Episode 31

57 1 0
                                    

#កោះជីជូ

"ឯងមកធ្វើអី??? សុខភាពឯងយ៉ាងមិចហើយ???" ជីន

"ខ្ញុំបានធូរហើយ... គ្រាន់តែត្រូវជិះរទេះបែបនេះបណ្ដោះអាសន្នប៉ុណ្ណោះ" ជីមីន

"គាត់ទើបដេររបួសម្សិលមិញនោះទេ..." ជុងគុក

"សមុទ្រនេះធំណាស់... ធំរហូតធ្វើឲ្យគេរកនាងមិនឃើញ..." ជីមីនអង្គុយលើរទេះរុញភ្នែកសម្លឹងមើលទៅសមុទ្រដ៏ធំល្វឹងល្វើយចែងចាំដូចគ្រាប់ពេជ្រ

"ឯងកុំបារម្ភអី... អ្នករុករកកំពុងរកនាងនៅតាមកោះនានាដែលនៅជិតៗនេះហើយ" ណាមជុន

"តាមច្បាប់គេជិតបញ្ឈប់ការតាមរកហើយមែនទេបងប្រុស" ជីមីន

"អឹម... គេរកតែ៣ថ្ងៃទៀតទេគឺគេបញ្ឈប់ការតាមរកហើយ... តែឯងកុំបារម្ភអីពួកយើងនិងជួលអ្នកតាមរកឯកជនមករកបន្ត" ជីន

"បាទ... ខ្ញុំនិងតាមរកនាងឲ្យឃើញហើយខ្ញុំក៏មិនខ្វល់ថាខ្ញុំត្រូវប្ដូរនិងអ្វីនោះទេ..." ជីមីន

"ញុាំអីបន្តិចទៅ..." យ៉ុងគី

"ខ្ញុំមិនឃ្លានទេ... មែនហើយខ្ញុំនិងនៅព្យាបាលទីនេះរហូតដល់របួសខ្ញុំជាសះស្បើយទើបខ្ញុំត្រលប់ទៅសេអ៊ូលវិញ... ហើយរឿងការងារក្រុមហ៊ុនវិញខ្ញុំទម្លាក់ឲ្យបងជីនធ្វើជំនួសព្រោះគាត់ជាមនុស្សមិនចូលចិត្តធ្វើការដូច្នេះឲ្យគាត់ជំនួសខ្ញុំប្រហែលល្អ... " ជីមីន

"ឯងចង់ធ្វើបាបបងមែនទេ???" ជីន

"ហើយការងាររបស់បងជីនឲ្យជុងគុកគ្រប់គ្រងជំនួស" ជីមីន

"ផាកជីមីន..." ជីន

"ខ្ញុំហត់ហើយ... ជីសុីននាំខ្ញុំទៅបន្ទប់បន្តិចទៅ" ជីមីននិយាយចប់ជីសុីនក៏បាននាំជីមីនទៅបន្ទប់សម្រាក...

"នេះគេ... គេ... គេ..." ជីន

"បង... ស្ងប់អារម្មណ៍ទៅ... ខឹងច្រើនមិនល្អទេ..." ជេហូបមកអង្អែលស្មាពីក្រោយបងធំខ្លួនជាការលួងលោម

--------------

ពីមួយថ្ងៃទៅមួយថ្ងៃកន្លងផុតទៅយ៉ាងរហ័ស... រដូវស្លឹកឈើជ្រុះក៏បានកន្លងផុតទៅ... រដូវរងារក៏បានមកដល់អស់រយៈពេលប៉ុន្មានខែ... ជីមីនដែលនៅអង្គុយលើរទេះក៏អាចក្រោកដើរវិញបានឯរបួសក៏បានជាសះស្បើយ... អ្នកកម្លោះតែងតែមកឈរនៅមាត់សមុទ្រតែម្នាក់ឯងទាំងភាពក្រៀមក្រំ... សម្លេងទឹករលកបកប៉ះគ្នាក៏បានធ្វើឲ្យអ្នកកម្លោះផាកដែលដើរមកមុននេះបានគេងលង់លក់យ៉ាងកម្សត់តែម្នាក់ឯង... សម្លេងហៅរវើយៗរបស់នារីម្នាក់បានបន្លឺឡើងក្បែរត្រចៀករបស់ជីមីន

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now