Episode 32

71 1 0
                                    

បន្ទាប់ពីត្រលប់មកពីក្រុមហ៊ុនវិញជីមីនក៏មកវីឡាហើយក៏ដើរតម្រង់មកបន្ទប់របស់ខ្លួនយ៉ាងស្ងៀមស្ងាត់ជាទីបំផុត... សម្លេងបិទទ្វាក៏បានបន្លឺឡើង... អ្នកកម្លោះជីមីនដែលបានដើរចូលមកមុននេះស្រាប់តែសម្លឹងមើលជុំវិញបន្ទប់ប្រៀបដូចជាកំពុងរកអ្វីម្យ៉ាងដែលបានបាត់... សម្លេងសត្វយំនៅខាងក្រៅបូករួមជាមួយក្លិនក្រអូបរបស់ទៀនក្រអូបក៏បានធ្វើឲ្យជីមីនដែលចូលមកមុននេះគេងលង់លក់នៅលើគ្រែយ៉ាងកំសត់ជាមួយនិងដៃឱបរូបថតរបស់ភរិយាខ្លួន... ណាមជុនដែលទើបត្រលប់មកផ្ទះវិញក៏ចូលមកមើលឃើញប្អូមប្រុសខ្លួនគេងយ៉ាងកំសត់បែបនេះក៏មិនហ៊ានរំខានបានត្រឹមតែដណ្ដប់ភួយនិងរៀបចំបិទទ្វារានហាលរួចក៏ដើរចេញមកវិញទាំងទឹកមុនរាបស្មើ...

---------------

#ម៉ោង០៧:០៩នាទីយប់

"គ្រឿងសមុទ្ររបស់ខ្ញុំ" ជុងគុករត់ចូលមកខាងក្នុងមុនគេបន្ទាប់ពីចុះពីលើឡានភ្លាម

"ណាមជុន... ឯងមកផ្ទះវិញតាំងពីពេលណា???" ជីន

"គឺថ្ងៃមិញ..." ណាមជុន

"មេកាសាន់ឆាប់ទៅហៅជីមីនមកពួកយើងចង់ញុាំអាហារហើយ" ជេហូប

"គេគេងលក់ហើយ... កុំដាស់អី... មើលទៅគេហត់ហើយ" ណាមជុន

"គេងលក់ហើយ???" ជីន

"ចុះអាហាររបស់ពួកយើងវិញ???" ជុងគុក

"ញុាំទៅ... ប្រហែលគេមិនក្រោកមករកអាហារទេ" ណាមជុន

"ហុឹម..."

--------------

[•••ប្រុសចាស់របស់អូន... សូមស្វាគមន៍មកកាន់ទីក្រុង Seoul... •••]

[•••លីលី... អូនមកលេងបងទៀតហើយមែនទេ??? មកនេះមកឲ្យបងសុំអោបអូនបន្តិចមកណា...•••] ជីមីន

[•••ឱបមក... ឱបឲ្យបាត់នឹកណា... ហើយត្រូវខិតខំធ្វើការ... ម្យ៉ាងបំភ្លេចអូនទៅ... បងក៏អាចរកអ្នកថ្មីមកជំនួសអូនដែរ, អូនមិនប្រកាន់ទេ...•••]

"អ្នកប្រុស... អ្នកប្រុសឆាប់ក្រោកឡើងដល់ពេលញុាំថ្នាំពេលព្រឹកហើយ" សម្លេងរបស់ជីសុីនក៏បានដាស់អ្នកកម្លោះឲ្យភ្ញាក់ពីសុបិន្តមុននេះទៅ...

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now