Episode 10

120 4 0
                                    

ម៉ោង ៧:៣២នាទីយប់
ជីមីននិងបងប្អូនទាំង៤របស់ខ្លួនបានដើរចូលមកក្នុងផ្ទះរបស់លីលីយ៉ាងសុភាពរាបសារជាទីបំផុត... ម៉ាក់ប៉ារបស់លីលីក៏ឆ្ងល់និងវត្តមានរបស់អ្នកកម្លោះប្លែកមុខទាំង៥ផងដែរទើបគាត់ដើរចេញមកសួរនាំកូនស្រីរបស់ខ្លួន

"លីលី... តើពួកគេជាអ្នកណា???" ប៉ាលីលី

"ពួកគាត់... ពួកគាត់..." លីលីនិយាយទាំងទឹកមុខស្លេកស្លាំង

"សួស្ដីអ៊ុំប្រុស-អ៊ុំស្រីខ្ញុំឈ្មោះជីមីន... ខ្ញុំជាសង្សាររបស់នាង..."

"សង្សារ???" ម៉ាក់លីលី

"បាទ..." ជីមីន

"ចុះលោកមកមានការអី???" ប៉ាលីលី

"ខ្ញុំមកដើម្បីទទួលខុសត្រូវរឿងរ៉ាវទាំងអស់ដែលធ្វើឲ្យនាងមានផ្ទៃពោះ... " ជីមីន និយាយចប់ម៉ាក់ប៉ារបស់លីលីចាប់ផ្ដើមប្រែទឹកមុខទៅជានឹកស្មានមិនដល់

"ហេតុអីពួកឯង!!!!!!!!!" ប៉ាលីលីនិយាយបែបនេះចប់ជីមីនក៏ប្រើប្រាស់តិចនិចក្នុងការនិយាយរបស់ខ្លួនដើម្បីបញ្ចុះបញ្ចូលគ្រួសារលីលី... ដូចនិងអ្វីដែលជីមីនគិតពិតមែន... បន្ទាប់ពីអ្នកកម្លោះនិយាយចប់ម៉ាក់ប៉ារបស់លីលីក៏បានប្រគល់កូនស្រីរបស់គាត់ឲ្យមកជីមីន... ហើយដើម្បីកុំឲ្យកូនគាត់ត្រូវគេហៅថាគ្មានខាន់ស្លាគាត់ក៏បានរៀបចំពិធីតូចមួយដើម្បីបំពេញមុខកូនស្រីរបស់គាត់...

"អរគុណប៉ាម៉ាក់ក្មេក..." ជីមីនញញឹមជាមួយនិងភាពជោគជ័យរបស់ខ្លួន

"តើឯងចង់នាំលីលីទៅកូរ៉េពេលណា???" ម៉ាក់លីលី

"គឺ២ថ្ងៃក្រោយ... ក្រោយពីបានលិខិតរៀបអាពាហ៍ពិពាហ៍..." ជីមីន

"មិនឆាប់ពេកទេមែនទេ???" ប៉ាលីលី

"នាងមានផ្ទៃពោះហើយ... ហើយខ្ញុំក៏មានកិច្ចការជាច្រើនត្រូវធ្វើនៅ Seoul ដែរទើបខ្ញុំចង់នាំនាងទៅឲ្យបានឆាប់បែបនេះ" ជីមីន

"លីលី... ស្អែកចាំម៉ាក់នាំកូនទៅទិញវ៉ាលីដើម្បីរៀបចំសម្លៀកបំពាក់និងរបស់របរមួយចំនួនសម្រាប់កូនល្អទេ???" ម៉ាក់លីលីក៏មកអង្គុយក្បែរកូនរួចក៏យកដៃមកអង្អែកក្បាលកូនរបស់ខ្លួនទាំងចិត្តអាល័យ...

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now