Ep16 : ប្ដីមកវិញហើយ

1.9K 144 0
                                    

« មិនអីទេឯងគិតតាមសម្រួលទៅយើងគ្រាន់តែសួរលេងៗទេ!! ត្រូវហើយឯងចង់ដើរផ្សាជាមួយនិងយើងទេអីឡូវនេះយើងមានលុយច្រើនណាស់ណ៎ា » ដោយសារតែពិបាកនិងឃើញទឹកមុខដ៏សោកសៅរបស់មិត្តសម្លាញ់ខ្លួនខ្លាំងពេកជីមីនក៏ប្ដូរប្រធានបទអំពីការដើរផ្សារវិញម្ដង វាគឺជាចំណូលចិត្តរបស់ថេយ៉ុងកាលណាដែលគេបានលឺបែបនេះច្បាស់ណាស់ថាទុក្ខសោករបស់គេទាំងប៉ុន្មាននិងរសាយទៅតាមខ្យល់អស់ជាក់ជាពុំខាន

« ដើរផ្សាហ្អេសល្អខ្លាំងណាស់!! » បន្ទាប់ពីបានលឺការបបួលមួយនេះហើយធ្វើអោយរាងតូចសប្បាយចិត្តជាខ្លាំង មិនគិតអ្វីច្រើនក៏ប្រញាប់រត់ទៅបន្ទប់របស់ខ្លួនដើម្បីផ្លាស់ប្ដូរសម្លៀកបំពាក់យ៉ាងប្រញាប់ប្រញាល

« អេ-ចាំផងយើងទៅដែល »

ផ្នែកម្ខាងទៀត

« ហាឡូ នៅខាងនោះយ៉ាងមិចទៅហើយ?? » សម្លេងមាំច្បាស់បន្លឺឡើងស្របពេលដែលដៃកំពុងតែកត់ឯកសារយ៉ាងយកចិត្តទុកដាក់ប៉ុន្តែទោះជារវល់យ៉ាងណាក៏មិនអាចភ្លេចពីរវត្តមានរបស់ប្រពន្ធតូចដែលកំពុងតែនៅភូមិគ្រឹះតែម្នាក់ឯងបានដែល

« ប៉ុន្មានថ្ងៃមុនគ្មានអ្វីគួរអោយកត់សម្គាល់ទេចៅហ្វាយប៉ុន្តែ ព្រឹកមិញនេះលោកផាកបានមករកអ្នកប្រុសតូចដល់ក្នុងភូមិគ្រឹះហើយថែមទាំងមានបញ្ចេញកាយវិការដែលស្និទ្ធស្នាលគ្នាខ្លាំងថែមទៀតផងអីឡូវនេះកំពុងតែត្រៀមចេញទៅខាងក្រៅហើយ » អង្គរក្សដែលជុងគុកបានអោយនៅចាំឃ្លាំមើលថេយ៉ុងក៏បានរាយការណ៍ពីសកម្មភាពខ្លះៗនៅថ្ងៃនេះ ព្រោះថាគេក៏ចម្លែកចិត្តដែលនៅពេលដែលបានឃើញរូបភាពទាំងអស់នេះមើលទៅកាន់ពួកគេទាំងពីរដូចជាធ្លាប់ស្គាល់គ្នាមករាប់ឆ្នាំអញ្ចឹង

« ស្និទ្ធស្នាលទៀតហើយហ្អេស?? តាមមើលពួកគេទាំងពីរអោយជាប់កុំអោយបាត់ពីក្រសែភ្នែករបស់ឯងអោយសោះ » ស្និទ្ធស្នាល??ពាក្យទាំងនេះវាបានប្រើជាមួយនិងអ្នកប្រុសផាកជាលើកទីពីរហើយកាលពីមុនអាចថាជាជានិស្ស័យទៅចុះប៉ុន្តែពេលនេះអោបរឹតគ្នាដូចជានឹករលឹកគ្នាខ្លាំងណាស់អញ្ចឹង មើលទៅពួកគេទាំងពីរច្បាស់ណាស់ថាប្រាកដជាមានទំនាក់ទំនងដែលអាថ៍កំបាំងជាមិនខានទេ តើពួកគេទាំងពីរមានអ្វីលាក់បាំងចំពោះខ្លួនទៅ??

អភូតហេតុផ្ដើមស្នេហ៍🍁🍓 [ Complete✅ ]Where stories live. Discover now