Ep8 : យល់ច្រឡំ

2.2K 174 0
                                    

« ខ្ញុំចូលចិត្តអ្នកប្រុស » ហ្វូជីបង្ហើបសម្លេងឡើងមកទាំងរដេបរដុបនិងសង្ឃឹមក្នុងចិត្តថារាងតូចនិងផ្ដល់ចម្លើយមួយដ៏ល្អត្រឡប់មកកាន់គេវិញ

« ខ្ញុំក៏ចូលចិត្តអ្នកប្រុសដែល » ថេយ៉ុងញញឹមស្ញេញបង្ហាញធ្មេញគ្រប់គូរួចក៏តបពាក្យទៅវិញប្រាកដណាស់ថាពាក្យនេះគឺជាពាក្យដែលហ្វូជីគេចង់លឺជាទីបំផុត គេគិតរួចហើយថាកាយតូចម្នាក់នេះក៏ចូលចិត្តគេវិញដែលសង្ឃឹមថាការសារភាពស្នេហ៍មួយនេះនិងស្ថិតស្ថេរជារៀងរហូត

« ពិតមែនហ្ហេស!!! » ដើម្បីជាការបញ្ជាក់អោយកាន់តែច្បាស់ហ្វូជីគេក៏សួរបញ្ជាក់ម្ដងទៀត ដើម្បីកុំអោយថាគេនេះស្ដាប់ច្រឡំឬមួយក៏មានអ្វីមួយដែលមិនទាន់ប្រាកដ

« ត្រូវហើយខ្ញុំចូលចិត្តអ្នកប្រុស...ចូលចិត្តម៉ែដោះ...ចូលចិត្តអ្នកដែលនៅក្នុងក្រុមហ៊ុនទាំងអស់ហើយក៏ចូលចិត្តអ្វីៗគ្រប់យ៉ាងដែលនៅទីនេះ » តាមពិតទៅពាក្យដែលថេយ៉ុងគេបាននិយាយនោះគឺគ្រាន់តែបញ្ជាក់ថាគេចូលចិត្តក្នុងនាមជាមិត្តភាពមិនមែនក្នុងន័យស្នេហានោះទេ

« ខ្ញុំមិនមែនចង់មានន័យបែបនោះទេ...គឺខ្ញុំមានអារម្មណ៍ស្រឡាញ់ចំពោះអ្នកប្រុស » ហ្វូជីគេសម្រួលអារម្មណ៍ដែលអស់សង្ឃឹមមុននេះបន្តិចរួចហើយក៏ព្យាយាមពន្យល់ន័យដែលគេចង់បង្ហាញទៅកាន់រាងតូចថាគេមិនមែនចូលចិត្តត្រឹមនាមមិត្តភាពប៉ុណ្ណោះទេវាគឺលើសពីនេះឆ្ងាយណាស់

« ថាម៉េច!!! មានអារម្មណ៍ចំពោះខ្ញុំ?? អ្នកប្រុសនិយាយលេងសើចអីននិងខ្ញុំបានរៀបការរួចទៅហើយ ហើយក៏មិនអាចស្រឡាញ់អ្នកដទៃបានទៀតដែលបើលោកនិយាយបែបនេះអញ្ចឹងអោយខ្ញុំសុំទោសផង » បន្ទាប់ពីបានយល់ច្បាស់ពីអត្ថន័យពិតប្រាកដមួយនេះហើយថេយ៉ុងគេស្រាប់តែផ្លាស់ប្ដូរទឹកមុខភ្លាមៗតែម្ដង គេមិនយល់ទេថាហេតុអីបានជាគេអាចមកឈរស្ដាប់ពាក្យទាំងអស់នេះទៅវិញហើយមិចក៏អារម្មណ៍របស់គេច្របូកច្របល់យ៉ាងនេះក្រែងគេក៏ធ្លាប់មានចិត្តលើបុរសម្នាក់នេះដែលមិនអញ្ចឹងហ្អេសឬមួយក៏នេះជាអារម្មណ៍របស់ម្ចាស់រាងកាយមួយនេះ។

អភូតហេតុផ្ដើមស្នេហ៍🍁🍓 [ Complete✅ ]On viuen les histories. Descobreix ara