Ep4 : ស្និទ្ធស្នាល??

2.7K 210 2
                                    

« ហុឺយ ទីបំផុតចប់ហើយក្រុមហ៊ុនស្អីទេមិចក៏វេទនាម្ល៉េះ!!ខ្ញុំនឹកមន្ទីពេទ្យខ្ញុំដល់ហើយនឹកកន្រ្តៃ នឹកម្ជុល នឹកសារ៉ាង ហិហិ...ពេលណ៎ាទើបខ្ញុំអាចកាន់វាម្ដងទៀតទៅ » ថេយ៉ុងអង្គុយធ្វើមុខពេបព្រោះតែគេនឹកពិភពរបស់គេខ្លាំងណាស់មិនដឹងថាពេលណ៎ាទើបគេអាចត្រឡប់ទៅវិញបាននោះទេ

« មកអង្គុយធ្វើអីនៅត្រង់នេះឯងមិនទៅធ្វើការទេហេសយ៉ាងមិចមិនចង់បានប្រាក់ខែទេឬ?? » សម្លេងមាំបន្លឺឡើងចេញពីក្រោយខ្នងរាងតូចតែកំពុងតែអង្គុយអោបជង្គង់យ៉ាងកណ្ដោចកណ្ដែងតែម្នាក់ឯង

« លោកកុំមករំខានខ្ញុំ! ខ្ញុំចង់ត្រឡប់ទៅវិញខ្ញុំមិនចេះនៅទីនេះទេហិហិ » ថេយ៉ុងតបទៅជុងគុកវិញប៉ុន្តែមិនមើលមុខគេសូម្បីតែបន្តិច នេះចូលមកធ្វើការថ្ងៃទីមួយបែរជាយំទារទៅវិញបែបនេះទៅហើយតើថ្ងៃក្រោយគេអាចស៊ូទ្រាំបានយ៉ាងមិចទៅ

« មិនបានទេមកធ្វើការថ្ងៃដំបូងមិនបានប៉ុន្មានផងក៏ចង់ទៅផ្ទះវិញទៅហើយជាលេខាខ្ញុំជួយធ្វើខ្លួនអោយរឹងមាំបន្តិចទៅ....ទៅរៀបចំឯកសាបន្តិចទៀតខ្ញុំមានណាត់ជាមួយនិងលោកផាក » ចំណែកឯរាងក្រាស់ម្នាក់នេះវិញបន្ទាប់ពីបានលឺថាប្រពន្ធរបស់ខ្លួនចង់ត្រឡប់ទៅវិញដូច្នេះគេកនឹកស្មានថារាងតូចចង់ទៅផ្ទះវិញមិនមែនទៅភពរបស់ខ្លួនគេវិញនោះទេ គិតៗទៅពីរនាក់នេះគឺនិយាយមិនចូលគ្នាសោះតែម្ដង

« មិនចេះទៅយកខ្លួនឯងទេឬយ៉ាងមិច ឆឹស » និយាយបានតែប៉ុណ្ណេះគេក៏ដើរចាកចេញទៅ មាត់ចេះតែតប៉ុន្តែគេប្រើយ៉ាងមិចក៏ស្ដាប់តាមគេដែល:))

@ការិយាល័យ

« មិនដឹងជាឯកសាស្អីទេខ្ញុំជាពេទ្យមិនមែនជាអ្នកលក់ទឹកអប់នោះទេមកអោយខ្ញុំធ្វើការស្អីក៏មិនដឹងរញេរញៃដល់ហើយ...នេះឃើញហើយ » រាងតូចបន្ទាប់ពីកកេរកកាយបន្ទប់មួយនេះស្ទើតែរលំហើយទីបំផុតគេក៏អាចរកឃើញរបស់ដែលគេត្រូវការ បន្ទាប់ពីបានរបស់នោះហើយគេក៏ចង់ចាកចេញមកវិញប៉ុន្តែមិនទាន់ទាំងបានឈានជើងមួយជំហានផងកាយតូចក៏ត្រូវបានបុគ្គលិកស្រីពីរអ្នកចេញមកស្ទាក់ផ្លូវរបស់គេជាប់តែម្ដងមិនដឹងថាពួកនាងៗទាំងនោះមានបំណងអ្វីនោះទេ

អភូតហេតុផ្ដើមស្នេហ៍🍁🍓 [ Complete✅ ]Where stories live. Discover now