Episode 12

114 4 0
                                    

"នេះជាវ៉ាលីរបស់លោកស្រី" អ្នកបំរើ

"យកវាទៅចង្ក្រានបាយទៅ..." លីលី

"ចាសលោកស្រី..." អ្នកបំរើ

"ក្នុងនោះមានរបស់អី???" ជីមីន

"របស់បងមិនដែលញុាំនិងមិនចូលចិត្ត" លីលីនិយាយចប់ក៏ដើរសំដៅទៅចង្ក្រានបាយជាមួយអ្នកបំរើដែលដើរទៅមុននេះ...

-------------------
២ខែក្រោយមក

"អូនចង់ទៅណា???" ជីមីនក្រោកពីគេក៏ឃើញនាងក្រមុំស្លៀកពាក់យ៉ាងស្អាតរួចទៅហើយ

"អូនចង់ទៅផ្សារ" លីលី

"ផ្សារ??? នៅផ្ទះខ្វះអីអូនប្រាប់មេកាបានហេតុអីត្រូវចេញទៅក្រៅខ្លួនឯង??? " ជីមីន

"អូនចង់ទិញរបស់ញុាំ... នៅផ្សារកូរ៉េគ្មានរបស់ដែលអូនត្រូវការទេ..." លីលី

"ចង់ទៅផ្សារខ្មែរទៀតហើយមែនទេ??? ដឹងថាលើកមុនអូនទៅស្ងាត់ៗបងបារម្ភប៉ុណ្ណាទេ???" ជីមីន

"បារម្ភធ្វើអីអូនមានកើតអីឯណា???" លីលី

"យប់មិញបងសុបិន្តអត់ល្អទេចឹងកុំទៅអី" ជីមីនដើរមកឱបនាងក្រមុំពីក្រោយជាការអង្វរកុំឲ្យនាងទៅតែនាងក្រមុំបែរជាបេះដៃអ្នកកម្លោះចេញរួចក៏បែរមកចាប់ថ្ពាល់អ្នកកម្លោះវិញ

"បើមិនទុកចិត្តបងអាចឲ្យអ្នកការពារទៅជាមួយអូនឲ្យច្រើនៗទៅល្អទេ???"

"បាន... បងឲ្យឡាន២ទៅជាមួយអូន..." ជីមីន

"ហ៊ឹម... អូនចេញទៅហើយលោក CEO ផាក" លីលីក៏ដើរចេញទៅទាំងទឹកមុខមិនសប្បាយចិត្តជាមួយនិងមនុស្សដើរតាមច្រើននាក់

"លីលី... កើតអី???" ថេយ៉ុង

"ខ្ញុំមិនអីទេ... បងប្រុសថ្ងៃនេះចង់ទៅណាទាំងព្រឹក???" លីលី

"បងមានកាលវិភាគត្រូវថតនៅ៩ដូច្នេះត្រូវទៅពេលនេះទើបទាន់... ចុះអូនឯងចង់ទៅណានិង??" ថេយ៉ុង

"ខ្ញុំចង់ទៅផ្សារតែលោក CEO ផាកហាមមិនចង់ឲ្យខ្ញុំទៅនោះទេ... ពេលដែលគាត់ឲ្យខ្ញុំទៅគឺមានអ្នកការពារច្រើនណាស់" លីលី

"កុំខឹងអី... អូនឯងកំពុងមាន baby... ការពារបន្តិចមិនជាបញ្ហាទេ" ថេយ៉ុង

CEO ម្ចាស់ស្នេហ៍ [-ចប់-]Tahanan ng mga kuwento. Tumuklas ngayon