Episode 18

91 4 1
                                    

*ក្រាក... ក្រឹប...*

"អូនសម្លាញ់... ឲ្យបងសុំទោស..." ជីមីនគ្រាន់តែដើរចូលមកភ្លាមក៏ឈ្ងោកមុខសុំទោសនាងក្រមុំភ្លាម

"ហេតុអីបងត្រូវសុំទោសអូន???" លីលី

"បងដឹងថាអូនបានឃើញរឿងកាលពីយប់មិញ... បងបានញុាំស្រាជាមួយអ្នករាល់គ្នា... បងមិនដឹងថាខ្លួនធ្វើអីខ្លះទេកាលពីយប់មិញ... លីលី... ឲ្យបងសុំទោសពិតមែនណា..." ជីមីនបងអង្គុយក្បែរលីលីរួចក៏យកដៃទៅចាប់ដៃនាង

"បងចង់ធ្វើអី???" លីលី

"ដើម្បីជាការសុំទោស... បងឲ្យអូនទៅលេងខ្មែរមួយរយៈ... អូនសប្បាយចិត្តទេ???" ជីមីន

"បងនិយាយមែនឬនិយាយលេង???" លីលី

"មែន... បងមិនកុហកទេ... ហើយនេះចាត់ទុកជាកាដូរសម្រាប់អូន... តែ... " ជីមីន

"តែអ្វី???" លីលី

"តែបងចង់ឲ្យអូននាំអ្នកបំរើនិងអ្នកការពារទៅជាមួយខ្លះ" ជីមីន

"ឲ្យអ្នកបំរើម្នាក់និងអ្នកការពារម្នាក់... ព្រមទេ???" លីលីស្រាប់តែប្រែប្រួល ៣៦០ដឺក្រេភ្លាមៗ ហើយថែមទាំងភ្លេចថាខ្លួនកំពុងអន់ចិត្តនិងអ្នកកម្លោះផងដែរ

"ថែម១មុខ១ទើបបងព្រម..." ជីមីន

"អូខេ... យល់ព្រម... អូនស្រលាញ់បង... ប្រុសសង្ហារ..." លីលី

"អូ... អ្នកណាអោបខ្ញុំនិង... គួរឲ្យស្រលាញ់ដល់ហើយ... មើលទៅអូនគួរឲ្យស្រលាញ់បែបនេះតើបងដាច់ចិត្តបែកចិត្តពីអូនយ៉ាងមិចទៅ???" ជីមីនយកដៃអង្អែលខ្នងភរិយារបស់ខ្លួន...

"តើអូនអាចចេញទៅពេលណា???" លីលីក្រោកមកសួរស្វាមីខ្លួន

"ពេលអូនត្រៀមខ្លួនរួច" ជីមីន

"អូនគ្មានរបស់អីត្រៀមទេ... សម្លៀកបំពាក់នៅខ្មែរមានស្រាប់"

"អូនចង់ទៅលេងប៉ាម៉ាក់ក្មេងបងនិងបងថ្លៃបងដោយដៃទទេមែនទេ???" ជីមីន

"គាត់មិនចង់បានអីទេ..." លីលី

"អូនគេងបន្តិចទៅ... ពេលបងចេញពីធ្វើការបងនាំអូនទៅផ្សារទិញរបស់ផ្ញើពួកគាត់ល្អទេ???" ជីមីន

"បាន... តែអូនចង់ទៅថ្ងៃស្អែក... ព្រោះយន្តហោះហោះម៉ោង៧យប់ឯណោះ... " លីលី

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now