ep:1ព្រំដែនបេះដូង💙

7.1K 208 5
                                    


  '' ពួកយើងរស់នៅរៀងខ្លួនមួយរយះសិនទៅ'' បុរសសង្ហារវាចាទៅប្រពន្ធទាំង
មុខស្មើរធេង ក្នុងពេលនេះគឺគេតប់ប្រមល់ណាស់ បើនៅជាមួយគ្នាហើយគ្មានក្តីសុខស៊ូរស់នៅផ្សេងមួយរយះសិន ក្រែងវាកាត់បន្ថយការឈ្លោះប្រកែកបានខ្លះ
''បើបែបនិងហើយម៉េចក៏មិននិយាយថាលែងគ្នាតែម្តងទៅ'' អ្នកជាប្រពន្ធតបទៅវិញទាំងតឹងសរសៃករ មុខមាំឡើងក្រហមព្រោះតែខឹង បើបែបនិងហើយលែងគ្នាទៅស្រួលចិត្តជាងកុំទ្រាំនៅនាំវេទនាទៀត
'' អូនចង់ចឹង? អូនចង់លែង? ហឹស ក៏បានបងនិងធ្វើតាមសំណូមពរអូន'' គេនិយាយចំអកឲ្យទៅអ្នកដែលផ្គើននិងគេវិញមិនញញើតនិងធ្វើទេបើដល់ដំកាលនេះហើយ ចង់ម៉េចក៏ម៉េចទៅ
''ចា៎ ព្រោះបងក៏គិតបែបនិងដែរទោះបីបងមិននិយាយ ក៏ខ្ញុំអាចស្មានដឹង'' នាងតបទៅវិញទាំងរលីងរលោងទឹកភ្នែក តែនាងមិនព្រមឲ្យវាស្រក់មកទេសុខចិត្តខាំមាត់ស្ទើរបែកឈាម ត្រូវហើយមិនគួរបង្ហាញវាទន់ខ្សោយឲ្យគេឃើញទេ ទោះនាងឈឺចាប់យ៉ាងណាក៏ដោយ
''Okay ស្អែកជួបគ្នានៅសង្កាត់'' គេនិយាយហើយដើរចេញទៅបាត់មិនស្រណោះរឺក៏ងាកក្រោយសម្បីតែបន្តិច គ្រាន់តែអ្នកជាប្តីចេញទៅបាត់ភ្លាមនាងទន់ជង្គងដួលទៅលើឥដ្ឋការ៉ូប្រូសទឹកភ្នែកក៏ស្រក់ប្រដេញគ្នាមិនឈប់ នាងខំប្រឹងទប់មាត់កុំឲ្យលឺសំឡេងយំ... តែពេលនេះទប់លែងជាប់ហើយស្រែកយំខ្លាំងៗហើយងើបទៅទាញពូកខ្នើយគប់ទៅលើឥដ្ឋរាយប៉ាយពេញនិងនាងសម្រូតខ្លួនចុះយឺតៗយកដៃស្ទាបទ្រូងខាងឆ្វេង ពេលនេះវាកំពុងតែឈឺឆៀបហើយ....វាលោតញាប់ថប់ៗ ស្ទើរតែគាំងឈប់ដើរនៅមួយកន្លែងហើយ
''ហឹកៗៗហេតុអីក៏ពិបាកទ្រាំយ៉ាងនេះ'' នាងយំឡើងស្រវាំងភ្នែកហើយ ក៏ទម្រេតខ្លួនដេកលើឥដ្ឋ
''នេះវាជាវាសនារបស់ឯង Soo Omii គេចង់ហើយឯងចង់នៅត្រាំត្រែងដល់ណា'' និយាយបានត្រឹមនេះក៏បិតភ្នែកជិតឈឹង..

           2Year ago

''សុំទោស..!!'' Omii អោនរើសទូរស័ព្ទ
និយាយសុំទោសទាំងមិនមើលមុខបុរសម្នាក់នោះ
''ដើរសរស្លាក់សរស្លើកមើលរវល់តែមើលទូរស័ព្ទនិងហើយប្រយ័ត្នទៅ ប្រយ័ត្នងាប់ដោយសារអាទូរស័ព្ទឆ្កួតឡប់និងទៅ'' គេស្តីថាឲ្យនាងប៉ាច់ៗ នេះគ្រាន់តែដើរបុកតិចសោះនិងគេស្តីឲ្យនាងញែតៗមិនដកមាត់ នាង
តូចងើយមុខឡើងសម្លឹងមើលមុខគេ នាងក្តាប់មាត់សម្លក់មុខគេថ្លែរ គ្រាន់តែឮសំលេង
ស្គាល់ដល់ពោះវៀនតែម្តង
''នែ៎...!!! ខ្ញុំសុំទោសលោកហើយតា៎ ចាំបាច់ស្អីថាឲ្យខ្ញុំបែបនិង? មុខមាត់សង្ហារតែមាត់វិញចិញ្ចឹមឆ្កែមិនដឹងប៉ុន្មានលានក្បាល''  Omii ស្តីឲ្យគេវិញមាំងៗដូចគ្នាមិនបាត់មួយមាត់
''នាង..'' Jimin ចង្អុលមុខនាងខាំមាត់ទប់កំហឹង សម្តីបានណាស់
''ខ្ញុំៗៗយ៉ាងម៉េច?'' នាងតូចចំទើតជើងលមុខខិតចូលជិតឌឺអ្នកកម្លោះ
''ឥលូវនេះគ្រាន់បើណាស់ណ៎'' Jimin ខិតចូលមកជិតនាងវិញមិនឲ្យចាញ់គ្នា
''ខ្ញុំតែបែបនិង'' Omii និយាយពេបមាត់ពេបជ្រាយដាក់គេ នាងអោបដៃចម្អកឡកឡឺយ អ្នកកម្លោះគ្រឺតខ្នាញ់និងនាងណាស់នេះបែកគ្នា2ឆ្នាំសោះកែប្រែដល់ថ្នាក់និងណ៎ អាស្អាតនិងមធ្យមទេតែមាត់វិញម៉ាប៊េនហើយ
''តាំងពីបែកគ្នាមកស្អាតហ្អ៎ណែស...តែ....'' Jimin បង្អាក់ឈប់និយាយសម្លឹងមុខនាងតូចខ្សែរភ្នែកមានល្បិច
''តែស្អីនិយាយមក'' នាងសម្លក់គេសឹងជ្រុះគ្រាប់ភ្នែក
ពេលនិយាយហើយឈប់បែបនេះ
''តែ...មាត់ដាច...~~~'' Jimin បង្អូសសំលេងឌឺដងឲ្យនាងថែមទាំងធ្វើទឹកមុខដាក់ទៀត
''ហ្អា៎យ...!! លោកឯងនិងហើយមាត់ដាច...អាៗ'' Omii ស្រែកចាចក្តាប់ដៃក្តាប់ជើងសម្លក់គេ
''នែ៎...ឈប់ស្រែកអើយថ្លង់ណាស់'' Jimin យកដៃបិតត្រចៀកថាឲ្យនាងវិញ នាងស្រែក
ឡែតៗដូចកញ្ចែរបើមិនហឹងបែកក្រដាសត្រចៀកទៀតចប់ហើយ
''លោកឯងត្រូវតែសុំទោសខ្ញុំភ្លាម'' នាងតូចចង្អុលមុខគេសឹងតែប៉ះដល់ផ្ទៃមុខ..!!!
សុំទោស? Jimin ជ្រួញចិញ្ចើមឆ្ងល់ដាក់នាងតូច នេះគេត្រូវសុំទោសនាងជាអ្នកដើរបុកគេសោះ
''សុំទោស?ហឹសឆ្កួតទេដឹងតែនាងជាអ្នកខុសមិនមែនខ្ញុំ...យល់?'' Jimin ចង្អុលមាត់ខ្លួនឯងឲ្យនាងមើលតាម គេសឹងតែមិនជឿនាងប្តូរសឹងតែ360ដឺក្រេប្តូរពីរម្យទម្យមកសុីវិល័យ ពីមនុស្សស្រីមិនចេះជេបែរជាមកជេមកស្រែកឡែតៗ ពីមុនទោះនាងពូកែរករឿងគេក៏ដោយតែមិនដល់ថ្នាក់អុកឡុកស្រែកឡែតៗបែបនេះដែរ...!!!!!
''តែលោកឯងជាប្រុសមិនចឹង? បែបនិង
ហើយសុំទោសមកគឺចប់រឿង'' នាងញាក់ចិញ្ចើមឌឺដាក់គេខ្វាប់ៗ
''ហឹស..!!''  Jimin សើចដើមករហួសចិត្ត គេទាញនាងឲ្យកាន់តែផ្អឹបនិងរាងកាយរបស់គេកាន់តែខ្លាំងជាងមុន Jimin អោនទៅជិតមុខនាងតូចគេខ្សឹបដាក់ត្រចៀកនាងតិៗ
''កុំសង្ឃឹម'' Omii ក្តាប់មាត់ណែនសម្លក់គេ
មាំង..!!! Omii ទាត់ខ្មងជើងគេមួយជើង
''អ៊ូយ...នាង'' Jimin ក្រសោបជើងកន្លែងនាងទាត់បម្បិញមិញ មួម៉ៅនិងនាងដែលមកចេញចរិកកាចឆ្នាស់បែបនេះដាក់គេ
''អ៊ាក..!!'' Omii លានអណ្តាតផ្លឹមៗឌឺដាក់គេរត់ទៅយ៉ាងលឿន
''ឈប់ភ្លាម...ឆើសចាំមើលណាបើជួបម្តងទៀតត្រូវហើយ...ចរិកមិនប្តូរសោះ'' Jimin គ្រវីក្បាលនិង
ចរិកនាងដែលវ៉ៃគេហើយរត់បាត់ រកតែគេសងសឹកវិញមិនទាន់...!!!!!

💋ព្រំដែនបេះដូង💙Where stories live. Discover now