Ep6 : ឆុតគូស្នេហ៍??

2.3K 189 5
                                    

បន្ទាប់ពីងូតទឹកសម្អាតកាយរួចរាល់អស់ហើយអ្នកទាំងពីរក៏ចុះមកខាងក្រោមវិញដោយភ្ជាប់ជាមួយជាមួយនិងមុខយក្សបញ្ចេញអោយគ្នាទៅវិញទៅមកមិនដឹងថាទៅទាស់ទែងពាក្យសម្ដីគ្នាតាំងពីពេលណាមកទេ នេះបើធ្វើជាបងប្អូនគ្នាដូចជាសមជាងប្ដីប្រពន្ធព្រោះថាមួយថ្ងៃៗឈ្លោះគ្នាមិនក្រោមដប់ដងនោះទេមិនដែលឃើញទេលោកអើយគ្រួសារអីបែបនេះ

« ឯងចង់ទៅណា?? » សម្លេងមាំស្រែសួរនៅពេលដែលឃើញរាងតូចដើរត្រុយគ្មានខ្វល់ពីវត្តមានរបស់គេដែលកំពុងតែអង្គុយនៅចំពីមុខឡើយ នាយងើបឈរពេញកម្ពស់ហើយក៏ដើរសម្ដៅទៅឈរជិតថេយ៉ុងរងចាំការឆ្លើយតបត្រឡប់មកវិញ

« មិនចាំបាច់លោកឈឺឆ្អើលទេ!! » ថេយ៉ុងឈរអោបដៃងាកមុខចេញហើយក៏ឆ្លើយបែបហីៗតបទៅកាន់ជុងគុកវិញ ពេលវេលានេះគេពិតជាមិនចង់ឃើញមុខបុរសម្នាក់នេះទាល់តែសោះ

« ឯងគឺជាប្រពន្ធខ្ញុំបើមិនអោយខ្ញុំសួរនាំឯងចង់អោយខ្ញុំទៅសួរនាំម៉ែដោះជំនួសវិញមែនទេ » រាងមាំក៏ចងចិញ្ចើមសួរទៅកាន់ថេយ៉ុងម្ដងទៀតគេពិតជាមិនយល់ពិតមែននេះឬជាមនុស្សប្រុស គួរតែប្ដូរធ្វើជាមនុស្សស្រីវិញទៅប្រហែលសាកសមជាងព្រោះពូកែងក់ងរបែបនេះវាគឺពិតជាសមខ្លាំងណាស់

« ក៏ល្អ ទៅសួរម៉ែដោះវិញទៅ » លឺបែបនេះថេយ៉ុងក៏និយាយចាក់បណ្ដោយតែម្ដងទៅអោយសមនិងចិត្តដែលក្ដៅក្រហាយនៅពេលនេះ

« នេះឯង!! »

« អ្នកទាំងពីរមានរឿងអីហ្នឹង!!!! » កំពុងតែសម្លឹងសម្លក់មុខគ្នាស្ទើតែអាចហែកសាច់គ្នាជាចំរៀកៗទៅហើយសុខៗក៏ស្រាប់តែមានសម្លេងរបស់អ្នកកម្លោះហ្វូជីបានបន្លឺឡើងមកក្នុងបរិយាកាសដែលពិបាកនិងដកដង្ហើមជាខ្លាំង មិនដឹងថាមកពេលនេះត្រូវឬក៏ខុសនោះទេ

« កុំមកចេះប្ដីប្រពន្ធគេកំពុងឈ្លោះគ្នា » សម្លេងស្រួយស្រឹបស្រែកបន្លឺឡើងព្រមគ្នាដោយមិនខ្ជីទម្លាក់ភ្នែកដែលកំពុងតែសម្លក់គ្នានោះចុះដែល ឃើញបែបនេះហ្វូជីគេក៏មិនហ៊ានឈានជើងដើរចូលមកខាងក្នុងភូមិគ្រឹះបន្តទៀតដែលបើម្ចាស់ភូមិគ្រឹះកំពុងតែជាប់រវល់ដូច្នេះហើយបើចូលមកដូចជាមិនសូវសមនិងពេលវេលាទាល់តែសោះ

អភូតហេតុផ្ដើមស្នេហ៍🍁🍓 [ Complete✅ ]Where stories live. Discover now