ភាគ46

1.3K 62 0
                                    

   '' ហ្អឹម..'' Jimin ដើរទៅអង្គុយជិតប្រពន្ធរួចសម្លឹងមកមើលរបស់ដែលនាងគប់ចោលនៅលើឥដ្ឋ ទិញមកហើយបែរគប់ចោលមិនខាតលុយងាប់ហើយទេអី។
'' កុំមកដកដង្ហើមធំ'' នាងស្តីឲ្យគេដោយប្រើទឹកមុខមិនចង់រាប់ញា្ញតិជាមួយសោះ មនុស្សប្រុសស្អីហាមឃាត់គ្រប់រឿងប្រហែលជាលួចមានស្រីហើយទើបធ្វើបែបហ្នឹងមកលើនាង។
'' ទិញមកហើយគប់បែបហ្នឹង?''
'' ចុះមកថាអូនបង្ហិនធ្វើអី?''  Jimin ឯងត្រូវលួងនាងទៀតហើយបើមិនចឹងទេងាប់ដោយគ្មានសភាពជាមនុស្សឥលូវហើយ ។
'' បង? បងនិយាយលេងសើចទេអូនសម្លាញ់''
លេងសើច? តែនាងអត់លេងសើចជាមួយទេគឺខឹងពិតមែនលុយជារបស់ដែលត្រូវប្រើការទិញអ្វីដែលខ្លួនចង់ហើយអ្វីដែលសំខាន់វាមិនមែនជាលុយរបស់គេឡើយតើមានសិទ្ធអីមកដកមកបិតគណនីក្នុងកុងធនាគារនាងដែរ។
'' ឲ្យលុយបងមិនអូន'' Jimin រំកិលគូតថយក្រោយពីនាងមើលទៅដូចជារករឿងខ្លាំងហើយដោយសារតែលុយនិង។
'' ឲ្យមកភ្លាម'' Omii ឡើងជិះពីលើគេ លើកដៃទាមទាឲ្យគេហុចរបស់ដែលខ្លួនត្រូវការ ។
'' មិនឲ្យ..''
'' មិនឲ្យ?'' Omii រុករើស្ទាបចុះស្ទាបឡើងគ្រប់តំបន់ចាប់គេឲ្យក្រឡាសតាមការរើរុះរបស់ខ្លួន ។
'' ផាច់'' មួយដៃចំកំប៉ែសគូទពេលយកបានរបស់ដែលខ្លួនត្រូវការហើយនាងក៏ទះគេមួយដៃលាន់លឺពេញផ្ទៃបន្ទប់ធ្វើការ ។
'' លុយច្រើនទុកប៉ាវស្រី?''
'' ឡប់សតិ'' លុយឡើងណែនការបូបនេះបានចំជាមនុស្សកំពូលល្បិចមែន ចង់កំណាញ់ជាមួយនាងផងចាំមើលបំផ្លាញឲ្យរលាយក្នុងពេលមួយថ្ងៃនេះតែម្តងពូកែដកលុយនាងទុកខ្លាំងណាស់ វាត្រូវតែបែបហ្នឹងឯង ។
'' អូននិងយកលុយបងក្នុងការបូបនេះចាយឲ្យខ្ទេចម៉ត់លេវតែម្តង''
Jimin ញាក់ស្មាដាក់នាង បញ្ជាក់ថាគេមិនបានទៅខ្វល់ជាមួយរឿងលុយក្នុងការបូបឡើយចង់ធ្វើអីក៏ស្រេសចតែចិត្តចង់ទៅចុះ។
'' បងអត់ខ្វល់វាជារឿងរបស់អូន''
'' មិនខ្វល់ពិតមែន?''  នាងបង្ខិតខ្លួនទៅក្បែរគេអោនមុខសួរឡើងដល់ថ្ពាល់របស់គេ រួចក៏ញញឹមឡើងយ៉ាងបានដៃបំផុតក្នុងពេលដែលនាងចង់ឲ្យវារលាយក្រោមសស្នាដៃនេះ។
'' អត់ខ្វល់ទេ..តែយប់នេះបងនិងយកពីលើខ្លួនរបស់អូនវិញ''  គេបង្អូសដៃពីដើមទ្រូងចុះមកដល់ត្រឹមក្បាលពោះដែលសំប៉ែតនោះ នាងមើលតាមដៃហើយក៏ព្រឺឆ្អឹងខ្នងតែម្តង វាធ្ងន់ធ្ងរពេកហើយដែលចង់មកប៉ះពាល់លើស្ត្រីកំពុងពពោះនេះ ។
'' តែអូនកំពុងពពោះកូនរបស់បង''
'' បងមិនខ្វល់'' Omii ក្តាប់ការបូបនៅក្នុងដៃស្អិត ធ្មេចភ្នែកសម្រួលអារម្មណ៍ដែលគិតថាចង់ចាប់បោចសក់គេឲ្យរលើងពីលលាដ៏ក្បាល ។
'' អាឆ្កួតកាម..''
'' ថាគេឆ្កួតតែខ្លួនឯងក៏ចង់ដែរ..មិនបាច់មកធ្វើជាមិនដឹងខ្យល់អ្វីទេព្រោះយប់មិញអូនជាអ្នកបបួលបងមុនទេ''  រំលឹកដល់ថ្ងៃដែលនាងចូលទៅលួងគេ វាក៏កើតរឿងបែបនេះឡើងមកដោយនាងជាអ្នកនាំអាថមុន។
'' សាកចិត្តលេង''
'' ឥលូវទៀតទេ?'' Omii ស្ទុះក្រោកចេញពីលើខ្លួនរបស់គេ សម្រួលឥរិយាបថទាញជាយរ៉ូបចុះក្រោមបន្តិចបម្រុងលើកដៃច្រូងសក់ឡើងតែក៏ត្រូវគេទាញឲ្យទ្រោបពីលើម្តងទៀតទាំងមិនបានត្រៀមចំហរទុកមុន។
'' អ្អាយ៎..បងធ្វើអី? លែងៗ..លែងអូនគេចូលមកឃើញមិនល្អទេ'' នាងព្យាយាមទះស្មារបស់គេឲ្យព្រលែងនាងចេញពីការអោបរឹត វាមើលមកមិនល្អឡើយដែលប្រទាយប្រទោងគ្នាក្នុងបន្ទប់ធ្វើការបែបនេះ ។
'' អ្នកណាដែលហ៊ានចូលនោះបើគេដឹងថាអូនក៏នៅក្នុងនេះដែរ'' 
'' បងក្បាលខូច..អូនសុំចាញ់បងហើយ''  នាងសង្កត់ច្រមុះថើបថ្ពាល់អ្នកជាប្តីមួយខ្សឺតយ៉ាងខ្លាំងសឹងតែអាចស្រូបគេចូលមកក្នុងពោះបានភ្លាមៗ ។
'' ទៅរកអីញាំល្អទេ? ចាំបងប៉ះប៉ូវរឿងដកលុយបិតកាតអូនវិញ?''  Omii ងក់ក្បាលឆ្លើយលឿនដូចរន្ទះអ្នកណាដែលថាមិនចង់បាននោះរបស់ប៉ូវមកដល់ដៃហើយចំណេញលើគោកតែម្តងម៉ាកៗនិងអីនោះ។
'' តោះ'' Jimin លើកនាងចេញពីខ្លួនហើយក្រោករលាស់ដៃហុចឲ្យនាងកាន់។
____
'' Jimin ''
'' មានការអី? '' នាងធ្វើឫកដូចភ្ញាក់ផ្អើលខ្លាំងបំផុតបង្អាក់ដំណើរលែងបានដើរទៅមុខបន្ត ភ្នែកក្រឡេបក្រឡាប់សុីញ៉ូរចុះឡើងឲ្យគេមើលទៅត្រង់ចំណតឡាន គេក៏មើលតាមហើយវាក៏បន្តដំណើរទៅលែងបានហើយ ។ Omii ខាំបបូរមាត់តិចៗសម្លឹងមើលម្តាយមីងដែលឈរនៅឡានសម្លឹងមើលមកនាងនិងJimin គាត់មិនដឹងឡើយថាពួកគេត្រឡប់មកទាក់ទងគ្នាម្តងទៀត វាអាចក្លាយជារឿងស្មុគស្មាញបន្តទៀតក៏ថាបាន។
'' Omii ''
'' អ្នកមីង''  Jimin អោនលំទោនគោរពដល់មីងរបស់នាង ឃើញហើយក៏អត់ខ្លាចមិនបានគាត់ធ្វើមុខមាំសម្តៅមករកពួកគេតើវានិងកើតអ្វីឡើងដែរទេ នាងត្រូវគាត់យកទៅនៅជាមួយវិញមែនទេ ។

@ហាងកាហ្វេ..!!!

'' ពួកឯងត្រឡប់មកទាក់ទងគ្នាម្តងទៀត? ''
'' បាទ៎..'' Jimin ឆ្លើយជំនួសនាងគ្រប់សំណួរទោះបីជាវាមិនបានពាក់ព័ន្ធជាមួយនិងរូបគេក៏ដោយគឺឆ្លើយគ្រប់ម៉ាត់ ។
'' ហេតុអីមិនប្រាប់យើង?''
'' ខ្ញុំថានិងប្រាប់ហើយតែមិនទាន់មានឱកាសទើប...''
'' ទើបពួកឯងលាក់បាំង?''  គាត់និយាយកាត់សម្តីរបស់នាងរហ័សណាស់ នាងតបតមិនដែលទាន់មួយម៉ាត់សោះ ភ័យបុកពោះបណ្តើរៗជាមួយទឹកមុខម្តាយមីង។
'' ខ្ញុំជាអ្នកខុសដែលមិនបាននាំOmii ទៅរកអ្នកមីង''
'' ហ្អឹម..យើងមិនហាមឃាត់ទេតែឲ្យប្រាកដថាមិនបែកគ្នាម្តងទៀត?''  អ្វីដែលខ្លាចគឺក្មួយស្រីត្រូវបែកបាក់គូរស្នេហ៍ជាលើកទីពីរ ព្រោះតែពួកគេខ្លួនឯងដែលរឹងរួសមិនស្តាប់គ្នា ។
'' ធានាណា៎..អ្នកមីងពួកយើងមិនបែកគ្នាទេព្រោះខ្ញុំកំពុងតែមានកូនហើយ'' 
ម៉ាក់របស់Jungkook លើកដៃរឹតទ្រូងអូយស្លាប់ហើយទាក់ទងគ្នាពីពេលណាមក ឥលូវបែរជាមានកូនហើយស្ទះទ្រូងងាប់មិនខាន ។
'' ពួកឯងនេះចំជា..ហុឺយ..មកឈប់និយាយទៅផ្ទះចម្ការជាមួយមីងទាំងពីរនាក់និង..''
'' ហេតុអីត្រូវទៅ? ម្យ៉ាងទៀតJimin ក៏រវល់រឿងការងារនៅទីនេះបើទៅច្បាស់ជាខាដើមមិនខាន'' Jimin ក្រសោបដៃរបស់នាងមកដាក់លើផ្លូវ គេញញឹមស្រាលសម្លឹងមុខនាង វាមិនបានធ្ងន់ធ្ងូរដូចនាងនិយាយទេ បើថាមិនចង់ទៅក៏ប្រាប់មកមិនចាំបាច់យកលេសទម្លាក់ឲ្យគេឡើយ ។
'' គឺទៅបានណា៎អ្នកមីង''
'' Jimin ''
'' យ៉ាងម៉េចឯងOmii ? មិនចង់ទៅជួយការងារក្នុងចម្ការខ្លះទេ? ប៉ុន្មានថ្ងៃនេះបាត់មុខ Jungkook សូន្យឆឹងមិនឃើញទៅមើលរផងចក្រសោះ..សង្ស័យតែត្រូវចិត្តគ្នាជាមួយក្មួយLaacy ហើយនិង''  Jimin & Omii សម្លឹងមើលមុខគ្នា វាច្បាស់ណាស់ថាJungkook មិនទាន់ប្រាប់រឿងAngi ទៅម៉ាក់គេឡើយ ពុទ្ធោអើយគេពូកែពន្យាពេលពិតមែនតែម្តង ។

💋ព្រំដែនបេះដូង💙Where stories live. Discover now