Episode 17

108 4 0
                                    

"ឆាប់ក្រោកឡើង... ឆាប់ត្រលប់ទៅវិញទៅ..." ជីមីនដាស់នារីស្រស់ស្អាតដែលនៅក្បែរខ្លួនគេឲ្យឆាប់ក្រោក

"ចាស..."

"ប្រាក់ខ្ញុំនិងឲ្យគេបាញ់ចូលគណនីរបស់នាង..." ជីមីន

"ចាសអរគុណណាស់លោកអង្គនាយក..." នារីស្រស់ស្អាតនោះបន្ទាប់ពីរៀបចំខ្លួនរួចក៏ដើរចេញទៅ... ឯជីមីនក៏ព្យាយាមទាក់ទងទៅលីលីដែលបាត់ដំណឹងឈឹង

"បងហូបប៊ី... បងមានឃើញលីលីទេ???" ជីមីន

"អត់ទេ... ក្រែងជីសុីនយកនាងទៅផ្ទះមែនទេ??? ហើយចុះឯងនៅឯណា???" ជេហូប

"នាងមកក្រុមហ៊ុនកាលពីប៉ុន្មានម៉ោងមុន... ហើយយប់មិញខ្ញុំបាននាំស្រីម្នាក់មក office  របស់ខ្ញុំរួចលីលីក៏មក..." ជីមីន

"ពួកយើងចាំជុំគ្នានៅផ្ទះទៅ... ចាំបងហៅអ្នកផ្សេងទៅ..." ជេហូប

"បាទ ..." ជីមីន

--------------------

០៦:១២នាទីព្រឹក

"មានរឿងអី??? នេះម៉ោងទើប០៦ព្រឹកទេ..." យ៉ុងគី

"ឯណាគីមថេយ៉ុង???" ជីមីន

"គេមានការថត ..." ណាមជុន

"នេះមានរឿងអី??? ហុឺយ... ងងុយណាស់..." ជីន

"លីលីបាត់ខ្លួនហើយ... នាងមិនស្គាល់អ្នកណានៅកូរ៉េនេះទេ"ជីមីន

"ហេតុអីបានបាត់???" ជីន

"យប់មិញបន្ទាប់ពីផឹករួចខ្ញុំបានស្រវឹងហើយ call រក... ហើយក៏មានអីៗនៅ office បន្ទាប់មកលីលីក៏បានទៅក្រុមហ៊ុន... ខ្ញុំមិនដឹងថានាងបានឃើញឬអត់ទេតែពេលនេះនាងមិនទាន់ត្រលប់មកវិញទេ... ហើយក៏ទាក់ទងមិនបានដែរ" ជីមីន

"ឯង!!!" ជីន

"ឯងឆ្កួតទេដឹងនៀក..." យ៉ុងគី

"ជុងគុកប្រញាប់ឲ្យកូនចៅឯងរកនាងទៅ" ណាមជុន

"នាងត្រូវចាប់ផ្តើមលេបថ្នាំប្រឆាំងនិងដុំឈាមមួយនោះហើយ... ហើយនាងនៅឯណា ..." ជីមីនក៏យកដៃទាំង២មកជ្រោងសក់របស់ខ្លួនទាំងសភាពធុញថប់ជាខ្លាំង

|•គ្រឺង... គ្រឺង...•|

"យ៉ាងមិចហើយ???" ជុងគុក

"មានគេរកឃើញហើយចៅហ្វាយ... អ្នកនាងម្នាក់នោះកំពុងនៅក្រោមស្ពាននៅមាត់ទន្លេហាន"

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now