Episode 7

137 7 0
                                    

ថ្ងៃបន្ទាប់ក៏បានមកដល់... ជីមីនកម្លោះតួឯកក៏បានមកអង្គុយចាំមនុស្សស្រីដែលខ្លួនស្រលាញ់នៅឯសាលាដែលនាងកំពុងរៀន... ជីមីនក្រឡេកឃើញនាងក្រមុំកំពុងដើរមកទាំងទឹកមុខរាបស្មើក៏អ្នកកម្លោះបានរត់ទៅរកនាងក្រមុំរួចក៏ចាប់ដៃនាងទៅរកកន្លែងស្ងាត់ដើម្បីនិយាយគ្នាបន្តិច

"លែងដៃខ្ញុំទៅ... ឈឺណាស់... បើចង់និយាយអីអាចណាត់ខ្ញុំបាន..." លីលី

"លីលី... អូនឲ្យបងណាត់អូន???" ជីមីនក៏ទាញទូរស័ព្ទរបស់ខ្លួនបើកឲ្យនាងក្រមុំមើលដែលនោះសុទ្ធតែជាសារនិងការ call មកនាងតែនាងក្រមុំបែរជាមិនលើករួចក៏ mute  acc របស់អ្នកកម្លោះទៀតផង

"នេះអូនចង់គេចពីបង???" ជីមីន

"ខ្ញុំមិនចង់គេចទេ... ខ្ញុំគ្មានហេតុផលអីត្រូវគេចទេ..." លីលីនិយាយទាំងមិនហ៊ានងើបមើលមុខអ្នកកម្លោះ

"ពេលនិយាយគ្នាត្រូវមើលមុខគ្នាឲ្យចំមិនមែនងៀកមុខចេញទេ... " ជីមីនក៏យកដៃទៅទាញមុខនាងក្រមុំឲ្យសម្លឹងមើលមកខ្លួន

"លោកចង់យ៉ាងមិច???" លីលី

"ពាក្យដែលបងនិយាយកាលពីម្សិលមិញបងនិងយកជាការ... អូនត្រូវចាំទុក... ហើយយប់នេះបងត្រូវត្រលប់ទៅកូរ៉េវិញដើម្បីបំពេញកិច្ចការរបស់បង... បន្ទាប់ពីកិច្ចការនោះចប់បងនិងត្រលប់មករកអូនវិញ... ចាំបងណា... " ជីមីន

"ខ្ញុំប្រាប់ហើយថាកុំខ្វល់អី... បំភ្លេចវាចោលទៅ... រូបរាងប្រហាក់ប្រហែលលោកនេះតាមខ្ញុំគិតគឺមិនខ្វះស្រីទេ... កុំគិតអីបំភ្លេចចោលទៅ..." លីលីនៅតែមិនព្រមហើយក៏បម្រុងដើរចេញទៅ...

"បងមិនខ្វល់ថាអូនរឹងរូសបែបណានោះទេ... បងនិងត្រលប់មករកអូនវិញនៅពេលកិច្ចការរបស់បងរួចរាល់... អូនត្រូវចាំបងណា... ហើយនេះជារបស់ប្រចាំចិត្តដែលបងឲ្យអូន... វាជារបស់ម៉ាក់បងបានបន្សល់ទុកមុនពេលគាត់បានស្លាប់ទៅ... លីលី... អូនត្រូវចាំបង... មកលើកក្រោយបងនិងនាំអូនទៅជាមួយ..." ជីមីននិយាយចប់ក៏ប្រលែងដៃរបស់នាងក្រមុំដើម្បីឲ្យនាងក្រមុំបានដើរចេញទៅ... ឯលីលីដែលដើរចេញទៅក៏បានរំភើបនិងទង្វើរបស់អ្នកកម្លោះដែរតែមកពីនាងមានអារម្មណ៍ខ្មាស់អៀននិងអ្នកកម្លោះទើបនាងចេះតែចង់គេចចេញពីអ្នកកម្លោះជីមីនទៅ...

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now