Ep18 : ល្បិចទល់ល្បិច

1.9K 154 0
                                    

@ក្នុងបន្ទប់

« ថេយ៍អូនចាប់បងធ្វើអី?? មិញនេះវាប្រហើនណាស់ហ៊ានញុាំស៊ុបរបស់បងអស់ហើយថែមទាំងថើបអូនទៀតបងត្រូវតែសម្លាប់វាចោល » ទោះបីជាគេឡើងមកដល់បន្ទប់នៅឯខាងលើក៏ដោយជុងងគុកគេនៅតែកញ្ជ្រោលរកទៅវៃជីមីនដដែលថ្វីត្បិតតែគេមិនមានវត្តមាននៅទីនេះក៏ដោយ ប៉ុន្តែកំហឹងរបស់គេវាមិនទាន់រលត់បាត់ទាំងស្រុងនោះទេអ្នកណាប្រើអោយគេហ៊ានយ៉ាងនេះ...ហ៊ានមកថើបរបស់ដែលគេស្រឡាញ់ហួងហែងខ្លាំងផង!!!

« បានហើយគេទៅបាត់ហើយ....យ៉ាងមិចច្រណែនគេមែនទេ??? » ថេយ៉ុងពោលឡើងទាំងឈឺសៀតថ្ងាសជាខ្លាំងសំណាងហើយដែលជីមីនទៅបាត់នៅពេលដែលគេនៅមានកម្លាំងចាប់ជុងគុកបើមិនដូច្នោះទេខ្លាចក្រែងតែ

« មិនបានច្រណែនទេគ្រាន់តែអន់ចិត្ត......ប្រពន្ធរបស់ខ្លួនឯងត្រូវអ្នកដទៃចាប់ថើបនៅនិងមុខមានប្ដីឯណាអាចទ្រាំឈរមើលបាននោះ!!! » ជុងគុកក្រវៀសខ្លួនចេញពីថេយ៍បែបងក់ងរបន្តិចមុននិងនិយាយរ៉ាយរាប់ប្រាប់ទៅកាន់អ្នកដែលមាននាមជាភរិយាបណ្ដើរ ត្រូវហើយនៅលើលោកនេះគ្មានមនុស្សឯណាសុខចិត្តឈរទះដៃឬមួយក៏អបអរនៅពេលដែលប្រពន្ធរបស់ខ្លួនត្រូវបានបុរសផ្សេងថើបនោះទេព្រោះថាគេមិនមែនជាព្រះវេស្សន្តដែលព្រមប្រគល់គ្រប់យ៉ាងអោយទៅអ្នកដទៃទាំងអស់មិនខ្វល់សូម្បីតែប្រពន្ធកូនរបស់ខ្លួន។

« សឺត យ៉ាងមិចឈប់អន់ចិត្តឬនៅ??? » ដោយសារតែមិនចង់ទ្រាំមើលទឹកមុខដែលចងចិញ្ចើមចូលគ្នាបែបនេះតទៅទៀតកាយតូចក៏ល៎ទៅថើបថ្ពាល់ព្រះស្វាមីមួយខ្សើតទាំងទឹកមុខអៀនៗ ហើយក៏រត់ចូលទៅក្នុងបន្ទប់ទឹកបាត់ទៅ

« នេះ....នេះគេថើបខ្ញុំ?? មិនអន់ទេ!!! »

______________

15នាទីក្រោយមក

ចំណាយពេលអស់ប៉ុន្មាននាទីថេយ៉ុងគេក៏ដាច់ចិត្តដើរចេញពីក្នុងបន្ទប់ទឹកមកហើយ អម្បាញ់មិញនេះគេអៀនស្ទើតែអាចជ្រែកខ្លួនចូលទៅក្នុងដីបានបាត់ទៅហើយមិនដឹងថាកើតឆ្កួតស្អីទេបានជានៅសុខៗល៎ទៅថើបថ្ពាល់គេដូច្នេះ ក្នុងចិត្តរបស់គេពេលនេះដូចជាមិនហ៊ានប្រឈមមុខនិងជុងគុកទាល់តែសោះវានៅតែមានអារម្មណ៍ថាទើសទាល់ខ្លាំងណាស់ដែលភ្លាមៗស្រាប់តែស្និទ្ធស្នាលគ្នាបែបនេះព្រោះជាធម្មតាពួកគេទាំងពីរឈ្មោះគ្នាស្ទើតែរង្គើភូមិគ្រឹះទាំងមូលនេះទៅហើយ។

អភូតហេតុផ្ដើមស្នេហ៍🍁🍓 [ Complete✅ ]Where stories live. Discover now