Ep:28

1.1K 71 0
                                    

   '' ងុឺត..'' សម្លេងហ្រ្វាំងបន្លឺឡើងនៅចំពីមខផ្ទះរបស់ស្រីស្រស់ដែលគេទើបតែធ្វើបាបរាងកាយរួច ។ ទឹកមុខសោះកក្រោះនឹងធឹងគ្មានស្នាមញញឹមបែរទៅទិសផ្សេងដែលមិនមែនជានាង។
'' ចូលផ្ទះទៅហើយក៏សម្ងំគេង'' បន្លឺឡើងទាំងដែលគេមិនខ្ចីមើលមុខនាង។ នៅតែរក្សាភាពសោះកក្រោះដាក់ឲ្យនាងខ្លោចផ្សាទោះជាស្តាប់ហើយដូចជាបារម្ភតែវាមិនអាចទេព្រោះទឹកវាបញ្ជាក់មកច្បាស់ជាងទៅទៀត។
Omii រុញទ្វារឡានក្រោកឈរឈានជើងចុះស្ទើរតែទប់ជំហរសឹងមិនចង់បាន ។ ពេលនេះនាងឈឺគ្រប់កន្លែងសម្បីតែបេះដូងក៏ខ្ទាំប្រេះដែរ។
''វឹប...!! '' Jimin ត្រកងនាងបីដើរចូលទៅក្នុងផ្ទះដោយមិនឲ្យនាងប្រកែកបានឡើយឃើញតែដំណើរនាងដើរក៏គេឃ្នើសក្នុងចិត្តដែរ។
'' គេងទៅ'' Jimin ដាក់នាងដេកលើពូកថ្នមៗក្រោមការសម្លឹងពីត្របកភ្នែករលីងរលោងជ្រាបចេញទឹកថ្លាៗមកបន្តគ្នា ។
'' Omii '' ដាក់ដល់ពូកហើយនាងនៅតែមិនលែងដៃចេញពីករ គេទៀតតោងស្អិតដូចជ័រកាវ ។
'' ខ្ញុំស្រលាញ់លោក..!! ហុឹកៗ..''
'' តែខ្ញុំស្រលាញ់ Angi '' គេតបប្រកបដោយមុខស្មើរសម្លឹងមើលនាងវិញ ចង់ប្រាប់ថាវាគ្មានប្រយោជន៍ដែលត្រូវមកស្រលាញ់នៅពេលនេះ។
'' ចុះពីមុន?''
'' ពីមុនខ្ញុំស្រលាញ់នាងមែនតែពេលនេះអត់ទេ..!! លែងដៃចេញពីករ របស់ខ្ញុំបានហើយ''
Omii តោងស្អិតជាងមុនបង្ខិតខ្លួនប្រាណអោបរឹតគេ។ ស្រង់បេះដូងដែលឈឺចាប់ទៅមុខលែងបានហើយទឹកភ្នែកក៏ស្រក់ចុះមកច្រើនដែរទោះឈឺទៀតក៏មិនថ្វីនាងងប់និងល្បែងស្នេហាមួយនេះខ្លាំងទៅៗមែនទែនហើយ។
'' នៅជាមួយខ្ញុំមួយយប់បានទេ? ទុកថាជាថ្ងៃ
ចុងក្រោយដែលនៅជាមួយខ្ញុំ ចាប់ពីថ្ងៃស្អែកនេះពួកយើងនិងលឌងត្រូវជាអ្វីនិងគ្នាខ្ញុំលែងពាក់ព័ន្ធជាមួយលោកបើជួបក៏ធ្វើមិនស្គាល់ខ្ញុំនិងស្របតាមលោកគ្រប់យ៉ាង''
Jimin រុញនាងចេញបន្តិចគេមិននឹកស្មានថានាងក្លាយជាមនុស្សបែបនេះ វាហួសចិត្តសម្រាប់គេពេកហើយស្រីម្នាក់ដែលឆ្នាស់ឆ្នើមប្រែក្លាយជាទោទន់យំអង្វរលន់តួគេមិនស្រាស្រាន្ត។
'' នាងប្រាកដហើយថាចង់ធ្វើជាមនុស្សមិនធ្លាប់ស្គាល់គ្នា? ''
'' ហុឺ..!! អឹម..'' គ្រាន់តែទទួលបានចម្លើយងក់ក្បាលមកភ្លាមគេត្របាក់ថើបបំបិតមាត់លែងឲ្យនាងមានឱកាសនិយាយទៀត ។
'' បានខ្ញុំនិងនៅជាមួយនាងយប់នេះ ហើយបន្ទាប់ពីស្អែកទៅយើងមិនដែលស្គាល់គ្នា'' ព្រលែងនាងចេញឈប់ថើបគេក៏អង្អែលមុខនាងថ្នមៗផ្តេកខ្លួននាងទៅលើពូកដោយគេក៏ដាក់ខ្លួនដេកក្បែរនាងដូចគ្នា ។ ដៃរំពៃទះអង្អែលខ្នងថើរៗលួងលោមឲ្យនាងដេកឈប់យំសោកព្រោះតែគេ វាឥតបានការឡើយដែលយំព្រោះតែមនុស្សអាត្មានិយមម្នាក់នេះ។
'' សុំត្រឹមក្បែរលោកពេលនេះទោះវិនាទីចុងក្រោយក៏ខ្ញុំអស់ចិត្តដែរ..'' Omii បិតភ្នែកបង្ហូរទឹកនេត្រាពោលឡើងក្នុងចិត្ត បេះដូងក្រៀមស្រពោនខ្លួនប្រាណកក់ក្តៅជាទីបំផុតដែលបានស្ថិតនៅក្នុងរង្វង់ដៃបុរសដែលខ្លួនស្រលាញ់។

💋ព្រំដែនបេះដូង💙Donde viven las historias. Descúbrelo ahora