Ep17 : ថើប

1.9K 151 0
                                    

@តុអាហារ

« នេះថេយ៉ុងញុាំអោយច្រើនៗទៅ » ជីមីនដួសសាច់ពីក្នុងឆ្នាំស៊ុបមួយដុំដាក់ចូលទៅក្នុងចានរបស់រាងតូចព្រមទាំងបញ្ចេញកាយវិការយកចិត្តទុកដាក់បង្ហាញទៅកាន់ថេយ៉ុងដែលធ្វើអោយនាយតូចគេឆ្ងល់និងទង្វើររបស់មិត្តភក្តិខ្លួនជាខ្លាំង

« ញុាំរបស់យើងវិញ!!! » មិនចាញ់គ្នាប៉ុន្មានរាងក្រាស់ក៏ដួសសាច់មួយដុំដាក់ទៅក្នុងចានរបស់រាងតូចរួចហើយក៏មិនភ្លេចបង្គាប់អោយថេយ៉ុងញុាំសាច់របស់ខ្លួនវិញចំណែកឯសាច់ដែលជីមីនបានចាប់អោយនោះគេក៏ចាប់ចេញយកទៅដាក់ក្នុងចានមួយដែលទុកចោលនៅជិតនោះ

« យ៉ាងមិចនិងមិចក៏ម្នាក់ៗស្រាប់តែមានរឹកពារចម្លែកបែបនេះ?? ឆាប់ញុាំភ្លាមទៅត្រជាក់លែងឆ្ងាញ់ហើយ » ដោយសារតែមិនទាន់ឃើញមានអ្នកណាម្នាក់ចាប់ផ្ដើមដូច្នេះថេយ៉ុងក៏ដួសស៊ុបដាក់ចានរបស់ខ្លួនរួចក៏ហុចមួយម៉ាត់ដើម្បីបញ្ជាក់ថាបើសិនជាត្រជាក់វាគឺមិនឆ្ងាញ់បែបនេះទៀតទេ

« អួយ~ក្ដៅណាស់ » ជុងគុកមិនរងចាំយូរក៏ទាញវែកយកមកដួសដែលប៉ុន្តែមិនប្រយ័ត្នក៏ស្រាប់តែខ្ទាតទឹកស៊ុបមកត្រូវដៃចំជាពេលនោះទឹកកំពុងតែពោះខ្លាំងផងធ្វើអោយដៃរបស់គេក៏រលាករាងខ្លាំងគួរសមដែល ថេយ៉ុងបន្ទាប់ពីបានឃើញបែបនេះគេក៏ប្រញាប់ទម្លាក់ចានស៊ុបរបស់ខ្លួនមួយឡែកសិនហើយក៏ងាកមកមើលជុងគុកទាំងបារម្ភ ជីមីនគេក៏មិនថ្វីដែលចង់អ្នកណាងូតទឹកស៊ុបទៀតក៏គេមិនបានចាប់អារម្មណ៍ជាមួយដែលព្រោះថាពេលនេះគឺគេកំពុងតែរវល់ឆ្ងាញ់ជាមួយនិងអាហាររបស់គេទៅហើយ

« យ៉ាងមិចទៅហើយ?? ឡើងក្រហមដៃហើយចាំបន្តិចខ្ញុំទៅយកថ្នាំលាបមកអោយលោក » ថេយ៉ុងកាន់ដៃមាំថ្នមៗហើយក៏ឆ្លៀតផ្លំតិចៗយ៉ាងយកចិត្តទុកដាក់ នេះត្រឹមតែជារបួសតូចតាចសោះបារម្ភពីគេយ៉ាងនេះទៅហើយមើលទៅថេយ៉ុងគេអាចដាច់ចិត្តចាកចេញពីទីកន្លែងនេះដែលទេ??

« មិនបាច់ទេអង្គុយនៅទីនេះហើយ » បម្រុងនិងងើបដើរចេញទៅហើយក៏ស្រាប់តែជុងគុកគេមកនិយាយបង្អាក់ដំណើរហើយថែមទាំងទាញថេយ៉ុងអោយអង្គុយចុះវិញទៀតផង ថេយ៉ុងគេមិនបាញនិយាយអ្វីនោះទេបើមិនចង់លាបថ្នាំក៏អត់ទៅគេញុាំស៊ុបរបស់គេបន្តក៏បានដែល ប៉ុន្តែមើលទៅជុងគុកគេមិនព្រមញុាំបន្តសោះមិនដឹងថាគេចង់បានអ្វីអោយប្រាកដ

អភូតហេតុផ្ដើមស្នេហ៍🍁🍓 [ Complete✅ ]Where stories live. Discover now