Ep:33

1.2K 64 0
                                    

«ប្រូង...!! » សម្លេងលោតចូលអាងទឹករបស់អ្នកកម្លោះព្រឹកឡើងក៏លោតហែលទឺកតែម្តង គេហែលពីបីត្រឡប់ចុះឡើង ក៏បង្វែរភ្នែកឃើញនាងក្រមុំដែលកំពុងតែដើរមកពីចម្ងាយ។ Jungkook ញញឹមចុងមាត់នឹករករឿងធ្វើបាបនាងឃើញទៀតហើយ ។
'' ជួយផង...!! ជួយផង..''
'' Jungkook ..'' Angi រត់រ៉េរ៉ទាំងភ័យស្លន់នាងមិនចេះហែលទឹក ពេលគេស្រែកឲ្យជួយបែបនេះគួរតែធ្វើបែបណាទើបសម ។
'' ជួយខ្ញុំផង..'' សម្លេងចេះតែស្រែកក្បាលក៏ជិតលេចទៅហើយ ។
'' ប្រូង..'' Angi លោតចូលក្នុងទឹកអាងទៅស្រវាយកគេមក តែការគិតមិនដូចអនុត្តន៍ព្រោះនាងក៏លេចខ្លួនចូលទៅក្នុងទឹកដែេ ។
'' jung-Jungkook ..!! ហ្អឹស...'' Angi លេចខ្លួនចូលទៅបាតនៃអាង អ្នកដែលធ្វើពុទជាលង់ទឹកនោះហែលទៅស្រង់នាងមកលើគោកវិញយ៉ាងលឿន ខ្លួនមិនចេះហែលទឹកតែប្រឹងណាស់មិនខ្លាចងាប់សោះ។
'' Angi ...ដឹងខ្លួនឡើង..'' Jungkook ផ្លុំខ្យល់ចូលក្នុងមាត់របស់នាង រួចសង្កត់ដៃលើទ្រូងធ្វើចលនាពីរបីដងទើបនាងព្រូសទឹកចេញមកក្អកខិះៗ។
'' យ៉ាងម៉េចហើយ? នាងល្ងង់ណាស់ខ្លួនមិនចេះហែលទឹកតែខំទៅលោតទឹកធ្វើអីទៀត? ស្រីល្ងង់..'' Jungkook បន្ទោសនាងប៉ាច់ទាំង មុននេះក៏ភ័យខំជួយដែរសោះ ។
'' មកពីខ្ញុំឃើញលោកស្រែកឲ្យជួយទើបលោតទៅដោយមិនបានគិតច្រើន..''
'' ខ្លាចខ្ញុំស្លាប់?''
'' អឹម..'' Angi ងក់ក្បាលតបចម្លើយគេទាញនាងមកផ្អឹបជាប់ទ្រូងរួចក៏លើកបីទៅក្នុងបន្ទប់វិញ។

Jungkook និងនាងចូលងូតទឹកជាមួយគ្នាមិនចង់ចំណាយពេលចូលម្នាក់ម្តង ។ បន្ទាប់ពីងូតទឹករួចគេក៏រើយកអាវសាច់ក្រណាត់ដៃវែងមួយពាក់ឲ្យនាង ។
គេសម្លឹងមើលនាងជាមួយអាវរបស់គេនិងខោកាប៊យជើងវែងដែលជារបស់នាង ។
'' សមនិងនាងខ្លាំងណាស់..'' Angi ឈរមុខកញ្ចក់បង្វិលខ្លួនចុះឡើង រួចងៀកមកសម្លឹងមុខគេវិញ ។
'' សមអីទៅអាវខ្ញុំក៏មានម៉េចក៏ឲ្យពាក់អាវលោកទៅវិញ?''
'' អាវនាងខ្ញុំជ្រុលធ្វើឲ្យរហែកបាត់ហើយ''
'' លោកនេះជាមនុស្សបំផ្លាញណាស់'' សម្តីអស់ទាំងនេះបានត្រឹមតែនិយាយក្នុងចិត្តមិនហ៊ានបញ្ចេញមកក្រៅឲ្យគេបានលឺឡើយ មនុស្សកំពុងតែស្រស់ស្រាយខ្លាចខូចអារម្មណ៍គេទះនាងទៀតមិនខាន ។
'' អរគុណហើយបើចឹង..'' នាងប្រើពាក្យអរគុណជំនួសពាក្យជេយកចិត្តសម្តីពិរោះទោះមិនចង់ក៏ត្រូវតែធ្វើដែរ។
'' ឆាប់មកខ្ញុំជូនទៅផ្ទះមានរឿងនិយាយជាមួយ Jimin hyung ច្រើនណាស់..'' Jungkook ក្រសោបប្រអប់ដៃរបស់នាងមកក្តោបជាប់ វាកំពុងតែយល់សប្តិហើយមែនទេគេមិនវាយធ្វើបាបបែរជាថ្នាក់ថ្នមយ៉ាងដូច្នឹងងាប់ទៅប្រហែលជាបិតភ្នែកជិតហើយបើយ៉ាងនេះ។

💋ព្រំដែនបេះដូង💙Where stories live. Discover now