Episode 19

88 5 0
                                    

បន្ទាប់ពីចំណាយពេលថតរូបអស់ប៉ុន្មានម៉ោងរួចក៏ដល់ពេលលាគ្នារវាងគូរស្នេហ៍ទាំង២... លីលីដែលដើរចេញទៅបម្រុងចូលទៅ check in ក៏បានដើរមួយៗត្រលប់ក្រោយមកអោបស្វាមីរបស់ខ្លួនទាំងទឹកមុខមិនដាច់ចិត្តប៉ុន្តែចុងក្រោយក៏បានដើរចេញទៅចោលស្វាមីជាទីស្រលាញ់ដដែល...

-----------

[Phnom Penh_Airport]

១១:២២នាទីយប់

"ម៉ាក់... ប៉ា... បងប្រុស..." លីលីដើរយឺតៗមកអោបសមាជិកគ្រួសាររបស់នាងទាំងទឹកភ្នែក... ឯអ្នកដែលមកជាមួយក៏បានត្រឹមឈរមើលនៅខាងក្រោយ...

"ពួកគេគឺ...." ប៉ាលីលី

"ពួកគាត់គឺជាមនុស្សដែលបងគាត់ឲ្យមកតាមជាមួយនិងចាំមើលថែខ្ញុំ... " លីលី

"តោះឆាប់ទៅផ្ទះទៅ... យប់ហើយ..." ម៉ាក់លីលី

-------
#ផ្ទះ

"ម៉ាក់... ម៉ាក់មានបានយកគ្រែចេញពីបន្ទប់កូនទេ???" លីលីខ្សឹបសួរម៉ាក់របស់នាង

"យកហើយ... ម៉ាក់បានរៀបចំតាមឯងប្រាប់ហើយ" ម៉ាក់លីលី

"ល្អណាស់... " លីលីក៏ងាកមកក្រោយរួចនិយាយទៅកាន់អ្នកទាំង៤ដែលមកជាមួយ

"បងៗអង្គរក្សទាំង២គេងនៅគ្រែខាងក្រៅបន្ទប់នេះទៅ ហើយអ្នកទាំង២ចូលក្នុងបន្ទប់គេងជាមួយខ្ញុំ" លីលី

"ចាស/បាទ"

"អ្នកស្រី... តើឯណាគ្រែរបស់អ្នកស្រី???" អ្នកបំរើ

"អរ... ខ្ញុំបានឲ្យម៉ាក់របស់ខ្ញុំយកគ្រែរបស់ខ្ញុំចេញ... ពួកយើងកុំប្រកាន់វណ្ណៈអី... គេងក្បែរគ្នាទៅ..." លីលីនិយាយចប់ម៉ាក់ប៉ានិងបងប្រុសរបស់នាងក៏បានដើរចូលមក

"កូនអាចគេងកើតទេ???" ប៉ាលីលី

"កើត... ប្រាកដជាកើត" លីលី

"នេះជាភួយនិងខ្នើយសម្រាប់គេង" ម៉ាក់លីលីនិយាយចប់បងប្រុសរបស់នាងក្រមុំក៏បានយករបស់ទាំងនោះដាក់លើការ៉ូ

" អរគុណបងប្រុស ម៉ាក់ និងប៉ា..." លីលី

"កូនឆាប់គេងទៅពួកយើងចេញទៅវិញហើយ... ហើយប្រាប់ក្មួយស្រីទាំង២ផងថាសុបិន្តល្អ" ប៉ា ម៉ាក់ និងបងប្រុសរបស់លីលីក៏បានដើរចេញទៅឯលីលីនិងអ្នកបំរើទាំង២ក៏បានរៀបចំកន្លែងគេង...
-----------------
ព្រឹកថ្ងៃថ្មីក៏មកដល់ជាមួយនិងទីកន្លែងថ្មី... បន្ទាប់ពីក្រោកពីគេងលីលីក៏ទាញទូរស័ព្ទមកទាក់ទងទៅ CEO របស់នាងភ្លាមព្រោះនៅកូរ៉េម៉ោង៨ព្រឹកទៅហើយ

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now