Episode 24

59 3 0
                                    

#មន្ទីរពេទ្យ

"បងជីសុីន... បងជួយនាំ ម៉ាក់ ប៉ា និងបងប្រុសរបស់ខ្ញុំទៅពិនិត្យសុខភាពបន្តិចបានទេ??? ព្រោះថាយើងមកដល់ពេទ្យហើយគួរតែឆែកសុខភាពបន្តិចទៅ... កុំឲ្យខាតពេលចាំខ្ញុំនៅខាងក្រៅ..."

"បាទអ្នកស្រី... ចាំខ្ញុំនាំពួកគាត់ទៅពិនិត្យសុខភាព... តែអ្នកស្រី..." ជីសុីន

"ខ្ញុំចូលម្នាក់ឯងបាន... ទីនេះសុវត្ថិភាពណាស់កុំបារម្ភ..." លីលីនិយាយចប់ក៏ចូលទៅក្នុង ឯគ្រួសារលីលីក៏ត្រូវជីសុីននាំទៅបន្ទប់ពិនិត្យសុខភាពបាត់ទៅ...

----------

"លោកគ្រូពេទ្យ..." លីលីដើរចូលមកក៏អង្គុយចុះ

"សួស្ដីអ្នកស្រីផាក... សូមអញ្ជើញអង្គុយចុះសិនមក..."

"លោកគ្រូពេទ្យ... តើខ្ញុំមានជម្ងឺអ្វីខ្លះដែលបន្សល់ក្រោយពីគ្រោះថ្នាក់ចរាចរណ៍នោះ???" លីលីចាប់ផ្កើមសួរទាំងមិនបានរងចាំគ្រូពេទ្យប្រាប់ទាន់នោះទេ

"ហុឹម... អ្នកស្រីពិតជាឆ្លាតណាស់... ហើយអ្នកស្រីក៏ក្លាហានណាស់ដែរដែលអាចទទួលយកបញ្ហាចំពោះមុខបាន" គ្រូពេទ្យ

"ខ្ញុំអរគុណដែលលោកគ្រូពេទ្យបានសរសើរ... ប៉ុន្តែទោះជាចង់ប្រកែកនិងការពិតក៏មិនអាចធ្វើបានដែរ... ដូចបងអញ្ចឹង... បើគាត់ដឹងថាខ្ញុំឈឺជាងមុនគាត់ប្រាកដណាស់ថានិងមិននៅស្ងៀមទេ... លោកគ្រូពេទ្យដឹងហើយថាគាត់ជាមនុស្សយ៉ាងមិច..." លីលីញញឹមទាំងសោះកក្រោះដាក់គ្រូពេទ្យ

"ត្រូវហើយ... លោកប្រុសផាកបើគាត់ដឹងថាខ្ញុំជួយលាក់អ្នកស្រីប្រាកដណាស់ថាគាត់និងចាត់ការខ្ញុំហើយ... " គ្រូពេទ្យបាននាំលីលីនិយាយលេងរហូតមាន nurse  ម្នាក់កាន់ក្រដាសពិនិត្យសុខភាពមួយចូលមក...

(ក្រដាស់នោះជាក្រដាស់ដែលនាងក្រមុំបានជួសឈាមពិនិត្យកាលពីមួយសប្ដាហ៍មុននៅពេលនាងមកទទួលថ្នាំ)

"ទីបំផុតវាមកដល់ហើយ... " លីលី

"អ្នកស្រីត្រៀមខ្លួនទទួលយកវាហើយឬនៅ???"

"ហុឹម... ប្រាកដណាស់ថាទទួលបាន..." មាត់និយាយថាមិនអីតែចិត្តរបស់លីលីគឺមិនមែនមិនអីទេ

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now