Ep30 : ថ្នាំខ្លាំង

1.5K 137 0
                                    

« ជុងកូនដូចជាហត់ហើយឆាប់ទៅសម្រាកទៅ.....ចាំម៉ាក់ធ្វើស៊ុបដែលកូនចូលចិត្តយកទៅអោយណា៎ថេយ៍មកនេះទៅធ្វើជាមួយម៉ាក់ » កំពុងតែអង្គុយនិយាយគ្នាលេងសុខៗអ្នកស្រីចនក៏ស្រាប់តែដេញជុងគុកអោយឡើងទៅសម្រាកមើលទៅហាក់ដូចជាយកចិត្តខុសធមនមតាយ៉ាងមិចទេ រាងក្រាស់ក៏មិនបានចាប់អារម្មណ៍អ្វីច្រើនដែលក៏ឡើងទៅបន្ទប់ខាងលើបាត់ទៅ

« យ៉ុនហ្គី....ហើយនិង....ជីមីន ក្មួយក៏ឆាប់ទៅផ្ទះសម្រាកដែលទៅពេលនេះមេឃដូចជារាងងឹតហើយ » វាហាក់ដូចជាអ្នកស្រីចនមានគម្រោងការណ៍អ្វីមួយយ៉ាងអញ្ចឹងហើយមិនចង់អោយមានអ្នកនៅរំខានរញេរញៃច្រើនគាត់ក៏បង្ខំអោយពួកគេទាំងពីរអ្នកចេញទៅខាងក្រៅហើយគាត់ក៏ដើរមកអូសដៃថេយ៉ុងចូលទៅក្នុងចង្រ្កានបាយបាត់

_______________

@ចង្រ្កានបាយ

« ស៊ុបនេះជុងគឺគេចូលចិត្តខ្លាំងណាស់ប៉ុន្តែមិនដឹងថាពេលនេះវានៅតែជាម្ហូបដែលអ្នកកម្លោះម្នាក់នេះចូលចិត្តឬមួយក៏អត់នោះទេ?? » ពាក្យសម្ដីចម្លែកៗប៉ុន្មានម៉ាត់នេះវាពិតជាបានធ្វើអោយថេយ៉ុងងឿយឆ្ងល់ខ្លាំងណាស់ក្រែងជាម្ហូបដែលកូនប្រុសរបស់គាត់ចូលចិត្តហ្អេសមិចក៏គាត់និយាយថានៅពេលនេះតើគេនៅតែចូលចិត្តវាឬអត់បែបនេះទៅវិញ

« អ្នកស្រី....អ្នកស្រីនិយាយប្លែកខ្លាំងណាស់ »

« កុំហៅយើងថាអ្នកស្រីអីហៅថាម៉ាក់ក៏បានណ៎ាយើងចូលចិត្តចរឹករបស់ឯងបែបនេះខ្លាំងណាស់......
តាមពិតទៅយើងបានដឹងហើយថាគេមិនមែនជាជុងគុកនោះទេ » ពាក្យមួយម៉ាត់នេះពិតជាធ្វើអោយថេយ៍ស្លោស្លន់ក្នុងចិត្តខ្លាំងណាស់មិនទាន់ដឹងអីផងគេដឹងពីគម្រោងការណ៍របស់ខ្លួនទៅហើយហ្អេស លើកនេះប្រហែលជាមិនអាចរួចខ្លួនបាននោះទេហ៊ានកុហកដល់ត្រកូលអភិជនបែបនេះបើមិនស្លាប់ក៏រស់ពិបាកជាងស្លាប់ដែល លឺមកទៀតថាគ្រួសារមួយនេះសម្លាប់មនុស្សសាហាវណាស់ហើយថែមគ្មានបន្សល់ដានថែមទៀតផងគ្រាន់តែគិតក៏អាចធ្វើអោយរាងតូចម្នាក់នេះព្រឺក្បាលបានដែល

« ហិហិ អ្នកស្រី....ពូកែនិយាយលេងសើចដល់ហើយ » ថេយ៉ុងខំប្រឹងនិយាយទាំងទឹកមុខមិនសូវជាសមប៉ុន្មាននោះទេព្រោះបើមើលទៅទឹកមុខរបស់អ្នកស្រីចនដូចជាគ្មានលេងសើចបន្តិចទាល់តែសោះ

អភូតហេតុផ្ដើមស្នេហ៍🍁🍓 [ Complete✅ ]Waar verhalen tot leven komen. Ontdek het nu