Episode 30

72 1 0
                                    

១សប្ដាហ៍កន្លងផុតទៅ

"ទីបំផុតយើងអាចមកផ្ទះគេងលើគ្រែទន់ៗរបស់យើងហើយ" ជេហូប

"សូម្បីសាឡុងក៏ស្រួលអង្គុយដែរ..." ថេយ៉ុង

"អ្នកទាំង២ដូចជាយ៉ាប់ម្លេះ???" ណាមជុន

"បងឯងអាចឈ្នះក្ដីដ៏ធំមួយបងឯងមិនយល់ពីអារម្មណ៍ដែលពួកយើងធ្វើ project  រួចទេ" ថេយ៉ុង

"យើងធ្វើរឿងក្ដីក៏ពិបាកដែរ... មិនមែនគ្រាន់តែអង្គុយវត្ថុតាងធ្លាក់មកឯណា" ណាមជុន

"មួយរយៈនេះយើងឃើញឯងញឹកញាប់ណាស់... ពិសេសម៉ោងព័ត៌មាន" ជីន

"ខ្ញុំនៅក្នុង TV សង្ហារទេ??? តែប្រហែលមិនសង្ហារទេព្រោះខ្ញុំមិនសូវបានគេងផង... បងឯងមើលនៀកមុខខ្ញុំមានស្នាមមុនមួយគ្រាប់ធំណាស់" ណាមជុន

"ឯណាផាកជីមីន???" យ៉ុងគី

"គេទៅទទួលលីលីមកពីមន្ទីរពេទ្យហើយ" ថេយ៉ុង

"ឯងស្លក់ដល់ហើយនៀក" ជីន

"ខ្ញុំគួរតែបិទម៉ាស់ឲ្យច្រើន... មិនអញ្ចឹងទេខ្ញុំប្រាកដជា..." ថេយ៉ុង

----------------

*ក្រាក... ក្រឹប...*

"អូនសម្លាញ់... ផាកជីមីនរបស់អូនមកដល់ហើយ" ជីមីន

"បងមកហើយ??? ចាំបន្តិច... នៅទីនោះហើយ... អូនលាបក្រេមបន្តិចសិន... មុខអូនស្លេកណាស់" លីលី

"អូនមិនទាន់រៀបចំខ្លួនទេ???" ជីមីន

"គ្រូពេទ្យឲ្យអូននៅមួយរយៈទៀត... តែអូនមិនចង់នៅទេ... បើនៅផ្ទះមានសួនខាងក្រៅមើល" លីលី

"លោកផាក" គ្រូពេទ្យ

"លោកគ្រូពេទ្យ... ហេតុអីបានជាមិនទាន់ឲ្យលីលីចេញទៀត???" ជីមីន

"គឺ... កាលពីយប់មិញនេះក្រពះរបស់អ្នកស្រីធ្វើទុករហូតក្អួតចេញឈាមទើបព្រឹកនេះពួកយើងមិនទាន់អនុញ្ញាតឲ្យអ្នកស្រីចេញពីមន្ទីរពេទ្យបាន" គ្រូពេទ្យ

"អូនក្អួតចេញឈាម??? មិចក៏មិនប្រាប់បងឲ្យបានដឹង??? អូនចង់ឲ្យបងខឹងអូនមែនទេ???" ជីមីន

"ក្រែងព្រឹកមិញបងត្រូវធ្វើបទបង្ហាញមែនទេ??? អូនខ្លាចបងបារម្ភទើបមិនបានប្រាប់... ហើយបើបងខឹងអូនបងអាចដោះលែងអូនបានទេ???" លីលី

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now