Episode 9

118 5 0
                                    

១សប្ដាហ៍កន្លងផុតទៅ....
ជីន ណាមជុន យ៉ុងគី ជីមីន និងជីសុីនក៏បានមកដល់ទឹកដីខ្មែរម្ដងទៀត... ជីមីនបានប្រើប្រាស់យន្តហោះផ្ទាល់ខ្លួនដើម្បីហោះមកខ្មែរទើបមកលើកនេះមិនមែនជាពេលយប់តែជាពេលព្រឹកទើបអ្នកកម្លោះទាំង៥ប្រញាប់ទៅ apartment ដើម្បីងូតទឹកនិងផ្លាស់ប្ដូរសម្លៀកបំពាក់...

"ហេតុអីឯងស្រលាញ់នាងយ៉ាងនេះ????" ជីន

"មែនហើយ... មើលទៅឯងខុសពីផាកជីមីនកាលពីមុនខ្លាំងណាស់" ណាមជុន

"ខ្ញុំក៏មិនដឹងថាហេតុអីដែរតែខ្ញុំស្រលាញ់តែនាងដកចិត្តមិនរួចនៅពេលជួបនាងភ្លាម" ជីមីន

"ឯងស្គាល់ផ្ទះនាងដែរទេ???" យ៉ុងគី

"ស្គាល់..." ជីមីន

"អ្នកប្រុសស្គាល់ដោយរបៀបណា???" ជីសុីន

"ទៅចាំនាងនៅសាលានាងទៅ ... " ជីមីន

"នេះហៅថាស្គាល់???" ជីន

"បាទ..." ជីមីន និយាយចប់ក៏បាននាំអ្នកទាំង៤ដើរចេញតម្រង់មកសាលារបស់នាងក្រមុំ... ពេលអ្នកកម្លោះមកដល់ស្រាប់តែឃើញនាងក្រមុំលីលីកំពុងដើរតែម្នាក់ឯងទាំងទឹកមុខស្លេកស្លាំង... ជីមីនឃើញបែបមិនស្រួលក៏ស្ទុះទៅជិតនាងក្រមុំតែពេលទៅដល់នាងបានសន្លប់បាត់ទៅហើយទើបធ្វើឲ្យជីមីននិងអ្នកកម្លោះទាំង៤នាក់ទៀតត្រូវជូននាងក្រមុំទៅមន្ទីរពេទ្យ...

--------------------

[មន្ទីរពេទ្យ]

"លោកគ្រូពេទ្យនាងយ៉ាងមិចហើយ???" ជីមីន

"អ្នកនាងមិនអីទេប្រហែលមកពីញុាំនិងគេងមិនគ្រប់គ្រាន់ទើបសន្លប់បែបនេះ..." គ្រូពេទ្យ

"Doctor ចុះទារកក្នុងពោះនាងមានសុខភាពល្អទេ???" ជីមីន

"ទារក??? អរ... ទារកមិនអីទេ... គេមានសុខភាពល្អណាស់" គ្រូពេទ្យ

"តើនាងមានផ្ទៃពោះយូរប៉ុណ្ណាហើយលោក doctor" ណាមជុននិយាយជាភាសាអង់គ្លេស

"ប្រហែលជាជិត១០សប្ដាហ៍ហើយ" គ្រូពេទ្យ

"លោក doctor, តើពេលណានាងអាចចេញទៅផ្ទះវិញបាន???" ណាមជុន

"ល្ងាចបន្តិច... ប៉ុន្តែលោកត្រូវឲ្យនាងសម្រាកឲ្យបានច្រើន និងកុំឲ្យនាងធ្វើអ្វីធ្ងន់ៗពេកខ្លាចប៉ះពាល់ដល់ទារក" គ្រូពេទ្យ

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now