Episode 34

122 4 1
                                    

ពីរថ្ងៃក្រោយមកសម្លេងរបស់ប្រុសពៅជុងគុកក៏បានបន្លឺឡើងមកដោយមានសាមុី៉កសារមួយមកជាមួយ

"ឯងស្រែកលឺៗម្លេះ... " ជីន

"នេះជាមន្ទីរពេទ្យមិនមែនវីឡាទេ" ណាមជុន

"មានរឿងអី?? ហើយនៅក្នុងដៃឯងជាអី???" ថេយ៉ុង

"បងមើលវាទៅ ..." ជុងគុកហុចសាមុីឯកសារនោះទៅកាន់បងៗរបស់ខ្លួនដើម្បីបើកមើលរបស់នៅខាងក្នុង... បន្ទាប់ពីបើកមើលរួចជេហូបក៏បានបន្លឺឡើងមកទាំងភ្ញាក់ផ្អើល...

"នាងពិតជានៅរស់មែន!!!!"

"មិនមែននាងទេដឹង!!!" ថេយ៉ុង

"បើពិតជានាងមែនហេតុអីមិនត្រលប់មកវិញ??? ក្រែងនាងដឹងថាផាកជីមីនស្រលាញ់នាងណាស់..." ជីន

"ពេលនេះនាងនៅឯណា???" ជេហូប

"គឺផ្សារមួយកន្លែងម្ដុំខណ្ឌសរឌែមុន... គេទើបតែឃើញនាងមួយរយៈនេះទេ... ហើយ... ហើយ..." ជុងគុកនិយាយមិនទាប់ចប់ផងជីមីនក៏មកពីក្រោយរួចក៏សួរបញ្ជាក់

"ហើយយ៉ាងមិច???"

"បងប្រុស" ជុងគុក

"ឯងដឹងខ្លួនពីពេលណា???" ថេយ៉ុង

"ឆាប់និយាយមក" ជីមីន

"ហើយគេឃើញនាងដើរសុំប្រាក់, សុំអាហារនិងគេងតែតាមសំយាបផ្ទះរបស់គេប៉ុណ្ណោះ" ជុងគុក

"ឆាប់ជូនយើងទៅមើលភ្លាមទៅ" ជីមីននិយាយទាំងទឹកមុខស្លេកស្លាំងដៃម្ខាងខ្ទប់ទ្រូងដែលជាសញ្ញាបញ្ជាក់ថាអ្នកកម្លោះមិនទាន់ស្រួលខ្លួននៅឡើយ...

"បាន... បាន... ខ្ញុំជូនបងទៅ" ជុងគុកប្រញាប់មកគ្រាបងប្រុសខ្លួនដែលកំពុងឈរទ្រាំទាំងសភាពពិបាក

-------------

#ខណ្ឌសរឌែមុន

"សុំផ្លូវបន្តិចៗ... " បុរសឈុតខ្មៅមាឌធំខ្ពស់ប៉ុន្មាននាក់កំពុងវែកផ្លូវឲ្យអ្នកកម្លោះទាំង៧ចូលទៅក្នុងផ្សារដ៏អ៊ូអរមួយនៅក្នុងតំបន់នោះ

"អេពួកគេមកពីណាណឹងមិចក៏រញ៉េរញ៉ៃយ៉ាងនេះ???" ប្រជាជនក្នុងផ្សារ

"ម្នាក់ជិះរទេះនោះដូចជាធ្លាប់ឃើញ" ប្រជាជនក្នុងផ្សារម្នាក់ទៀត

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now