Episode 25

61 1 3
                                    

[•••Incheon Airport•••]

"ម៉ាក់... ប៉ា... កូនលាសិនហើយ... បងប្រុសដូចគ្នា... " លីលី

"កូនស្រី... កូនត្រូវរស់នៅឲ្យសប្បាយរីករាយលឺទេ???" ម៉ាក់លីលី

"ប៉ាបានឃើញជីវភាពកូនហើយប៉ាទុកចិត្តហើយ... "

"ឯងត្រូវរស់នៅឲ្យបានល្អលឺទេ??? ពេលឈឺឆាប់លេបថ្នាំឬទៅពេទ្យលឺអត់??? កុំបារម្ភពីប៉ាម៉ាក់អី... នៅខ្មែរមានបងប្រុសហើយ... " បងប្រុស

"បងប្រុស... ខ្ញុំលឺហើយ... ខ្ញុំនិងព្យាយាមរស់នៅឲ្យល្អនិងមើលថែសុខភាពឲ្យល្អបំផុត..." លីលីយំបណ្តើរអោបបងប្រុសខ្លួនបណ្ដើរ

"កូនស្រីល្អ..." ប៉ាម៉ាក់របស់លីលីក៏មកអោបកូនស្រីដូចគ្នា

"បើគេហ៊ានក្បត់ឯង... ឯងត្រូវត្រលប់ទៅផ្ទះយើងវិញលឺអត់ប្អូនស្រី... ផ្ទះយើងនៅបើកទ្វារចាំទទួលឯងគ្រប់ពេល" បងប្រុសលីលីយកដៃអង្អែលក្បាលប្អូនមួយសន្ទុះអ្នកទាំង៤ក៏ដល់ពេលលាគ្នាពិតប្រាកដ... សម្លេងរបស់បុគ្កលិកនៅប្រលានយន្តហោះក៏បានបន្លឺឡើង... គ្រួសាររបស់លីលីក៏បាននាំគ្នាអូសវ៉ាលីចេញទៅចោលនាងក្រមុំដែលកំពុងឈរយំលាទាំងទឹកភ្នែកជោគថ្ពាល់...

------------------------

#ម៉ោង៩យប់

*ក្រាក...ក្រឹប...*

"អូនសម្លាញ់បងមកវិញហើយ..." ជីមីនក្រលេកទៅក៏បានឃើញភរិយារបស់ខ្លួនបានគេងលក់បាត់ទៅហើយ...

"នាងគេងហើយ??? នេះទើបម៉ោង៩យប់ទេ... ហេតុអីក៏ឆាប់គេងបែបនេះ??? អូ... ព្រឹកមិញនាងទៅមន្ទីរពេទ្យ... ឯណាលទ្ធផលពិនិត្យសុខភាពនោះ!!! " ជីមីនបានដើររកក្រដាស់ពិនិត្យសុខភាពនោះពាសពេញបន្ទប់នៅតែមិនឃើញក៏ផ្អាកការរករួចក៏ទៅសម្អាតខ្លួនអាងនិងគេង...

៨ម៉ោងក្រោយមកលីលីបានភ្ញាក់ពីដំណេករួចក៏លុបលាងមុខតម្រង់ទៅចង្ក្រានបាយតែម្នាក់ឯង...

#ម៉ោង៥:១០នាទីព្រឹក

"បងសម្លាញ់... ក្រោក... ព្រឹកហើយ..." លីលី

"ម៉ោងប៉ុន្មានហើយណឹង???" ជីមីនភ្ញាក់ទាំងនៅមមីមមើនៅឡើង

"ម៉ោង៥ជាងហើយ... ក្រោកមកយើងចេញទៅហាត់ប្រាណជាមួយគ្នាល្អទេ???"
លីលី

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now