Episode 22

73 3 0
                                    

"ថ្ងៃក្រោយមុនទៅណាត្រូវប្រាប់បងជាមុន... ឬប្រាប់ជីសុីនឲ្យជូនទៅ... លឺទេ???" ជីមីន

"ចាសលោកស្វាមី... "លីលីនិយាយចប់ក៏លរដៃទៅរកទាញថ្ពាល់អ្នកកម្លោះឲ្យញញឹមតែដោយសារអ្នកកម្លោះកំពុងខឹងឡើងក្ដៅស្លឹកត្រចៀកក៏បានដកខ្លួនថយ... តែដោយឃើញភរិយាខ្លួនមុខស្ងួតអ្នកកម្លោះក៏ញញឹមឡើងមករួចក៏និយាយឡើង

"ចាំអូនចេញពីមន្ទីរពេទ្យយើងប្រកាសរៀបការទៅ... "

"រៀបការ???" ជីន

"ខ្ញុំនិងនាងចុះអេតាសុីវិលជិត១ឆ្នាំហើយ... ល្មមប្រកាសឲ្យគេដឹងហើយ... " ជីមីន

"អញ្ចឹងខ្លាទាំង៧របស់ពួកយើងលាឈ្មោះនៅលីវម្នាក់ហើយ... " ជេហូប

"ត្រូវហើយ... កុំប្រញាប់ពេកអី... " លីលី

"បងមិនខ្វល់ពីឈ្មោះរបស់បងទេ... តែបងខ្វល់ពីអូន... អូនសំខាន់ជាងអ្វីទាំងអស់របស់បង..." ជីមីន

"បង..." លីលី

"អូនសម្លាញ់... បងមិននិយាយលេងទេ... ហើយត្រូវចាំថាបើក្នុងជីវិតបងគ្មានអូននោះវាក៏គ្មានន័យអីដែរសម្រាប់បង..." ជីមីន

"បងសម្លាញ់..." លីលីសម្លឹងមើលទៅអ្នកកម្លោះទាំងអួលដើមក...

"អ្នកប្រុស..." ជីសុីនដើរមកខ្សឹបប្រាប់ជីមីនពីរឿងអ្វីម្យ៉ាងរួចអ្នកកម្លោះក៏រកលេសចេញទៅបាត់
--------------

មិនយូរប៉ុន្មាននាងក្រមុំក៏បានចេញពីមន្ទីរពេទ្យ... ឯងថ្ងៃមង្គលការក៏បានរៀបចំឡើងយ៉ាងអធឹកអធមជាខ្លាំង... ក្នុងថ្ងៃរៀបការគឺពោពេញទៅដោយភ្ញៀវកិត្តិយសសំខាន់ៗជាច្រើន...  ជីមីនដែលជាកូនកំលោះកំពុងឈរទទួលភ្ញៀវយ៉ាងមមារញឹកជាខ្លាំង... ឯប៉ាម៉ាក់និងបងប្រុសរបស់លីលីក៏ត្រូវបានអញ្ជើញមកដែរ... រីឯលីលីដែលជាកូនក្រមុំកំពុងអង្គុយក្នុងបន្ទប់តុបតែងជាមួយគ្រួសាររបស់នាង... ម៉ាក់របស់លីលីក៏បាននិយាយទៅកូនទាំងសេចក្តីរីករាយ...

"ម៉ាក់មិននឹកស្មានថាបុរសម្នាក់នេះអាចផ្ដល់មង្គលការដល់កូនស្រីរបស់ម៉ាក់សោះ"

"ប៉ាក៏ដូចគ្នា... ប៉ាពិតជារីករាយណាស់ដែលគេបានរៀបចំមង្គលការយ៉ាងធំដុំឲ្យកូនបែបនេះ ..." ប៉ាលីលី

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now