ភាគ38

1.1K 70 0
                                    

Angi ធ្វើភ្នែកភ្លឹះៗខណៈដែលកំពុងតែស្ថិតនៅក្នុងរង្វង់ដៃក្រោមទ្រូងរបស់ឡេពីដំបូងដូចជាសប្បាយចិត្តណាស់ដែលគេប្រាប់ថាទៅទទួលតែស្រាប់ស្រងាកចិត្តស្តូកពេលចេញមកឃើញមានមនុស្សស្រីនៅក្នុងឡានជាមួយគ្នាហើយអោបរឹតកៀកកើយគ្នាយ៉ាងស្និទ្ធស្នាលមិនដឹងជាកើតអីទើបខឹងដល់មិនចង់និយាយជាមួយសោះ។
'' នាងប្រច័ណ្ឌខ្ញុំ? ''
'' អត់''
'' បើមិនប្រច័ណ្ឌខឹងធ្វើអី? មិននិយាយរកប៉ុណ្ណឹងហើយនៅថាអត់ទៀតទង្វើរបស់នាងបង្ហាញចេញមកយ៉ាងច្បាស់'' Jungkook មានភាពជឿជាក់ជាពន់ពេកដែលនាងបង្ហាញច្បាស់ៗយ៉ាងនេះ គេមើលមិនដឹងគិតមិនដល់ភ្លើរខ្លាំងណាស់ទៅដែលត្រូវជឿពាក្យនាងនិយាយចេញមក។
'' ថាអត់គឺអត់ហើយមិនបានប្រច័ណ្ឌទេលោកនេះចំជាយ៉ាប់មែន'' នាងប្រុងស្ទុះក្រោកពីលើពូកតែគេទាញនាងសង្កត់ចុះវិញវាស្ទើរតែលិចចូលទៅក្នុងពូក ។
'' នាងស្រលាញ់ខ្ញុំ?'' អស់ពីសំណួរមួយចូលសំណួរមួយទៀតហើយគេគិតស្អី នាងគួរតែឆ្លើយកុហកឬការពិតទើបអាចគេចពីឡេបាន។
'' គ្មាន..!!! អ៊ុប..'' Jungkook សង្រ្គប់មាត់ថើបនាងយ៉ាងយូរទើបព្រមព្រលែងចេញវិញ គេសម្លឹងមើលមុខនាងដោយចម្ងល់បើមិនស្រលាញ់ប្រច័ណ្ឌធ្វើអី ។
'' នាងស្រលាញ់ខ្ញុំទេនិយាយឲ្យច្បាស់មក'' Angi ហូរទឹកភ្នែកមកភ្លាម នាងហាមចិត្តខ្លួនឯងមិនបានពិតមែនត្រឹមរយះពេលដ៏ខ្លីនាងបែរជាលង់ស្រលាញ់គេហួងហែងមិនចង់ឲ្យស្និទ្ធអ្នកផ្សេងក្រៅពីនាង ក៏ដឹងថាដូចជាទាន់ហន់ពេកសម្រាប់ការស្រលាញ់មួយនេះតែវាក៏មិនបានខុសទាស់អ្វីដែរព្រោះជាសិទ្ធបុគ្គលនាងស្រលាញ់អ្នកណាក៏បាន។
'' ខ្ញុំស្រលាញ់លោក..!! ចុះលោកស្រលាញ់ខ្ញុំវិញទេ?'' នាងសម្លឹងគេទាំងទឹកភ្នែកដាបថ្ពាល់គេបែរជាមិនឆ្លើយក៏ស្រវាទាញនាងទៅអោបផ្តេកក្បាលខ្ទប់និងស្មារបស់នាង ។ វាកាន់តែធ្វើឲ្យនាងឈឺមួយកម្រិតទៀតហើយសួរហើយក៏មិនឆ្លើយបែរជាបិតភ្នែកធ្វើដេកទៅវិញវាអន់ខ្លាំងដែលនិយាយថាស្រលាញ់មនុស្សប្រុសមុន ។ នាងលើកដៃខ្ទប់មាត់ទប់សម្លេងយំមិនហ៊ានធ្វើឲ្យគេមានអារម្មណ៍ថានាងរំខានឡើយទប់បានតែសម្លេងប៉ុន្តែខ្លួនប្រាណញ័រទទ្រើក។
'' ឈប់យំភ្លាម..'' គេបន្លឺឡើងទាំងភ្នែកទាំងគូរនៅបិតជិតឆឹង នាងប្រុងយំដល់ពេលណាទៀតបើខ្លួនជាប់គ្នាឡើងស្អិតបែបនេះទោះមិនលឺសម្លេងក៏ទាយដឹងដែរ។
'' ហឺក..!! អ៊ុប..'' Jungkook ផ្អឹបបបូរមាត់ថើបនាងម្តងទៀត គេហាមហើយមិនស្តាប់វាគឺបែបនេះ។
'' ឈប់យំ..'' មិនបាត់ទៀតដល់ថ្នាក់ថើបគម្រាមហើយនៅតែដដែល គេតាំងចិត្តថាមិនចង់ប្រើសម្តីខ្លាំងៗដាក់នាងនោះទេ ទើបក្រោកយ៉ាងរហ័សអង្គុយបែរខ្នងដាក់នាង ។
'' នាងមិនបាត់? បានខ្ញុំនិងទៅវិញ''
'' អត់ទេ..!!! ហុឹក"..'' Angi ចូលមកអោបចង្កះគេពីក្រោយឃាត់មិនឲ្យគេទៅចោលនាង ក្នុងស្ថានភាពដែលនាងត្រូវការងប់ងល់និងគេខ្លាំងបំផុត នាងច្រណែន នាងប្រច័ណ្ឌមិនចង់ឲ្យគេទៅណាឆ្ងាយពីនាង ។
'' ខ្ញុំហួងហែងលោក ខ្ញុំប្រច័ណ្ឌលោក ខ្ញុំស្រលាញ់លោកទើបខ្លាចលោកទៅរកស្រីផ្សេងទុកខ្ញុំចោល..!!! លោកអាចវាយដំធ្វើបាបខ្ញុំបញ្ចេញកំហឹងមកលើខ្ញុំបាន..!! សុំត្រឹមតែលោកកុំស្និទ្ធស្នាលជាមួយស្រីផ្សេងដែលមិនមែនជាខ្ញុំ'' វាមានអារម្មណ៍ថាអ៊ួលណែនយ៉ាងម៉េចក៏មិនដឹងពេលនាងនិយាយចេញមកដូច្នេះ គេវាយនាងដល់ថ្នាក់នាងស្មគ្រ័ចិត្តទទួលរងវាមែនទេ គេគិតខុសកាលនោះទើបជ្រុលដៃដាក់នាង។
'' នាងសុខចិត្តទទួលរងកំហឹងពីខ្ញុំពិតមែន?'' Jungkook បែរក្រោយមកក្រសោបមុខរបស់នាងសួរដោយសម្លេងស្រទន់ ការទទួលបានមកវិញគឺជាការយល់ស្របគ្រប់យ៉ាងពីនាង ។
'' អឹម..''
'' ហេតុអី?''
'' ព្រោះខ្ញុំស្រលាញ់លោក..!!! ទោះបីលោកមិនស្រលាញ់ខ្ញុំក៏ដោយក៏សុំត្រឹមស្រលាញ់តែម្នាក់ឯងក៏ខ្ញុំព្រម..'' នាងគិតថាគេគ្មានអារម្មណ៍លើនាងមែនទេ ? នាងគិតថាគេមិនចេះស្រលាញ់ចេះតែរឿងសប្បាយមួយពេលៗ។
'' មិនឆ្លើយមិនមែនមានន័យថាមិនស្រលាញ់នោះទេតែវាមិនទាន់ដល់ពេលវេលា'' Jungkook ថើបថ្ងាសនាងមួយខ្សឺត រួចអឹបច្រមុះលើថ្ពាល់របស់នាងវិញម្តង ។
'' លោកមិនស្រលាញ់ក៏មិនអី..!!''
'' ឈប់និយាយបែបនេះទៀតខ្ញុំមិនចង់ស្តាប់ ពេលវេលាមិនទាន់មកដល់ខ្ញុំស្រលាញ់នាងមិនទាន់បាន'' Angi មិនយល់គ្រាន់តែស្រលាញ់ចាំបាច់អីត្រូវការពេលវេលាទៀតនោះ បើស្រលាញ់ក៏ប្រាប់មកបើអត់និយាយថាអត់មកវាចប់រឿងហើយចាំបាច់អីទុកសង្ឃឹមប៉ុន្មានភាគរយនេះឲ្យដែរ ។

'' ខ្ញុំមិនយល់''
'' ធ្វើខ្លួនធម្មតាទៅបានហើយអ្វីក៏មិនបាច់ចង់ដឹងដែរខ្ញុំហាម..!!! ចាំវាទុកផង''
Angi ងក់ក្បាលទទួលដឹងលឺនាងទ្រាំធ្វើតាមគេមិនសួរដេញដោលមិនចង់ឲ្យគេធុញទៀតទេត្រឹមតែយំក៏គេមិនចង់នៅស្តាប់ផង ។
'' ក្មេងឆ្លាត..'' គេលើកដៃមកអង្អែលក្បាលនាងថ្នមៗរួចញញឹមក៏ឡើង ។
បើឲ្យប្រាប់ថានាងចង់ដឹងទេ? គឺចង់ខ្លាំងណាស់មូលហេតុគេស្ទាក់ស្ទើរនេះវាធ្វើឲ្យនាងសង្ស័យខ្លាំងតែម្តង ។
'' លោកឃ្លានទេ? ''
'' គួរសមដែរ..!! '' គេសម្លឹងមើលបបូរមាត់របស់នាងរួចអោនយឺតៗបំណងចង់ថើបនាង។
'' តុកៗ...''
'' ចង្រៃយ៎..'' សម្លេងគោះទ្វារកាត់ចង្វាក់ហើយ គ្មានអ្នកណាក្រៅពីJimin នោះទេនៅស្ងៀមសម្ងំសុខទៅមករំខានធ្វើអី។
'' នែ៎....!! អ្នកទាំង2ប្រុងសម្ងំមិនចេញក្រៅទេ? ''
Angi រុះរាន់ក្រោកពីលើពូកចុះទៅបើកទ្វារទុកJungkook ឲ្យនៅម្នាក់ឯង ។

'' Jimin ឃ្លានឬនៅ?'' 
'' ឃ្លានហើយមានអីញាំខ្លះ?'' Jimin & Angi នៅក្នុងផ្ទះបាយរកអ្វីមកញាំ មើលទៅពួកគេស្និទ្ធស្នាលគ្នាណាស់នេះឬអារម្មណ៍ដែលច្រណែន អារម្មណ៍ត្រូវគេរំខាន ។
'' ខ្ញុំក៏ឃ្លានដែរ'' Jungkook ដើរមកកៀកនិងពួកគេរួចផ្អឹបចង្កាលើស្មាAngi វាធ្វើឲ្យនាងខ្មាសអៀនជាខ្លាំងវាមិនមែននៅតែ2នាក់ នេះJimin ក៏ឈរនៅត្រង់នេះដែរ ។
'' បើឃ្លានអង្គុយចាំសិនក៏បានចាំខ្ញុំធ្វើអីឲ្យញាំ'' នាងលើកដៃមកច្រានមុខគេចេញរួចខិតឲ្យJimin មកនៅកណ្តាលវិញ Jimin ងៀកមុខមកសម្លក់Jungkook រំខានរកតែមនុស្សធ្វើអីសុីមិនបាន ។ គេក៏អូសJungkook មកអង្គុយរង់ចាំជាមួយគ្នាបើនៅគ្នាច្រើនវាទើសដៃទើសជើងខ្លាំងណាស់។

💋ព្រំដែនបេះដូង💙Where stories live. Discover now