ព្រំដែនបេះដូង..!! ❤️

2.2K 123 0
                                    

#8 pm

ជីមីនបានគ្រាន់បើស្រួលបួលហើយតែគេនៅមិនទាន់មានកម្លាំងវិញប៉ុន្មានទេ
ទើបត្រូវដេកផ្ទះស្ថិតនៅក្នុងបន្ទប់អតីតភរិយាមួយយប់សិន។ អូមី សម្លឹងមុខគេជាប់ជានិច្ចតាំងពីនិយាយជាមួយនាងពេលមុននោះគេបែរជាស្ងៀមស្ងាត់មិននិយាយរកនាងសោះ ខឹងហើយតើមែនទេហ្នឹងប្រុសម្នាក់នេះអីក៏ឫកធំម្ល៉េះ។

«ជីមីនបានគ្រាន់បើហើយមែនទេ? » នាងលើកដៃទៅស្ទាបថ្ងាសអ្នកដែលដេកធ្វើមុខ
ក្រញូវសម្លឹងមកនាង ។ ឥលូវនេះចេះងក់ងរច្រើនដល់ម្លឹងផងតាបុិនេះ ។
«វាមិនទាន់ស្លាប់ទេកុំបាច់បារម្ភអី»
«យីស...!!! គ្រាន់តែចង់ដឹងមិនបានបារម្ភ.!! ហើយលោកវាកើតស្អី? ខឹងខ្ញុំតើមែនទេ? អ្អា៎...!! អីក៏ម្ល៉េះៗអាអើយ..»
កំពុងតែខឹងមួម៉ៅផងនៅមកនិយាយសម្តីអាក្រក់ដាក់គេទៀត ស្រីម្នាក់នេះសម្តីបានទៅៗហើយតាំងពីលែងគ្នាមក។
« ហឹស...!! អូមីខ្ញុំសួរដូចឆោតតើនាងចេះនិយាយសម្តីឲ្យពិរោះជាងនេះបន្តិចបានទេ? សម្តីនាងបែបនេះវាធ្វើឲ្យខ្ញុំកាន់តែកើតរោគធ្ងន់ធ្ងរហើយដឹងខ្លួនទេ?»
អូមីធ្វើភ្នែកភ្លឹះៗ ពេបមាត់ងក់ក្បាលតុចៗដាក់គេ។
«បានតា៎...!! ចាំខ្ញុំនិយាយឲ្យពិរោះស្តាប់
ក៏បានដែរ»
ជីមីនញញឹមវិញភ្លាមពេលស្តាប់លឺនាងនិយាយដូច្នេះ បាននិយាយពិរោះជាមួយល្អហើយព្រោះគេខានស្តាប់នាងនិយាយភាសាបែបនិងជាយូរដែរហើយ ។
«ចឹងទៅទើបគួរឲ្យស្រលាញ់បន្តិច»
គេលើកដៃមកច្បិចថ្ពាល់នាងលេងតែក៏ត្រូវអូមីគ្រវាសដៃគេចេញរួចក៏សម្លក់វិញម្តង។
«គួរស្រលាញ់តែមិនមែនឲ្យស្រលាញ់សម្រាប់លោកទេ..»
«ចឹងផង? អូ៎ៗ..!!! អូមី ហ្អា៎...!!! ស្រីស្អាតមកខិតមកនេះបន្តិចមកណាខ្ញុំរងាជួយអោបបន្តិចមកណា» អូមីច្រួញចិញ្ចើម អោបស្អីឆ្កួតទេដឹងអាបុិនិងសុខៗក៏មកថារងា។
«នេះភួយដណ្តប់ទៅបើរងាកុំស្រម៉ៃថាខ្ញុំនិងអោបលោកអីអាប្រុសឆ្កួត»
អូមីលានអណ្តាតទះទ្រូងគេមួយដៃតិចៗ របៀបលេងសើច។ ជីមីនក៏សើចតាមនាងដូចគ្នាពេលដែលនាងបបួលសើចតាមពិតទៅនាងក៏គួរឲ្យស្រលាញ់ទោះបីជាកាចឆ្នាស់បន្តិចពិតមែន។
«អូមី សួមួយបានទេ?» ជីមីនក្រោកអង្គុយទាញដៃនាងមកកាន់។
«នាងដែលនៅនឹកខ្ញុំទេ..?»
«ហ្អឹម..!! តិចតួច..» នាងឆ្លើយរួចក៏ងៀកមុខចេញជីមីនសប្បាយចិត្តនិងពាក្យសម្តីនេះគេក៏ហួសទៅសួរសំណួរផ្សេងទៀត ។
«ចង់ត្រូវគ្នាវិញទេ?»
«អត់ដឹង..»
«ហេតុអីទៅ?»
«ប្រាប់ហើយថាមិនដឹងនោះអី..»
អូមីលើកចិញ្ចើមសម្លឹងមុខរបស់គេ។ មកសួរអីប្លែកៗពិបាកយល់ណាស់បើចឹង។

«ពួកយើងត្រូវគ្នាវិញទៅណា៎?? »
«...»
«Ohmiiកុំស្ងាត់..»
«...»

«នែ៎..!!! ស្រីឆ្កួតohmii »

«អា..!!!!អាអើយហេតុអីក៏ជេខ្ញុំ?»
«មកពីនាងសួរមិនឆ្លើយ..»
«ចាំបាច់អីត្រូវជេដែរ?»
«ត្រូវតែជេបើនាងមិនព្រមឆ្លើយតបសំណួររបស់ខ្ញុំ » អូមី ក្រោកឈរបែរខ្នងដាក់គេ
នាងអោបដៃសម្លឹងមើលមេឃដែលមានផ្កាយរះពាសពេញឆ្លាស់គ្នា។
«អូមី..» ជីមីនក្រោកពីលើពូកមកអោបចង្កេះរបស់នាង។ គេផ្អឹបចង្ការលើស្មារបស់នាង។ ពិតជាចង់ដឹងណាស់តើនាងនៅមានចិត្តស្រលាញ់គេទេ។
«ជីមីន..!!! កុំចង់ត្រូវគ្នាវិញអី..!! ខ្ញុំមិនទាន់ចង់
ត្រឡប់ទៅរកអតីតកាលដែលសោះកក្រោះបែបហ្នឹងទៀតនោះទេ..»
នាងនិយាយរួចក៏បែរមកមើលគេវិញព្រមទាំងញញឹមបែបឈឺចាប់សើរើរឿងហេតុកាលពីមុនមកវិញ ។
«អូមី..!!! បងគ្រាន់តែចង់នៅជាមួយអូន
ស្រលាញ់អូនមើលថែអូនម្តងទៀត»
ម្នាក់ៗទឹកមុខមិនល្អរៀងខ្លួនពេលរំលឹករឿងនេះឡើង តើគួរធ្វើយ៉ាងណាបើត្រឡប់ខ្លាចវាត្រូវគ្រាំគ្រាដូចពេលនោះ..!!!

💋ព្រំដែនបេះដូង💙Место, где живут истории. Откройте их для себя