Episode 27

61 2 0
                                    

រៀងរាល់ព្រឹកមុនពេលនាងចាប់ផ្ដើមធ្វើអ្វីមួយនាងតែងតែដើរមកអង្គុយនៅមាត់បង្អួចរួចសម្លឹងមើលទៅក្លោងទ្វារបងធំនៅខាងក្រៅទាំងទឹកមុខក្រៀមស្រពោន... ជីសុីនក៏បានចូលមកខាងក្នុងបន្ទប់ដែលលីលីកំពុងអង្គុយសម្លឹងនោះរួចក៏និយាយឡើងមកកាន់នាង

"អ្នកស្រី... អ្នកប្រុសបានឲ្យខ្ញុំមកទទួលអ្នកស្រីទៅមន្ទីរពេទ្យព្រោះដល់ថ្ងៃដែលត្រូវពិនិត្យសុខភាពហើយ"

"បងប្រុសជីសុីន... ពួកយើងនៅតែ២នាក់បែបនេះកុំនិយាយគួរសមអី... " លីលី

"តែ ..."

"បងចេញទៅសិនទៅខ្ញុំទៅរៀបចំខ្លួនបន្តិចសិន..." លីលី

-----------

#មន្ទីរពេទ្យ

"អ្នកស្រី... " គ្រូពេទ្យ

"សួស្ដីលោកគ្រូពេទ្យ..."

"មើលទៅអ្នកស្រីដូចជាស្លេកស្លាំងណាស់" គ្រូពេទ្យ

"ចាសមែនហើយ... មួយរយៈនេះមានអារម្មណ៍ថាស្រវាំងភ្នែកនិងឧស្សាហ៍ឈាមច្រមុះណាស់... ឯថ្នាំទាំងនោះក៏ទប់មិនជាប់និងភាពឈឺចាប់ដែរ... លោកគ្រូពេទ្យតើអាការៈរបស់ខ្ញុំអាចវិវត្តន៍កាន់តែខ្លាំងដែរទេ???"

"អ្នកស្រីមកតាមខ្ញុំមក... ខ្ញុំនិងថតកាំរស្មីជូនអ្នកស្រី" គ្រូពេទ្យដើរនាំមុខលីលីដល់ត្រឹមខាងក្រៅស្រាប់តែនាងបានដួលសន្លប់ស្ដូកស្ដឹងឯជីសុីនដែលឈរមើលនោះក៏ប្រញាប់ប្រញាល់មកលើកអ្នកស្រីរបស់ខ្លួនហើយក៏ទាក់ទងទៅកាន់អ្នកប្រុសរបស់ខ្លួន...

២ម៉ោងក្រោយពីលីលីបានសន្លប់ជីមីនក៏បានមកដល់... លីលីដែលលឺសម្លេងបើកទ្វាចូលមកក៏ធ្វើជាមិនអីហើយក៏ចុចទូរស័ព្ទដោយមានគ្រូពេទ្យកំពុងពិនិត្យមើលឧបករណ៍នៅទីនោះ...

"បងមកហើយ??? បងប្រុសជីសុីនពិតជាអ្នកជំនិតបងមែនន៎" លីលី

"ហេតុអីក៏អូនដួលសន្លប់បែបនេះ???"

"អូនគេងមិនសូវលក់ទើបសន្លប់បែបនេះ" លីលី

"លោកគ្រូពេទ្យតើនាង..." ជីមីន

"អ្នកស្រីមិនអីទេ... គាត់សន្លប់បែបនេះដោយសារតែការគេងមិនសូវគ្រប់និងខ្វះវីតាមីននៅក្នុងខ្លួនតែប៉ុណ្ណោះ" គ្រូពេទ្យ

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now