Episode 13

100 6 0
                                    

[ ICU ROOM ]

"ខ្ញុំចង់ចូលទៅមើលនាង" ជីមីន

"សុំទោសលោក, លោកមិនអាចចូលទៅខាងក្នុងបាននោះទេ" Nurse

"តែនាងជាភរិយាខ្ញុំ" ជីមីននិយាយទាំងអួលដើមក

"ជីមីន" ណាមជុនមកចាប់ស្មាប្អូនប្រុសរបស់ខ្លួន

"លោកអាឈរមើលតាមកញ្ចក់ពីខាងក្រៅនេះបាន... ពួកយើងមិនអាចអនុញ្ញាតឲ្យលោកចូលទៅខាងក្នុងទេព្រោះខ្លាចអ្នកជម្ងឺឆ្លងមេរោគពីខាងក្រៅ" Nurse

"ខ្ញុំគ្មានមេរោគអីទេ ... ឲ្យខ្ញុំចូលទៅ ..." ជីមីន

"កុំចូលអី... បន្តិចទៀតនាងនិងដឹងខ្លួនហើយ" ជេហូប

"ពួកយើងអាចឈរមើលនាងពីខាងក្រៅនេះបាន" ជុងគុក

"មើលទៅនាងប្រហែលឈឺចាប់ណាស់ហើយ... មើលឧបករណ៍គេបំពាក់ទៅ... ច្រើនណាស់" ជីមីននិយាយបណ្ដើរស្រក់ទឹកភ្នែកចុះមកបណ្ដើរដោយសារតែឃើញមនុស្សដែលគេស្រលាញ់ត្រូវដេកស្ដូកស្ដឹងមិនដឹងខ្លួនបែបនេះ

"នាងគ្រាន់តែសន្លប់ដោយសារជាតិថ្នាំប៉ុណ្ណោះបងកុំបារម្ភអី" ជុងគុកមកទះស្មាបងប្រុសខ្លួនតិចៗជាការលួងលោម

"ឯងសំណាងហើយដែលបានមើលឃើញនាងគេងបែបនេះ... តែបងវិញមិនបានឃើញនាងគេងដូចឯងទេ... បងក្រោកមកវិញបងឃើញតែផ្នូររបស់នាងបាត់ទៅហើយ..." ជីននិយាយចប់ក៏ទម្លាក់ទឹកមុខចុះដែលបញ្ជាក់ថាខ្លួនកំពុងឈឺចាប់យ៉ាងខ្លាំង

"ពួកយើងទៅផ្ទះសិនទៅ... ឯងនៅទីនេះក៏មិនបានការអ្វីដែរ.... ចាំពេលនាងប្ដូរទៅបន្ទប់ជម្ងឺទូទៅចាំឯងមកកំដរនាង" ថេយ៉ុង

"មែនហើយ... ទីនេះមាន nurse  ចាំមើលថែហើយ... បើអាការៈនាងមិនស្រួលគ្រូពេទ្យនិងទាក់ទងទៅយើងហើយ" យ៉ុងគី

"បងគួរតែទៅរកមនុស្សដែលជាមេបញ្ហាវិញល្អជាងនៅមើលនាងគេងបែបនេះដែរ" ជុងគុកឱនមកខ្សឹបក្បែរត្រចៀកអ្នកកម្លោះដែលធ្វើឲ្យពេលនេះជីមីនមានកំហឹងពេញខ្លួនដូចជាត្រូវភ្លើងមកដុតភ្លាមៗអញ្ចឹង

"មែនហើយ... នៅទីនេះអត់ប្រយោជន៍ទេ" ជីមីនក៏ដើរចេញទៅមុនបាត់ទៅឯសមាជិកផ្សេងទៀតក៏សួរជុងគុកទាំងឆ្ងល់

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now