Episode 35

82 5 2
                                    

"អូនកុំបារម្ភ... បងមិនមែនជាបងកាលពីមុនទេ... អូនជានារីតែម្នាក់គត់ដែលអាចឲ្យបងផ្លាស់ប្ដូរទម្លាប់នោះចេញបាន... បងដឹងថានៅលើផ្ទៃមុខរបស់អូនមានបញ្ហាអី... បងគ្រាន់តែចង់ឃើញវាប៉ុណ្ណោះ" ជីមីននិយាយចប់ក៏យកដៃទៅដោះម៉ាស់ដែលភរិយាខ្លួនកំពុងតែពាក់នោះចេញស្រាប់តែបានឃើញស្នាមសន្លាកយ៉ាងវែងមួយនៅលើផ្ទៃមុខផ្នែកខាងឆ្វេងដែលធ្វើឲ្យលីលីស្រក់ទឹកភ្នែកមកជាបន្តបន្ទាប់រួចក៏បិទភ្នែកជិតទៅ.... ជីមីនឃើញបែបនេះក៏បន្តសំណួរមួយទៅកាន់ភរិយារបស់ខ្លួនទាំងអារម្មណ៍ឈឺចាប់ជាខ្លាំង

"អ្នកណាបន្សល់ស្នាមនេះឲ្យអូន??? ឬវាជាស្នាមបន្សល់ពីគ្រោះថ្នាក់នោះ???" សំណួរនេះបានបញ្ចប់បាត់ទៅហើយតែចម្លើយបែរជាមិនមានទៅវិញ... អ្នកកម្លោះស្វាមីផាកក៏បន្តប្រយោគមួយដើម្បីលួងលោមទៅកាន់ភរិយាសំណព្វចិត្តខ្លួនទៀតថា

"កុំបារម្ភ... ចាំបងជូនអូនទៅកែសម្ផស្សបំបាត់ស្នាកស្នាមមួយនេះ... ឈប់យំទៅ... បើអូននៅតែយំទៀតបេះដូងបងនឹងប្រេះស្រាំស្លាប់ហើយ..." លោកប្រុសសកវាមីក៏បានទាញក្បាលភរិយារបស់ខ្លួនមកផ្អឹបនិងដើមទ្រូងដ៏សែនកក់ក្ដៅមួយរួចលីលីក៏បានបន្លឺសម្លេងមកថា

"ទីនេះនៅតែធំទូលា... ហើយទីនេះនៅតែកក់ក្ដៅដូចជាកាលពីមុនដដែល... វាមិនមែនជាសុបិន្តរបស់អូនទៀតទេមែនទេ???" សម្ដីប៉ុន្មានម៉ាត់នេះធ្វើឲ្យលោកប្រុសស្វាមីដែលកំពុងអង្អែលក្បាលភរិយាខ្លួនញញឹមបិទមាត់មិនជិតរួចបន្លឺសម្លេងយ៉ាងស្រទន់មកកាន់លីលី

"នេះមិនមែនជាសុបិន្តនោះទេព្រះនាងម្ចាស់របស់បង... ឆាប់ទៅងូតទឹកចេញទៅអាងទៅញុាំអាហារជាមួយបង..."

---------------

ព្រឹកថ្ងៃថ្មីក៏បានមកដល់... លោកប្រុសស្វាមីផាកកំពុងគេងសម្លឹងទៅមើលមុខភរិយាជាទីស្រលាញ់របស់ខ្លួនដែលបានបាត់អស់រយៈពេលជាយូរបន្ទាប់មកក៏យកដៃទៅអង្អែលលើស្នាមផ្លែលើមុខរបស់ភរិយាខ្លួនទាំងឈឺចាប់...

"នេះបងកើតអី??? មិចក៏មានទឹកមុខបែបនេះ???" លីលី

"អូនឈឺទេ???" ជីមីន

"វាកន្លងផុតទៅយូរហើយ... ដូច្នេះបងកុំរំលឹកអី" លីលីនិយាយចប់ក៏រំកិលខ្លួនទៅរកលោកប្រុសស្វាមីរួចក៏អោបដោយផ្អឹបក្បាលទៅនិងទ្រូងដ៏សែនកក់ក្ដៅមួយនោះ

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now