Ep35 : ភាគបញ្ចប់

2.8K 231 3
                                    

@សាលតម្កល់សព

ផឹបៗៗ

សម្លេងសម្រឹបជើងដើរចូលមកខាងក្នុងសាលតម្កល់សាកសពម្ដងបន្តិចៗរហូតទៅដល់កន្លែងមួយដែលមានបិទផ្លាក់ឈ្មោះថា មីនយ៉ុនហ្គី ។ ដៃស្រឡូនឈោងទៅបើកក្រណាត់សដែលគ្របមុខរបស់យ៉ុនហ្គីម្ដងបន្តិចៗប៉ុន្តៃដៃរបស់គេនៅពេលនេះគឺពិតជាញ័រខ្លាំងណាស់គេពិតជាមិនចង់ឃើញរូបភាពទាំងអស់នេះផុសឡើងនៅចំពោះមុខគេដូច្នេះទេឯណាពាក្យដែលធ្លាប់និយាយថាស្រឡាញ់គេនោះ ចុងក្រោយជីមីននៅតែមិនអាចបើកក្រណាត់សនោះដដែលដៃគេទាំងពីរញ័ទទ្រើតចំណែកឯគ្រាប់តំណក់ទឹកភ្នែកក៏ចេះតែហូរមកឥតឈប់ឈរទាល់តែសោះ។

« មនុស្សចង្រៃយ៍!! ក្រែងលោកថាស្រឡាញ់ខ្ញុំនោះអីហើយអីឡូវខ្ញុំមិនទាន់យល់ព្រមថាស្រឡាញ់លោកវិញផងមិចក៏លោកហ៊ានទៅចោលខ្ញុំបែបនេះដូច្នេះមីនយ៉ុនហ្គីខ្ញុំស្អប់លោក ហ្អឹកហ្អឹក » ដៃស្រឡូនវាយទៅលើរាងកាយដែលកំពុងតែដេកស្ដូកស្ដឹងនៅលើគ្រែហើយថែមទាំងជេរប្រទិចនាយថែមទៀតផង អ្នកណាទទួលយកបានបើមនុស្សធ្លាប់ឈ្លោះប្រកែកគ្នាសុខៗបែរជាឈប់និយាយរកគ្នាបែបនេះនោះ

« ជីមីនបានហើយ.....កុំខូចចិត្តខ្លាំងពេកអីបើយ៉ុនហ្គីគេបានឃើញបែបនេះគេក៏មិនសប្បាយចិត្តដែល » ដោយសារតែឃើញមិត្តសម្លាញ់របស់ខ្លួនក្លាយទៅជាសភាពបែបនេះគេក៏ពិបាកចិត្តខ្លាំងណាស់ដែលម្នាក់ដែលកំពុងតែគេងនៅលើគ្រែក៏ជាមិត្តភក្តិចំណែកឯម្នាក់ដែលកំពុងតែស្រែកទ្រហ៊ោយំនេះក៏ជាមិត្តភក្តិតើអោយគេធ្វើយ៉ាងមិចទៅ???

« ថេយ៍....គេបោះបង់ខ្ញុំហើយលែងមានអ្នកមកឆ្លើយឆ្លងជាមួយខ្ញុំទៀតហើយគេទៅហើយទៅបាត់រហូតហើយ ហ្អឺ ហ្អឺ ម្ដេចបានជាគេធ្វើបែបនេះខ្ញុំមិនទាន់បានប្រាប់ចម្លើយគេវិញនោះទេក្រែងគេចង់បានចម្លើយពីខ្ញុំមិនអញ្ចឹងហ្អេសឆាប់ងើបឡើងមកខ្ញុំផ្ដល់ចម្លើយអោយលោកហើយយ៉ុន!!!!  » ជីមីននៅតែអង្រួនរាងកាយដែលគ្មានវិញ្ញាណនោះអោយក្រោកឡើងមកវិញទាំងដែលដឹងហើយថាគ្រប់យ៉ាងនៅពេលនេះគឺវាហួសអស់ទៅហើយទោះចង់បកក្រោយក៏វាមិនអាចទៅរួចបានដែល

« ថេយ៍ដក់ពេលហើយតោះយើងត្រឡប់ទៅវិញទីនេះត្រជាក់ណាស់!!! » ជុងគុកដែលឈរយាមនៅខាងមុខបន្ទប់ក៏និយាយបន្ទឿនរាងតូចអោយប្រញឆាប់ត្រឡប់ទៅវិញព្រោះថាធ្វើបែបនេះវាអាចធ្វើអោយរំខានដល់សាកសពដ៏ទៃទៀតហើយវាក៏ជិតដល់ពេលដែលគ្រូពេទ្យបានអនុញ្ញាតផងដែល។

អភូតហេតុផ្ដើមស្នេហ៍🍁🍓 [ Complete✅ ]Where stories live. Discover now