Ep25 : ខ្ញុំគ្រាន់តែទុកអោយប៉ុណ្ណោះ

1.6K 143 0
                                    

« អ្នកណាគេខលមកហ្នឹង!! » ដោយសារតែមានលឺសម្លេងនិយាយប្រកែកគ្នាអម្បាញ់មិញនេះវាក៏បានទាក់ទាញចំណាប់អារម្មណ៍របស់កម្លោះជុងអោយដើរចូលមកមើលនៅខាងក្នុងបន្ទប់នេះបន្តិច ព្រោះថាសម្លេងរបស់ក្មេងតូចមិញនេះវាបានលាន់លឺសែនខ្លាំងរហូតដ៏ថ្នាក់ខ្ទរខ្ទាចេញមកខាងក្រៅថែមទៀតផង

« មានគេរកលោក!! » ថេយ៉ុងនិយាយបានតែមួយម៉ាត់នេះរួចក៏ដើរបំបុកស្មារមាំរបស់ជុងគុកគេទៅខាងក្រៅបន្ទប់បាត់ទៅ ដោយទុកអ្នកកម្លោះម្នាក់នេះឈរស្មឹងស្មាតខំប្រឹងគិតថាខ្លួនគេបានធ្វើអ្វីខុសទៀតហើយមិចក៏នៅសុខៗមកខឹងគេទាំងព្រឹកព្រលឹមបែបនេះ

« អ្នកគេរកបង?? អេ-ថេយ៍ចាំបងផង » ក្រោយពីបានឃើញថាចរឹករាងតូចរបស់គេផ្លាស់ប្ដូរភ្លាមៗបែបនេះ ជុងគុកគេក៏កើតមានមន្ទិលសង្ស័យក្នុងចិត្តទៀតហើយមិញនេះទើបតែសប្បាយអរជាមួយគ្នារឿងបង្កើតទឹកអប់ជោគជ័យសោះអីឡូវបែរជាមកបង្ហាញរឹកពារសោះអង្កើយបែបនេះទៅវិញ ហិហិ ចិត្តមនុស្សប្រែប្រួលមិនចេះចប់ទាល់តែសោះ

______________

@មន្ទីពេទ្យ

« នែ!! ឯងមានដឹងទេយើងឮថានៅខាងមុខមន្ទីពេទ្យរបស់យើងអីឡូវមានប្រុសស្អាតលក់ទឹកអប់ទៀតណ៎ា ហូយ បើនិយាយទៅគឺថាប្រុសម្នាក់នោះសង្ហាខ្លាំងណាស់ហើយថែមទាំងទឹកអប់របស់គាត់មានក្លិនក្រអូបជាប់ចិត្តខ្លាំងទៀតផង » គ្រូពេទ្យស្រីម្នាក់និយាយខ្សឹបខ្សាវគ្នាអំពីរឿងអ្នកលក់ទឹកអប់សង្ហាម្នាក់ដែលធ្វើអោយអ្នកដែលកំពុងតែអង្គុយស្ដាបើនៅទីនោះមានចិត្តលួចឆ្ងល់ជាខ្លាំង

« អត់ទោស បងស្រីទាំងពីរតើបងមានដឹងពីទីតាំងដែលអ្នកលក់ទឹកអប់នោះលក់ដែលទេ??? » ទ្រាំស្ដាប់ជាយូរមកហើយ ហើយវាក៏រាងប្រហែលៗខ្លាំងដែលតិចល៎អ្នកទាំងមនុស្សទាំងអស់នេះកំពុងតែនិយាយគឺមនុស្សដែលខ្លួនកំពុងតែគិតអោយសោះណ៎ា ប៉ុន្តែវាមិចនិងអាចទៅព្រោះថាគេម្នាក់នោះមិចអាចល្បីលឿនជាងនេះទៅបើទើបតែចាប់ផ្ដើមលក់ថ្ងៃទីមួយសោះហ្នឹង!!!

« គេល្បីប្រុសសង្ហាម្នាក់នោះខ្លាំងណាស់ឯងមិនដឹងទេហ្អេស!! កន្លែងដែលគេលក់គឺនៅជិតនេះទេឯងគ្រាន់តែដើរចេញពីក្នុងមន្ទីពេទ្យរបស់យើងតែហាសិបម៉ែត្រទៅច្បាស់ជាឃើញតូបរបស់កម្លោះសង្ហាម្នាក់នោះហើយ » គ្រូពេទ្យស្រីម្នាក់នោះបង្ហាញទឹកមុខភ្ញាក់ផ្អើលបន្តិចបន្តួចនៅពេលដែលបានដឹងថាមានមនុស្សដែលមិនស្គាល់ពីទីតាំងកម្លោះសង្ហាដែលខ្លួនកំពុងតែនិយាយពេលនេះដែល ព្រោះថានៅពេលនេះទាំងនៅក្នុងបណ្ដាញសង្គមគឺគេកំពុងតែនាំគ្នាចាប់អារម្មណ៍និងបុរសម្នាក់នេះខ្លាំងបំផុត បន្ទាប់ពីប្រាប់ទីតាំងទៅកាន់ថេយ៉ុងរួចរាល់អស់ហើយពួកនាងៗទាំងអស់នោះក៏បំបែកគ្នាទៅតាមផ្នែករាងៗខ្លួនអស់ទៅ

អភូតហេតុផ្ដើមស្នេហ៍🍁🍓 [ Complete✅ ]Where stories live. Discover now