្នាក់ៗគឺសុទ្ធតែឆ្ងល់គ្រប់គ្នាព្រោះថាពេលវេលានេះគឺជាពេលវេលាដែលជុងគុកគេត្រូវប្រជុំមិនអញ្ចឹងហ្អេសប៉ុន្តែមិចក៏ស្រាប់តែត្រឡប់មកភូមិគ្រឹះវិញភ្លាមៗដូច្នេះគេមិនដែលចោលការងារអញ្ចឹងទេ!!

« លោកម្ចាស់ត្រឡប់មកវិញហើយហ្អេស....នេះអ្នកប្រុសតូចកើតអីនិង??? » គ្រាន់តែឡានត្រូវបានឈប់នៅពីមុខក្លោងទ្វារភ្លាមអ្នកស្រីម៉ែដោះក៏ដើរមកកាន់ឡានហើយក៏សួរនាំទៅកាន់ម្ចាស់ប្រុសរបស់ខ្លួន ប៉ុន្តែគ្រាន់តែបានឃើញថាជុងគុកគេចុះមកពីលើឡានដោយមានបីកាយតូចមកជាមួយគ្នាផងដែលនោះធ្វើអោយម៉ែដោះមានការព្រួយបារម្ភជាខ្លាំង

« ម៉ែដោះជួយហៅលោកគ្រូពេទ្យអោយខ្ញុំផងថេយ៉ុងគេត្រជាក់ឡើងសន្លប់ទៅហើយខ្ញុំនាំគេទៅបន្ទប់សិន » បញ្ចប់ប្រយោគរួចជុងគុកក៏ប្រញាប់បីថេយ៉ុងចូលទៅខាងក្នុងចំណែកឯម៉ែដោះក៏ចេញទៅហៅលោកគ្រូពេទ្យតាមសម្ដីរបស់ម្ចាស់ខ្លួន

_______________

@បន្ទប់គេង

« លោកគ្រូពេទ្យមកដល់ហើយលោកម្ចាស់!! » សម្លេងស្រែករបស់ស្រ្តីវ័យចំណាស់បានបន្លឺឡើងពេញក្នុងភូមិគ្រឹះដោយសារតែបារម្ភពីជម្ងឺរបស់អ្នកប្រុសខ្លួនខ្លាំងពេក នៅពេលដែលលោកគ្រូពេទ្យចូលមកដល់ខាងក្នុងបន្ទប់ភ្លាមគាត់ក៏ប្រញាប់ដើរទៅមើលស្ថានភាពជម្ងឺនៅពេលនេះថាតើវាយ៉ាងមិចទៅហើយងាយស្រួលនិងអោយគាត់អាចដាក់ថ្នាំទៅតាមនិងដែល

« លោកគ្រូពេទ្យគេយ៉ាងមិចទៅហើយ?? » គ្រាន់តែបានឃើញលោកគ្រូពេទ្យពិនិត្យខ្លួនរបស់ថេយ៉ុងរួចរាល់អស់ហើយគេក៏ប្រញាប់ចូលមកសាកសួរដោតសារតែចង់ដឹងពីស្ថានភាពជម្ងឺរបស់ប្រពន្ធគេខ្លាំងពេក គេពិតជាបារម្ភខ្លាំងណាស់ខ្លាចថាថេយ៉ុងនិងទៅចោលគេដូលជាលើកមុនម្ដងទៀត

អភូតហេតុផ្ដើមស្នេហ៍🍁🍓 [ Complete✅ ]Where stories live. Discover now