Episode 36

82 2 1
                                    

បន្ទាប់ពីចូលមកដល់បន្ទប់ខាងក្នុងដែលពោរពេញទៅដោយសម្ភារៈពេទ្យបូករួមជាមួយឧបករណ៍ពិនិត្យទំនើបៗលីលីដែលកំពុងភ្លឹកក៏ត្រូវបានប្រមូលស្មារតីមកវិញដោយសម្លេងរបស់លោកគ្រូពេទ្យកែសម្ភស្សម្នាក់នេះ

"សូមអ្នកស្រីគេងនៅលើគ្រែនេះទៅរួចសូមជួយដោះម៉ាស់និងមួកចេញផង"

"ច... ចា...ចាស..." លីលីឆ្លើយទាំងរដាក់រដុបដោយសានាងខ្មាស់និងស្លាកស្នាមដែលមានលើផ្ទៃមុខរបស់នាង

"មិនអីទេអ្នកស្រី... ខ្ញុំបានជួបនិងអាការៈជាច្រើនផ្សេងៗគ្នាដូច្នេះកុំភ័យអី" លោកគ្រូពេទ្យកែសម្ភស្ស

"ចាស..." លីលីនិយាយទាំងញញឹមមិនសូវសមរួចក៏សម្រេចចិត្តដោះមាស់ចេញឲ្យលោកគ្រូពេទ្យពិនិត្យមើល.... ចំណែកឯអ្នកដែលនៅខាងក្រៅកំពុងតែនៅមិនស្ងៀមដើរទៅមកៗទាំងចិត្តមិនស្ងប់

"ន៎ែក!!! ផាកជីមីន... អង្គុយចុះឲ្យស្ងៀមរួចឆែកមើលការងារឯងបន្តិចទៅ" ថេយ៉ុងដែលកំពុងធុញទ្រាន់និងអ្នកកម្លោះចលាចលម្នាក់នេះ

"លីលីនៅខាងក្នុងឲ្យយើងស្ងប់ចិត្តយ៉ាងមិច!!!!" ជីមីន

"នាងចូលពិនិត្យមិនមែនចូលទៅវះកាត់ឯណា!!!" ថេយ៉ុង

"យើងមិនចង់ឃ្លាតឆ្ងាយពីនាងទេ" ជីមីន

*ក្រាក...ក្រឹប...*

"លីលីអូនយ៉ាងមិចហើយ???" ជីមីនប្រញាប់ប្រញាល់ទៅរកប្រពន្ធរបស់ខ្លួន

"បង... អូនទៅពិនិត្យមិនមែនទៅធ្វើសង្គ្រាមឯណា" លីលីនិយាយទាំងហួសចិត្តទៅកាន់ប្ដីរបស់ខ្លួន

"លីលីនិយាយបានល្អ... " ថេយ៉ុង

"សូមលោកប្រុស លោកស្រីអញ្ជើញអង្គុយចុះមក ខ្ញុំនិងនិយាយរៀបរាប់ពីសាច់មុខរបស់លោកស្រីផាកឲ្យស្ដាប់..." លោកគ្រូពេទ្យកែសម្ភស្ស

"បាន... បាន... លីលី... អង្គុយចុះមក" ជីមីន

"សូមលោកមើលមកនេះមក... នេះជាស្រទាប់ស្បែករបស់មនុស្ស... ជាធម្មតាស្បែកមុខអាចរងរបួសត្រឹមស្រទាប់ទី២ប៉ុណ្ណោះដែលគេគិតថាជ្រៅបំផុតទៅហើយ... ប៉ុន្តែបច្ចុប្បន្នស្បែកមុខរបស់លោកស្រីគឺស្ថិតនៅស្រទាប់ទី៤ដែលខ្លាំងបំផុតទៅហើយ" លោកគ្រូពេទ្យកែសម្ភស្ស

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now