Episode 1

641 26 0
                                    

សម្លេងរបស់រថយន្តសេរីទំនើបពណ៌ខ្មៅរលើបរលោងដែលជាម៉ូឌែចុងក្រោយប្រចាំឆ្នាំក៏បានបើកមកឈប់នៅខាងមុខមាត់ទ្វារបស់វីឡាដ៏ធំស្កឹមស្កៃមួយ... រូបរាងកាយរបស់អ្នកកម្លោះរូបសង្ហារសក់ពណ៌ទង់ដែងក៏បានដើរចេញមកពីរថយន្តហើយក៏ដើរចូលទៅខាងក្នុងវីឡាដ៏ធំស្កឹមស្កៃមួយនោះ... សម្លេងបើកទ្វាក៏បានបន្លឺឡើងមកដែលបង្ហាញឲ្យឃើញពីរូបរាងយ៉ាងសង្ហាររបស់អ្នកកម្លោះទាំង៦នាក់ផ្សេងទៀតកំពុងអង្គុយនៅខាងក្នុងបន្ទប់ទទួលភ្ញៀវយ៉ាងរំភើយទាំងមិនខ្វល់ពីអ្នកដើរចូលមកសូម្បីបន្តិច... បន្តិចក្រោយមកសម្លេងក្រលរៗមួយបានបន្លឺមកដើម្បីនិយាយទៅកាន់អ្នកផ្សេងដែលចង់បញ្ជាក់ពីការចាប់ផ្ដើមសន្ទនា...

"យើងមកជុំគ្នាហើយ... ឆាប់ពិភាក្សាគ្នារកមូលហេតុនៃរឿងដែលបានកើតឡើងទៅ" យ៉ុងគី

"ខ្ញុំក៏មិនយល់ដែរថាហេតុអីទើបរឿងនេះត្រូវបែកធ្លាយ" ជុងគុកនិយាយបណ្ដើរលេងហ្គេមបណ្ដើរដែលមើលទៅដូចជាមិនខ្វល់ពីរឿងនេះអញ្ចឹង

"ប្រហែលជាមានអ្នកដែលត្រូវគេទិញទឹកចិត្តបានហើយទើបរឿងទាំងនេះត្រូវបានបែកធ្លាយស្រួលៗយ៉ាងនេះ" ថេយ៉ុង

"ជីមីនហា... តាំងពីមកដល់ឯងដូចជាមិនមានយោបល់អីបន្តិចសោះ!" ជីន

"រឿងបែកធ្លាយនេះនិងបង្ករឲ្យយើងជួបផលវិបាកខ្លាំងណាស់... " ជេហូប

"ការប្រកួតនោះជិតមកដល់ហើយមែនទេ? យើងគួរតែរកវិធីបង្កើត project របស់យើងសិនដើម្បីដោះស្រាយបញ្ហាដែលនៅចំពោះមុខ... ហើយរឿងដែលមានរនុកក្នុងនោះយើងចាំចាប់គេតាមក្រោយទៅ" ណាមជុន

"ហុឹម... Project នោះមិនមែនជាបញ្ហានោះទេ... វាគ្រាន់តែជាគំនូរប្រៀងរបស់ខ្ញុំប៉ុណ្ណោះ, គំនូរពិតខ្ញុំបានរៀបចំរួចរាល់ហើយ" អ្នកកម្លោះសក់ទង់ដែងជីមីនក៏បន្លឺឡើងមកបន្ទាប់ពីអង្គុយស្ដាប់បងប្អូនខ្លួនព្រួយបារម្ភចប់

"ហេតុអីមិនប្រាប់ពួកយើងជាមុន????" ជីន

"ការងារទាំងនេះពិតជាមានការប្រកួតប្រជែងខ្លាំងណាស់ដូច្នេះខ្ញុំគួរតែមានការប្រយ័ត្នប្រយែងខ្លាំងបំផុត... មិនមែនខ្ញុំចង់លាក់បាំងនិងអ្នករាល់គ្នាទេគ្រាន់តែខ្ញុំដឹងថាក្នុងក្រុមហ៊ុនមានរនុកក្នុងទើបលាក់បែបនេះ" ជីមីន

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now