Episode 26

60 3 0
                                    

#វីឡា

"បងសម្លាញ់... បងដឹងទេថាអូនស្រលាញ់បងប៉ុណ្ណា??? ហុឹម... ស្បែកមុខរបស់បងរលោងណាស់... ស្អាត... សង្ហារ... គួរឲ្យស្រឡាញ់... តែ... តែ..." លីលីដែលកំពុងនៅលើដៃស្វាមីខ្លួនដោយសារស្រវឹងនោះក៏បាននិយាយអ្វីជាច្រើនបន្ទាប់មកក៏សន្លប់បាត់ទៅ...

"អូនសម្លាញ់... ហេតុអីក៏មកញុាំស្រាដែរអញ្ចឹង??? ហើយថ្នាំអស់ហើយមែនទេទើបមកញុាំស្រាបែបនេះ... ឯណាថ្នាំរបស់នាង??? មែនហើយ... ខ្ញុំខានឃើញលទ្ធផលពិនិត្យសុខភាពរបស់លីលីយូរហើយ... ហេតុក៏មិនឲ្យខ្ញុំមើល??? ហើយហេតុអីបានជាគ្រូពេទ្យមិនទាក់ទងប្រាប់ពីអាការៈជម្ងឺមកកាន់ខ្ញុំ??? ស្អែកគួរតែទៅលេងគាត់ម្ដងហើយ" ជីមីនដើររុករើរបស់របរក៏ស្រាប់តែធ្លាក់ប្រអប់មួយចេញមក...

"អេ... នេះជារបស់លីលី??? ក្នុងនេះជាអ្វី?? ហេតុអីទុកដូចអាថ៌កំបាំងម្លេះ? ឬក្នុងនេះមានរបស់សំខាន់ចង់ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល!!! ខ្ញុំគួរតែបើកមើលសិន..." ជីមីនមិនទាន់បើកប្រអប់នោះផងស្រាប់តែលឺភរិយារបស់ខ្លួនស្រែកមក

"វិលមុខណាស់... ហុឹម... អ្នកណាក៏បានដែរជួយខ្ញុំផង... ហុឹម... ផែនដីនេះក្រឡាប់ចាក់ហើយ... "

"អូនសម្លាញ់... អូនយ៉ាងមិចហើយ??? " ជីមីន

"អ្នកណាគេ??? មើលមកនេះមកខ្ញុំសុំប៉ះបន្តិច... អេ... មុខរលោងៗ... ភ្នែកតូចៗ... ត្រចៀកមានពាក់ក្រវិល៣... អរ... ប្រុសសង្ហារស្វាមីរបស់ខ្ញុំ!!! អេ... មិចក៏ខ្ញុំមិនចាំស្វាមីខ្លួន??? មិចក៏ខ្ញុំភ្លេចស្វាមីខ្លួនឯងទៅកើតន៎..." លីលី

"បងទៅធ្វើស៊ុបឲ្យអូនហុតបន្តិចក្រែងឆាប់ស្វាងស្រា..." ជីមីនរៀបនឹងងើបទៅៗហើយតែលីលីក៏ចាប់ដៃជាប់ហើយក៏ងើបទៅកើយលើភ្លៅស្វាមីរបស់ខ្លួន

"កុំទៅអី... កុំអី... អូនមិនចង់ឲ្យបងទៅណាទេ... កុំអី... អូនចង់ឲ្យបងនៅក្បែរអូនឲ្យបានច្រើន... អូនចង់ឲ្យបងនៅក្បែរអូនមិនទៅណាចោលអូន... ហើយអូនក៏មិនចង់ទៅណាចោលបងដែរប៉ុន្តែ... ប៉ុន្តែ..." និយាយបានត្រឹមនេះលីលីក៏បានគេងលក់ទៅឯជីមីនវិញងើបទៅណាមិនរួចក៏គេងលក់ទៅជាមួយគ្នាដែរ...

----------------------

ព្រឹកថ្ងៃថ្មីក៏បានមកដល់ជាមួយពន្លឺព្រះអាទិត្យដ៏ចែងចាំចូលមកចាំលើផ្ទៃមុខរបស់នាងទាំងអាកាសធាតុនៅរាងត្រជាក់បន្តិចៗ... សម្លេងសត្វយំត្រហឹងពាសពេញសួនច្បារខាងក្រៅ... បន្ទាប់ពីភ្ញាក់ពីគេងលីលីដើរទាំងធីងធោងមកតោងបង្កាន់ដៃរានហាលខាងក្រៅបន្ទប់...  លោកប្រុសស្វាមីនាងឃើញបែបនេះក៏ដើរមកអោបនាងពីក្រោយដែលធ្វើឲ្យនាងភ្ញាក់ផ្អើលជាខ្លាំងទើបសួរទៅស្វាមីរបស់នាងទាំងភ្នែកបើកមិនទាន់ស្រួលនៅឡើយ...

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now