Episode 21

101 6 0
                                    

"បងមិនបានចូលក្រុមហ៊ុនទេ... បងមិនទាន់បង្ហើយការងារឲ្យផាកជីមីននៅឡើយទេ... បើចូលទៅប្រាកដជាស្លាប់របស់គេមិនខាន... " ជីនបើកឡានមកដល់ក្រុមហ៊ុនក៏ទម្លាក់នាងក្រមុំនៅទីនោះ...

"បងខ្លាចគាត់ដល់ថ្នាក់នេះ??? "

"គេអាក្រក់ជាងអ្វីដែលអូនឯងគិតឆ្ងាយណាស់... បងទៅសំងំនៅសួនកម្សាន្តរបស់បងវិញល្អជាង..." ជីន

"អរគុណណាស់បងប្រុស... ចាំខ្ញុំទៅលេងបងនៅសួនកម្សាន្តរបស់បងណា..." លីលីឱនមកនិយាយជាមួយបងធំតាមកញ្ចក់ឡាន

"ទៅជាមួយអ្នកណាក៏បានតែហាមទៅជាមួយផាកជីមីនណា..." ជីន

"ចាស..."

"បងទៅហើយ..." ជីននិយាយចប់ក៏បើកឡានចេញទៅឯលីលីវិញក៏ដើរចូលទៅក្រុមហ៊ុនតែម្នាក់ឯងតែចៃដន្យអ្នកយាមទ្វាក៏មិនឲ្យនាងចូលដោយសារតែពួកគេមិនបានស្គាល់នាងក្រមុំនោះទេ...

---------

#៣ម៉ោងក្រោយ...

សម្លេងអង្គរក្សក៏បានបន្លឺចេញពីអេកូមរបស់អ្នកយាមនោះដែលធ្វើឲ្យលីលីដែលនៅអង្គុយក្បែរនោះក្រោកឡើងទាំងមុខមាត់ប្រែជាក្រហមឆ្អិនឆ្អៅ...

"ឲ្យ... ឲ្យខ្ញុំចូលទៅ... "

"សុំទោសផងអ្នកនាង... ទីនេះមិនមែនជាកន្លែងចង់ចេញចូលស្រេចតែចិត្តទេ..." អ្នកយាម

"ខ្ញុំជាភរិយារបស់លោកផាកជីមីន... ខ្ញុំពិតជាភរិយារបស់គាត់មែនណា..." លីលី

"លោកប្រុសមានស្រីច្រើនរាប់មិនអស់... ហើយខ្ញុំក៏មិនដែលដឹងថាលោកប្រុសរៀបមង្គលការដែរ... អ្នកនាង... ឈប់មកលេងសើចទៅ... ហើយសម្លៀកបំពាក់របស់អ្នកនាងក៏មិនសាកសមជាអ្នកស្រីផាកដែរ... ទៅវិញទៅ..."

"ឲ្យខ្ញុំចូលទៅ... ខ្ញុំចង់ជួបគាត់..." លីលី

[លោកប្រុសចុះទៅដល់ជាន់ក្រោមហើយ... ]

លីលីលឺបែបនេះក៏ស្ទុះទៅរកអ្នកកម្លោះជីមីន... តែមិនទាន់ទៅដល់ផងក៏ស្រាប់តែមានអង្គរក្សម្នាក់រុញនាងឲ្យដួលទៅដោយសារតែគេស្មានថានាងជាអ្នកកាសែត... ឯជីមីនក៏ដើរផុតទៅហើយក៏ក្រលេកភ្នែកមើលឃើញតែអាវពណ៌ស្វាយរបស់នាងបន្តិចរួចឡានក៏បើកទៅបាត់ទៅ... ឯនាងក្រមុំដែលត្រូវគេរុញដួលមុននេះបានត្រឹមតែស្រក់ទឹកភ្នែកបណ្ដើរខំប្រឹងក្រោកឡើងដើរត្រលប់ទៅវិញទាំងអាកាសធាតុត្រជាក់រហូតដល់-៦អង្សារ...
រីឯជីមីនដែលកំពុងមើលឯកសារនៅក្នុងឡាននេះវិញក៏ស្រាប់តែនឹកដល់ភរិយាខ្លួនរួចបម្រុងទាញទូរស័ព្ទមក call ទៅនាងតែក៏ត្រូវបានលោកបងធំជីន call មកកាត់បានមុនទៅវិញ...

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now