Ep:49អូនមិនអាចកើតអីបានទេ..!

1.6K 66 0
                                    

បន្ទាប់ពីម្តាយក្មេកសួរនាំកូនប្រសាររួចរាល់ហើយនោះក៏បានឲ្យកូនប្រុសជើងល្អនាំនាងទៅសម្រាក ចំណែកឯមួយគូរទៀតនាំគ្នាចេញមកដើរលេងក្នុងចម្ការ ។ គិតទៅពេលវេលាពិតជាដើរលឿនខ្លាំងណាស់មួយពព្រិចភ្នែកសោះអ្វីៗក៏ផ្លាស់ប្តូរថ្ងៃមុននាងនិងJimin ឈ្លោះគ្នាមើលមុខគ្នាសឹងតែមិនត្រូវពេលនេះក្លាយជាមនុស្សខ្លួនតែមួយយល់ចិត្តថ្លើមគ្នាស្រលាញ់ស្ទើរលេបម្ខាងៗ ថែមទាំងមានកូនជាមួយគ្នាទៀតជីវិតមួយនេះវាស្រស់ស្អាតខ្លាំងណាស់ពេលបានក្បែរបុរសជាទីស្រលាញ់ពេញបេះដូងម្នាក់នេះជាគូរជីវិតតាំងពីថ្ងៃដំបូងដែលស្រលាញ់គេគឺចិត្តស្រលាញ់មួយនោះវាមានតែលើសលប់ពេកក្រៃមិនដែលរាថយឈប់នឹករលឹកដល់រូបគេឡើយ ។
'' Jimin បងដឹងទេប្រសិនបើបងមិនមករកអូនវិញតើពួកយើងនិងក្លាយជាយ៉ាងណា?'' នាងបណ្តើរគ្នាជាមួយគេកាន់តែចូលស៊ុបដល់ក្នុងចម្ការ ទើបឈប់បន្តិចដើម្បីងៀកមកមើលមុខគ្នាសួរសំណួរដែលឈឺចិត្តកាលពីគ្រាកន្លងមក។
'' ស្តាប់បងណា៎..អូនជាមនុស្សស្រីដែលបងស្រលាញ់ស្មើរជីវិតបងមិនអាចទុកឲ្យអូននៅឯកានោះទេបើគ្មានអូនបងក៏មិនអាចមានក្តីសុខបានដែរ..'' សម្លេងស្រទន់ជាមួយនិងក្រខ្សែរភ្នែកអណ្តែងអណ្តូងអន្ទងចិត្តរបស់គេដែលបាញ់ឆ្ពោះមកកាន់នាង វាពិតជាអំណាចពេកហើយសែនស្រលាញ់សែនខ្នក់ខ្នាញ់បំផុតដែលគេជាបុរសកក់ក្តៅបែបនេះ នាងសំណាងដែលមានគេស្រលាញ់ថ្នាក់ថ្នមមកទល់ពេលនេះទោះកន្លងមកនាងជាមនុស្សតម្កើនឫកពាជាមួយគេក៏មិនដែលទទួលបានការតម្កើនឫកត្រឡប់មកវិញឡើយព្រោះតែបែបនេះហើយទើបនាងស្រលាញ់គេងប់ងល់មិនអាចបាក់ចិត្តឲ្យអ្នកផ្សេងក្រៅពីរូបគេ។
'' អូនស្រលាញ់បងខ្លាំងណាស់បងសម្លាញ់..'' នាងលើកដៃក្រសោបអោបប្រាណអ្នកជាប៉ាកូនក្នុងពោះនេះពពេញដោយក្តីស្រលាញ់និងភាពរំជើបរំជួលក្នុងឱរ៉ាវាគ្រាំគ្រាពិតមែនតែក្នុងពេលនេះគឺក្តីសុខបំផុតព្រោះតែមានគេនៅក្បែរប្រាណ ។
'' បងដូចគ្នាស្រលាញ់អូនខ្លាំងៗ..'' Jimin ផ្អឹបក្បាលលើកញ្ចឹងករ របស់ប្រពន្ធថើបត្រង់ប្រឡោះករ នោះជាច្រើនខ្សឺត ការដែលខំលន់តួវាមិនអសារបង់ទទេឡើយជួបហើយក៏ស្រលាញ់ក៏បានបង្កើតគ្រួសារមួយរួមគ្នាជាចំណែកគ្នានៃគ្នា ការប្រើជីវិតរួមដកដង្ហើមរួមបែបនេះទើបហៅថាជីវិតគ្រួសារដែលគេចង់បាន។

💋ព្រំដែនបេះដូង💙Unde poveștirile trăiesc. Descoperă acum