Episode 28

63 3 0
                                    

#The king of technology in south

••• Meeting room •••

"បងមកហើយ???" ជុងគុក

"លីលីកើតអី???" ជីន

"នាងសន្លប់... មិនអីទេពេលនេះ... យើងចាប់ផ្តើមទៅ..." ជីមីននិយាយចប់កិច្ចប្រជុំក៏បានចាប់ផ្ដើមដោយប្រើរយៈពេលអស់ជិត៤ម៉ោងទើបបានបញ្ចប់... នៅពេលបញ្ចប់កិច្ចប្រជុំថេយ៉ុងក៏បានបន្លឺឡើងមក

"បងណាមជុន... មួយរយៈនេះបងមានរឿងក្ដីធំត្រូវធ្វើមែនទេ???"

"មែនហើយ... គេជាកូនរបស់សេដ្ឋីម្នាក់... ហុឹមពិតជាគួរឲ្យធុញទ្រាន់ជារឿងរបស់ Technology  នេះខ្លាំងណាស់" ណាមជុន

"ប្រាប់បងហើយថាកុំទៅបើកក្រុមហ៊ុនច្បាប់... ឃើញទេ..." ជុងគុក

"បងស្រលាញ់... តែងរឿងក្ដីដែលត្រូវដោះស្រាយគឺវាពិបាកហួសពីការស្មាន" ណាមជុន

"ឯងយ៉ាងមិចនឹងផាកជីមីន" យ៉ុងគី

"តោះទៅផឹក... លើកនេះខ្ញុំជាអ្នកចំណាយ" ជីមីន

"មានស្រីទៅទេ???" ជុងគុក

"ក្រែងលីលីនៅមន្ទីរពេទ្យមែនទេ??? មិចក៏បបួលពួកយើងផឹក???" ជេហូប

"មែនហើយ" ជីន

"ផឹកកាត់ stress " ជីមីន

"បាន... "

"ខ្ញុំ call ប្រាប់លីលីសិន... ចាំបន្តិចណា..." ជីមីនក៏លើកទូរស័ព្ទមកទាក់ទងទៅលីលីដើម្បីរាយការណ៍ប្រាប់នាងថាខ្លួននិងទៅបន្ទាប់មកក៏ទម្លាក់ទូរស័ព្ទចុះហើយដើរចេញទៅជាមួយបងប្អូនខ្លួនបាត់ទៅ...

#North Club

"ឯងស្រេកទឹកមែនទេបានជាអកស្រាដូចជាមនុស្សឃ្លានទឹកបែបនេះ!!!" ជេហូប

"មើលសភាពនេះដូចជាធ្លាប់ឃើញនៅឯណាទេនៀក" ណាមជុននិយាយរួចក៏ងាកទៅរកបងធំជីន

"មើលមកយើងធ្វើអី???" ជីន

"គេចង់និយាយថាដូចបងនិងហើយ" យ៉ុងគី

"ឯងចង់ផឹកទឹកមែនទេ??? បើចង់ផឹកចាំយើងហៅអោយ" ថេយ៉ុង

"អត់ទេ... យើងមកផឹកតែ៣-៤កែវប៉ុណ្ណោះយើងទៅវិញហើយ... " ជីមីន

"ហាស់???? ឯងប្រញាប់ទៅណា???" ជេហូប

"ទៅមើលសំណព្វគេនោះហើយ" ជីន

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now