Episode 2

252 11 0
                                    

ត្រលប់កាន់ពេលបច្ទុប្បន្នវិញបន្ទាប់ពីអ្នកកម្លោះទាំង៧បានដើរចេញពីបន្ទប់នោះរួចជីមីនក៏បានដើរមកជិតអង្គរក្សរបស់ខ្លួនរួចក៏បន្លឺឡើងមកប្រាប់អង្គរក្សតិចៗថា

"ជីស៊ិន... យើងមានកិច្ចការមួយឲ្យឯងធ្វើ... ហើយប្រាប់ទៅខាងវីឡារបស់យើងផងថាយើងមិនបានត្រលប់ទៅវិញទេ... មួយរយៈនេះយើងត្រូវនៅទីនេះដោះស្រាយបញ្ហាមួយចំនួនទាល់តែចប់រឿង project  នេះទើបយើងត្រលប់ទៅវីឡានោះវិញ"

"បាទអ្នកប្រុស..." ជីស៊ិនអង្គរក្សផ្ទាល់ខ្លួនរបស់អ្នកកម្លោះហើយគេក៏ប្រៀបបានទៅនឹងមិត្តសម្លាញ់ផងដែរដោយសារអ្នកកម្លោះនឹងជីស៊ិនបានធំដឹងក្ដីមកជាមួយគ្នា

"ឯងទៅធ្វើការរបស់ឯងទៅណា..." ជីមីនទះស្មារបស់ជីស៊ិនរួចក៏ដើរចេញទៅ... បន្ទាប់ពីជីស៊ិនចេញទៅផុតអ្នកកម្លោះក៏បានអង្គុយចុះចុចទូរស័ព្ទនៅក្នុងបន្ទប់របស់ខ្លួនហើយក៏បានចាប់អារម្មណ៍ទៅលើនារីម្នាក់ដែលបានផុសរូបជាច្រើនប៉ុន្តែនាងមិនមែនជាមនុស្សស្រីដែលស្អាតនិងសុីវីល័យដូចជាមនុស្សស្រីដែលអ្នកកម្លោះពេញចិត្តនោះទេប៉ុន្តែអ្វីដែលចម្លែកនោះគឺអ្នកកម្លោះCEO បានចូលទៅមើលនាងនៅក្នុង PF acc របស់នាងរហូតមក... នៅពេលកំពុងតែចុចទូរស័ព្ទសុខៗសម្លេងសារក៏បានបន្លឺឡើងមកដែលធ្វើឲ្យអ្នកកម្លោះ CEO ក៏ចាប់ផ្តើមញញឹមឡើងមក...

[... សួស្ដី...]

[... ទីបំផុតនាងឆ្លើយខ្ញុំហើយមែនទេ??? ...] ជីមីនចុចឆ្លើយទៅនាងយ៉ាងលឿន

[... ចាស ...]

[... តើថ្ងៃនេះអ្នកនាងមានអារម្មណ៍យ៉ាងណាដែរ??? ...] ជីមីន

[... អារម្មណ៍??? អរ... ថ្ងៃនេះខ្ញុំធម្មតាទេចុះលោកវិញ???...]

[... ខ្ញុំក៏ដូចគ្នា... មែនហើយខ្ញុំឃើញអ្នកនាងថតរូបស្អាតណាស់... អ្នកនាងរស់នៅទីណាដែរ??? ហើយអ្នកនាងធ្វើការអ្វីដែរ???...] ជីមីន

[... ពិតមែន??? អរគុណណាស់ដែលបានសរសើរមកខ្ញុំ... ខ្ញុំរស់នៅប្រទេសកម្ពុជា...  អឺ... ខ្ញុំជានិស្សិតផ្នែកប្រវត្តិសាស្រ្តម្នាក់ហើយពេលនេះខ្ញុំកំពុងសិក្សានៅមហាវិទ្យាល័យមួយនៅក្នុងប្រទេសរបស់ខ្ញុំ,ចុះលោកវិញ...]

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now