Ep27 : Friend

1.4K 140 0
                                    

« ឯងចាំតែមើលទៅ!! » ស៊ូអាខឹងឡើងក្រហមមុខរួចហើយក៏ទាញយកទូរស័ព្ទដែលនៅក្នុងកាបូបរបស់ខ្លួនចុចទៅកន្លែងទំនាក់ទំនងហើយក៏ចុចខលទៅលើលេខមួយដែលនៅលើលេខនោះបានសេវឈ្មោះថាបងប្រុសយ៉ុន គ្រាន់តែបើកបង្ហាញពិននេះយើងក៏អាចដឹងបានដែលថាអ្នកណាគឺជាបងប្រុសរបស់នាងតូច មីនស៊ូអា នេះហើយ។

រយះពេលជិតមួយម៉ោងទៅហើយដូចជាគ្មានឃើញស្រមោលរបស់អ្នកណាម្នាក់មកសោះបើសិនជាងាកទៅមើលថេយ៉ុងវិញគេខំឈរចាំឡើងស្ងាបមិនដឹងជាប៉ុន្មានដងទៅហើយនោះទេ ចាំយូរទៅកាន់តែយូរទៅមើលទៅកាន់មាត់ផ្លូវដូចជាគ្មានឃើញអ្នកណាមកសោះមិនដឹងថាតើបងប្រុសដែលស៊ូអាខំនិយាយអួតអាងយ៉ាងជឿជាក់នោះអាចមានផ្លូវមកឈរនៅទីនេះបានដែលឬទេ

ទីតៗ

សម្លេងសុីប្លេឡានបានបន្លឺឡើងធ្វើអោយមនុស្សគ្រប់គ្នាដែលឈរនៅទីនេះមិនថាទាំងជុងគុកឬមួយក៏ស្រីៗទាំងអស់នោះទេក៏ងាកមកសម្លឹងនូវឡានសេរីទំនើបមួយនេះយ៉ាងជាប់ភ្នែក អ្នកណាៗដែលថាមិបស្គាល់សេរីឡានមួយនេះនោះនៅទីក្រុងសេអ៊ូលនេះគឺមានតែមួយគ្រឿងតែប៉ុណ្ណោះដែលជាកម្មសិទ្ធរបស់គ្រួសារត្រកូលមីនហើយអ្នកដែលជាម្ចាស់ឡានមួយនេះគឺជាកូនប្រុសច្បងនៅក្នុងគ្រួសារមហាសេដ្ឋីគឺ មីនយ៉ុនហ្គី ។

« បងប្រុស!!! បងប្រុសមកហើយហ្អេស...ឆាប់ឡើងបងឆាប់មកប្រដៅអាក្មេងម្នាក់នេះទៅវាធ្វើបានខ្ញុំខ្លាំងណាស់ » គ្រាន់តែបានឃើញវត្តមានរបស់បងប្រុសខ្លួនដើរចេញមកពីក្នុងឡានភ្លាមនាងតូចក៏ប្រញាប់រត់ចូលទៅរកនាយកម្លោះទាំងទឹកមុខកម្សត់ជាខ្លាំងហើយក៏មិនភ្លេចនិយាយពាក្យទូលពិតទាំងអម្បាលមាណទៅកាន់យ៉ុនហ្គីផងដែល បន្ទាប់ពីបានឃើញសភាពប្អូនស្រីសំនព្វរបស់ខ្លួនទៅជាយ៉ាងនេះយ៉ុនហ្គីក៏កើតចិត្តខឹងជាខ្លាំងក៏បោះជំហានវែងៗទៅរកម្ចាស់ដើមហេតុដែលប្អូនស្រីរបស់ខ្លួននិយាយប្រាប់មុននេះ

« អ្នកណា!! អ្នកណាធ្វើបាបប្អូនស្រីយើង »

« មីនយ៉ុនហ្គី??? » ពេលនេះថេយ៍បានដឹងហើយថាអ្នកដែលជាបងប្រុសរបស់ក្មេងស្រីជើងល្អម្នាក់នេះគឺជាប្រុសមុខងាប់ម្នាក់នេះសោះ ហឺយ រឿងនេះពិតជានឹកស្មានមិនដល់ពិតមែនប៉ុន្តែថាតើទំនាក់ទំនងរបស់ថេយ៍និងយ៉ុនហ្គីគឺជាអ្វីទៅមិចក៏មើលទៅគេដូចជាធ្លាប់ស្គាល់គ្នាតាំងពីយូរយារណាស់មកអញ្ចឹង

អភូតហេតុផ្ដើមស្នេហ៍🍁🍓 [ Complete✅ ]Where stories live. Discover now