ភាគ39

1.3K 70 0
                                    

       9:00 pm

  Jungkook ងូតទឹករួចគេក៏ឡើងទៅលើពូកដេកក្បែរអ្នកដែលសារភាពប្រាប់ថាស្រលាញ់ នាងដេកលក់បាត់ហើយមែនទេទើបមិនលឺសម្លេងអ្វីបន្តិចសោះសម្បីរំញោចក៏គ្មានតបគេវិញឡើយ។
'' ហ្អឹម..'' គេដាក់ដៃទាញនាងមកអោបរួចយកភួយដណ្តប់ត្រឹមទ្រូងទាំងពីរ ហេតុអ្វីក៏មិនអាចស្រលាញ់នាងបាន? គេសួរខ្លួនឯងជាច្រើនលើកហើយមិនស្រលាញ់តែប្រច័ណ្ឌវាកើតឆ្កួតអី។
'' Angi គេងហើយឬ?'' គេខ្សឹបសួរក្បែរត្រចៀកតិចៗរួចក៏ថើបថ្ងាសនាងមួយខ្សឺត មនុស្សស្រីដែលគេជួបមកវាច្រើនហើយតែស្រីដែលនិយាយថាឲ្យគេវាយដំយ៉ាងម៉េចក៏បានឲ្យតែសប្បាយចិត្តគឺមានតែនាងម្នាក់គត់អ្នកផ្សេងស្តាប់លឺប្រាកដជាថានាងល្ងង់ តែគ្មានអ្នកដឹងទេថានាងក៏ខ្លាចរអាពេលគេយាដៃវាយនាងម្តងៗ។
'' រាត្រីសួស្តី..'' គេខ្សឹបដាក់ត្រចៀកជាលើកចុងក្រោយរួចក៏បិតភ្នែកសម្ងំដេកដូចគ្នា ។ Angi ញោចមាត់ញញឹមភ្លាមព្រោះនាងមិនទាន់ដេកលក់គ្រាន់តែមិនចង់រំខានព្យាយាមធ្វើជាមិនដឹងខ្យល់អីចាំស្តាប់គេនិយាយ។

___

ក្នុងបន្ទប់មួយដ៏សែនត្រជាក់ខ្យល់បក់កាត់មុខ ប្រុសកម្លោះឈរមុខបង្អួចសម្លឹងមើលទៅខាងក្រៅស្មើរនេះនាងកំពុងធ្វើអីគេងហើយឬនៅ នឹកគេដូចដែលគេនឹកនាងទេ វាពិតជាស្តាយកំហុសដែលធ្លាប់សាងគេស្រលាញ់នាងតែធ្វើឲ្យនាងយំឈឺចាប់ព្រោះតែពាក្យសម្តីរបស់គេជាច្រើនលើកច្រើនសាមកហើយ ។
'' បងសុំទោស Omii  បងនឹកអូនណាស់'' Jimin សម្លឹងមើលទៅផ្កាយជាច្រើនគ្រាប់តម្រៀបគ្នា វាប្រៀបបីដូចជារឿងនិទានដែលនិយាយហើយក៏ត្រូវបញ្ចប់ រឿងមួយចប់និយាយច្រើនសាស្តាប់លឺឃ្លាដដែលៗ ដូចជាគេក្នុងពេលនេះគ្មានអ្វីក្រៅពីពាក្យថាសុំទោសៗចំពោះរឿងដែលបានកើតឡើងនោះឡើយ មិនដឹងជាយកអ្វីមកបកស្រាយប្រាប់ដល់អ្នកម្ខាងទៀតគេត្រឹមតែជាមនុស្សម្នាក់ដែលអាត្មានិយមក្នុងភ្នែវរបស់នាង មើលមកក៏សង្វែគចិត្តបំផុត។

      ព្រឹកថ្ងៃថ្មី...!!

'' HYUNG'' Jimin ដែលអង្គុយជិតគ្នាងៀកមកសម្លឹងមុខរបស់គេ ចាំបាច់ស្រែកធ្វើអីដែរក្បែរនិងសោះ សម្បីតែAngi ក៏ជ្រួញចិញ្ចើមសម្លឹងមុខគេដែរ។
'' វាថី? ស្រែករកងាប់អី?''
'' Omii មកវិញហើយប្រហែលជា2ម៉ោងទៀតដល់ផ្ទះហើយ មិនគិតចង់ទៅចាំទេ?''
'' អត់ទេ''  សម្តីគេមិនអាចជឿបានទេ ខណៈដែលនឹកនាចង់ស្លាប់ហើយបើមិនទៅរកទៀតច្បាស់ជាមិនមែនគេឡើយ ។
'' រឿងមួយទៀតគឺអ្វីដែលជារបស់ hyung វាត្រឡប់មកវិញដូចដើមហើយ  ហេតុអីក៏មិនសប្បាយចិត្ត?'' ត្រូវសប្បាអរមែនទេដែលបានគ្រប់យ៉ាងមកវិញតែបាត់ចំណេកបេះដូងនោះ វាមិស្មើរគ្នាហើយខុសគ្នាខ្លាំងបំផុត មួយជាទ្រព្យមួយជារបស់ដែលខ្លួនស្រលាញ់ជាដង្ហើមដែលរស់នៅធ្វើឲ្យគេអាចសប្បាយចិត្តបាន។
'' ឯងចាត់ការផងយើងទៅក្រៅហើយ''
'' hyung ចុះអ្នកដែលជាជនបង្ករនោះ? គេរត់បាត់ហើយ''
'' បណ្តោយទៅយើងមិនខ្វល់'' Jimin យកឡានJungkook បើកចេញទៅក្រៅ ប្រាកដណាស់ថាគេទៅស្ទាក់ចាំនាងពិតមែនវានៅដល់ទៅ2ម៉ោងឯណោះ។
'' Angi '' លឺហើយនាងស្ទុះប្រុងរត់ចូលបន្ទប់តែគេទៅក្រសោបចង្កេះនាងជាប់និងដៃ ។
'' លែងចង់ធ្វើអីទៀតហើយនៀក៎'' នាងរើកញ្រ្ចោលពីកណ្តាប់របស់គេ មកចាប់បែបនេះបំណងមិនល្អឡើយ ។
'' កុំរើខ្ញុំគ្រាន់តែចង់ប្រាប់នាងនូវរឿងដែលគួរដឹងប៉ុណ្ណោះ'' នាងព្រមនៅស្ងៀមៗមិនរើមិនគេចពីក្រខ្សែរភ្នែករបស់គេទៅណាឡើយនៅតាមសម្លឹងចង់ដឹងដូចគ្នាតើគេមានអ្វីដែលចង់ប្រាប់មកនាងនោះ។
'' ខ្ញុំមានគូររួចហើយ..!! ថ្ងៃនេះម៉ាក់ហៅខ្ញុំឲ្យទៅជួបស្រីម្នាក់នោះ'' គេព្រលែងនាងចេញ មុខស្ងួតបំផុតដែលបង្ហាញឲ្យឃើញ ។Angi ឈានជើងថយក្រោយ នាងសម្លឹងមើលគេទាំងហួសចិត្តមានគូរហើយ? មកប្រាប់នាងពេលនេះវាហួសអស់ហើយអ្វីក៏មិនអាចស្រោចស្រង់វិញបានដែរ ។
'' ហឹស..!!! ខ្ញុំយល់ហើយលោកទៅចុះខ្ញុំមិនអីទេ កុំឲ្យគាត់ចាំយូរ'' នាងបែរខ្នងលើកដៃអង្អែលទ្រូងខាំមាត់ស្រក់ទឹកភ្នែក ប្រឹងនិយាយចម្អកឲ្យភាពអាម៉ាស់ដែលធ្លាប់ធ្វើរួមគ្នា។
'' តែខ្ញុំមិនចង់ទៅទេ..'' គេស្ទុះមកអោបនាងពីក្រោយរួមរឹតកៀកកើយដូចជាមនុស្សត្រូវបង្ខំចិត្ត។
'' ទៅចុះកុំបារម្ភអីខ្ញុំ okay ណា៎..''
'' នាងច្បាស់ហើយ?'' គេបង្វែរនាងមកមើលរួចក៏ឃើញទឹកភ្នែកដែលកំពុងតែស្រក់ នាងថាokay តែទឹកហូរមកដូចជាខ្សែរទឹកដែលកំពុងបើកបង្ហូរ ។
'' ច្បាស់ហើយខ្ញុំស្រលាញ់លោកគឺចង់ឲ្យលោកមានក្តីសុខ នេះជាការស្រលាញ់របស់ខ្ញំដែលមានចំពោះលោក បើលោកស្រលាញ់គ្នាជាមួយស្រីម្នាក់នោះខ្ញុំក៏ជូនពរ'' ស្នាមញញឹមលាយទឹកភ្នែក ចិត្តឈឺស្ទើរប្រេះដែលបង្ខំចិត្តជម្នះរឿងដែលក្បត់និងការពិត ។
'' នាងនិងមិនខូចចិត្តទេបើខ្ញុំរៀបការជាមួយស្រីផ្សេង?''
'' ខូចចិត្តប្រសិនបើលោកធ្វើឲ្យនាងឈឺចាប់ដូចជាខ្ញុំក្នុងពេលនេះ..'' Angi ក្រសោបលើកដៃគេមកដាក់ត្រង់ទ្រូងខាងឆ្វេង ឲ្យគេស្ទាបស្ទង់ចង្វាក់បេះដូងក្នុងពេលនេះនាងទ្រាំស្តាប់ ទ្រាំញញឹមចំពោះមុខរបស់គេ វាអាចទៅរួចទេបើគេមិនបានស្រលាញ់នាងផងទោះឃាត់ទុកក៏គ្មានបានផលអ្វីតបវិញឡើយ វាក៏ល្មមដឹងខ្លួនដែរ។

  ______

Jimin អង្គុយរង់ចាំនៅខាងមុខផ្ទះអស់រយះពេលជាយូរទម្រាំតែនាងមកដល់ ។
Omii ចុះពីឡានរបស់ chunggu រួចក៏ឈរនិយាយគ្នាមួយសន្ទុះនាងលើកដៃទៅអង្អែលមុខរបស់chunggu ដែលឃើញហើយក៏អត់សឹងតែមិនចង់បានដូចគ្នា ។
គ្រាន់តែនាងឈប់និយាយដើរចូលផ្ទះឡានchunggu ក៏បើកចេញទៅ Jimin ក៏ចេញពីក្នុងឡានមកចូលទៅតាមនាងដល់ក្នុងផ្ទះរួចទាញដៃនាងឲ្យបែរមករកគេ ។
'' Ji-Jimin '' នាងភ្ញាក់ផ្អើលជាខ្លាំងព្រោះសុខៗក៏ស្រាប់តែលេចមុខគេចេញមកដូចខ្មោច។
'' និយាយគ្នាបន្តិចបានទេ?''
'' គ្មានអីត្រូវនិយាយទេ'' Jimin ខិតមកជិតរួចសម្លឹងមើលមុខនាងដោយការមិនគប្បី ។ប្រមូលភាពក្លាហានមកនិយាយតតាំង ។

'' ស្រលាញ់គ្នាម្តងទៀតបានទេ..?? '' Omii ដកដៃទាញចេញពីគេស្បេតៗ នាងសម្លឹងមើលទៅគេវិញដោយការអាក់អន់ចិត្តថ្លើម គេកំសាកខ្លាំងណាស់ដែលមិនហ៊ានប្រឈមមុខជាមួយការពិត។
'' ខ្ញុំដឹងការពិតអស់ហើយរឿងលោកនិងAngi ''
'' បងសុំទោសបងក៏មិនចង់ធ្វើបែបនោះព្រោះវា..''
'' លោកកុហកខ្ញុំលោកគិតថាខ្ញុំជាស្រីមុខលុយ?''
Jimin និយាយបកស្រាយមិនទាន់ទេព្រោះនាងចេះតែនិយាយកាត់មុនជានិច្ច។
'' បង...''
'« ខ្ញុំដឹងខ្ញុំលឺខ្ញុំឃើញគ្រប់យ៉ាង park jimin លោកមិនបាច់ខំប្រឹងសម្តែងទៀតទេ គ្រប់យ៉ាងលោកឈ្នះខ្ញុំហើយ លោកធ្វើឲ្យខ្ញុំលង់ស្រលាញ់លោក លោកធ្វើឲ្យខ្ញុំចេះខ្លាចបាត់បង់លោកម្តងទៀត លោកមកប្រាប់ថាស្រលាញ់ហើយក៏បន្តដំណើររៀបនិងចាកចេញចោលខ្ញុំ លោកបោកប្រាសក្តីស្រលាញ់ខ្ញុំជាលើកទី2ហើយ អារម្មណ៍និងបេះដូងជាថ្នូរនៃការឈឺចាប់ គ្រប់ដង្ហើមដកចេញចូលគឺលោកជាអ្នកផ្តល់ លោកនៅក្បែរខ្ញុំចាប់តាំងពីវិនាទីនោះមក ធ្វើឲ្យខ្ញុំក្លាយទៅជាមនុស្សដែលរស់មិនអាចខ្វះលោកបាន.!! » 
នាងនិយាយរៀបរាប់ប្រាប់នូវអ្វីដែលនាងខ្លាចគ្រប់យ៉ាងគឺជាគេ មានរឿងក៏មិនប្រាប់គ្នាសុខចិត្តលាក់បាំងនិងនាងរករឿងមកឲ្យបានឈ្លោះ បង្កើតរឿងគ្រប់យ៉ាងយកអ្នកដទៃមកធ្វើជាឈ្នាន់ គិតថានាងស្រលាញ់ព្រោះតែលុយ ទ្រព្យធន់ដែលគេបាត់ទៅក៏គង់យកមកវិញបានតែក្តីស្រលាញ់និងទឹកចិត្តទេដែលពិបាកក្នុងការកើបយកមកវិញនិងធ្វើឲ្យវាក្លាយជាដូចដើមវិញនោះ ។
'' បងដឹងបងមិនគួរធ្វើបែបនោះទេបងគួរតែប្រាប់អូនតាមត្រង់..!!! បងសុំទោស Omii '' Jimin លុតជង្គង់ទាញចង្កេះរបស់នាងអោបផ្អឹបក្បាលនិងពោះរបស់នាង ប្រឹងនិយាយពាក្យអស់ទាំងនេះ ។
'' សុំទោសហើយខ្ញុំអាចដូចកាលពីមុនវិញទេ?''
នាងទាញគេចេញរួចអោនមកសម្លឹងមុខរបស់គេ ទឹកភ្នែករបស់នាងក៏ហូរគេក៏ដូចគ្នាមិនដឹងថាវាយ៉ាងណាតែគឺឈឺរៀងខ្លួន ។

💋ព្រំដែនបេះដូង💙Where stories live. Discover now