Episode 16

101 7 0
                                    

"ពួកគេមកមានការអី..." ជីមីនក៏រុញនាងក្រមុំចូលទៅខាងក្នុង

"បងប្រុស... អេប្អូនស្រីលីលី!!! មកក្រុមហ៊ុនមានការអី???" ជុងគុក

"ខ្ញុំទើបមកពីមន្ទីរពេទ្យ... " លីលី

"ឆាប់មកគេងលើគ្រែទៅ... បន្តិចទៀតគេយកអាហារមកហើយ... ហាមរើសចំណី... លឺទេ??? " ជីមីន

"បង ... អូន... មិនចង់..." លីលីនិយាយមិនទាន់ចប់ផងជីមីមក៏ស្រាប់តែបន្លឺសម្លេងខ្លាំងៗដាក់នាងទាំងកំហឹង...

"នេះអូនមិនស្ដាប់បងនិយាយមែនទេ??? ហើយអូនមិនលឺគ្រូពេទ្យនិយាយទេ????" ជីមីននិយាយចប់អ្នកកម្លោះជីននិងជុងគុកក៏បានទៅឃាត់បងប្អូនរបស់ខ្លួនឯជេហូបក៏នាំលីលីចេញទៅក្រៅ...

"ជីសុីន... ឯងនាំលីលីទៅវិឡាវិញមុនទៅ... យើងមានការងារត្រូវធ្វើដល់យប់ជ្រៅ... " បន្ទាប់ពីជេហូបនាំលីលីចេញក្រៅជីមីនក៏ទាក់ទងទៅប្រាប់ឲ្យជីសុិនមកទទួលលីលីត្រលប់ទៅវិញ

"ក្រែងយើងមិនមានកិច្ចការអ្វីបន្ទាន់ទេមែនទេ???" ជីន

"តោះទៅផឹកស្រាបន្តិចទៅ... ខ្ញុំស្មុគស្មាញណាស់" ជីមីន

"តាំងពីបងស្គាល់លីលីមកបងមិនដែលទៅក្លឹបខ្ញុំទេ..." ជុងគុក

"យើងចង់រំសាយអារម្មណ៍ចេញបន្តិច..." ជីមីន

"ចាំខ្ញុំឲ្យគេរៀបចំបន្ទប់មួយសម្រាប់ពួកយើង..." ជុងគុក

-----------

"លីលី... កុំរឹងរូសអី... បងមិនដឹងថាពេលទៅពេទ្យៗហាមអ្វីខ្លះទេតែបងចង់ឲ្យអូនឯងស្ដាប់តាមជីមីននិយាយខ្លះទៅ...អូនឯងដឹងថាថ្ងៃដែលគេដឹងថាអូនឯងមាន baby គេសប្បាយចិត្តប៉ុណ្ណាទេ??? គេស្ទើតែហោះទៅខ្មែរភ្លាមៗបន្ទាប់ពីលឺដំណឹងនេះ... បងមិនដឹងថាគេស្រលាញ់អូនឯងខ្លាំងប៉ុណ្ណាទេ... ប៉ុន្តែនេះជាលើកទី១ដែលបងឃើញគេបារម្ភពីអ្នកផ្សេងក្រៅពីពួកយើង..." ជេហូប

"បងប្រុស... ខ្ញុំប្រហែលជាធ្វើជ្រុលពេកហើយ" លីលីឱនមុខចុះបន្តិច

"ហុឹម... បងសង្ឃឹមថាអូនឯងអាចគិតឲ្យច្បាស់មុនធ្វើអ្វីមួយ... ជីមីនគេមិនសូវចេះតម្លើងសម្លេងដាក់អ្នកណាម្នាក់ទេ... ចឹងហើយបងសង្ឃឹមថា..." ជេហូបនិយាយបានត្រឹមនេះជីសុីនក៏បាន call មកជេហូបដើម្បីស្វែងរកលីលី

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now