ភាគ43

1.3K 66 0
                                    

      ថ្ងៃនេះដល់ពេលដែលគេត្រូវទទួលអ្វីដែលជារបស់ខ្លួនត្រឡប់មកវិញហើយ Jimin ឈរបង្អោនខ្លួនចុះបន្តិចដើម្បីឲ្យមនុស្សខ្លួនទាបត្រឹមស្មារបស់ខ្លួនងាយស្រួលចងក្រវ៉ាត់ករ ឲ្យគេញញឹមតាមសម្លឹងមុខនាង រួចក៏យកម្រាមដៃទៅប៉ះចុងច្រមុះនាងលេង ។
Omii ងើយមុខឡើងញញឹនដាក់គេបន្ទាប់ពីចងក្រវ៉ាត់ករ រួចរាល់ហើយនោះ ។
'' អូនទៅជាមួយបង..'' 
'' អូន..!! ''
'' កុំប្រកែកបើមិនចឹងបងក៏មិនទៅដែរ''  គេតាំងធ្វើចរិកដូចកូនក្មេងទៀតហើយ ឲ្យនាងទៅជាមួយក្នុងឋានៈអ្វីដែរ សម្បីតែការងារដែលគេធ្វើនាងមើលដល់ស្លាប់ខ្លួនទៀតក៏មិនយល់ផង ។
'' ហ្អឹម..ក៏បាន''  ចម្លើយយល់ព្រមហើយ គេក៏កាន់ដៃនាងដើរចេញទៅរកឡាន រួចក៏បើកចេញទៅ ។
ខណៈពេលដែលឈានជើងចូលដល់ក្នុងក្រុមហ៊ុនភ្លាម បុគ្គលិកគ្រប់គ្នាសម្លឹងមើលមកនាងដោយការងឿងឆ្ងល់ នេះបែបត្រូវគ្នាវិញហើយមែនទេ ទើបបណ្តើរកៀកគ្នាយ៉ាងត្រសងម៉្លេះ ។

   ការបើកអង្គប្រជុំក្រោយពេលJimin ឡើងគ្រប់គ្រងម្តងទៀត។ គ្រប់គ្នានិយាយពីរឿងការងារប្រោងប្រាជទៅវិញទៅមក តែភ្នែកបុគ្គលិកកម្លោះៗបែរជាត្របាញ់មកមើល Omii ដែលអង្គុយឃ្លាតពីJimin បន្តិច។ នាងគងជើងដាក់ពីលើគ្នាមើលសម្លឹងមើលទូរស័ព្ទ ភ្លេចគិតថាខ្លួនឯងកំពុងតែស្លៀកខ្លីផង វាធ្វើឲ្យសាច់ភ្លៅសខ្ចីរបស់នាងយ៉ាងច្បាស់ក្រឡែត ។
Jimin សម្លឹងតាមភ្នែកពួកគេ រួចបែរមកមើលប្រពន្ធវិញ គេខាំធ្មេញសម្លក់បុគ្គលិករួចក្រោកឈរដោះអាវក្រាវធំគ្របពីលើជើងរបស់នាង ។
Omii ភ្ញាក់ព្រើតពេលស្ថិតនៅក្នុងស្ថានភាពដែលភ្លេចខ្លួន ។ ញញឹមមើលមុខប្តីក៏លែងសម។
'' ខ្លួនស្លៀកខ្លីហើយមកអង្គុយបែបហ្នឹង?''
'' អូនភ្លេចខ្លួន..អូនសុំទោស..''  Omii និយាយតិចៗទៅកាន់គេវិញ អ្នកណាដែលចង់បង្ហាញឲ្យគេឃើញសាច់ភ្លៅក្រៅពីប្តីខ្លួនឯងនោះតែវាភ្លេចខ្លួនពិតមែន ។
'' បានហើយការប្រជុំចប់ត្រឹមនិងចុះអ្នកទាំងអស់គ្នាអាចសម្រាកបាន..''  គ្រប់គ្នាក្រោកឈរគោរពទៅកាន់គេ តែលោកប្រធានម្នាក់នេះបែរជាលើកប្រពន្ធបីចេញទៅដោយមិនខ្វល់ពីភ្នែកអ្នកមើលឡើយ ។
'' Jimin..!!!!! បងបីអូននៅហ្នឹងមុខគេទៀតហើយ..'' នាងខ្ទប់មុខក្នុងដើមទ្រូងប្តី មនុស្សមិនមែនតិចឯណាទម្រាំតែឈានចេញពីក្នុងក្រុមហ៊ុននោះ ។
'' មកពីអូនស្លៀកខ្លីបង្ហាញសាច់ឲ្យពួកប្រុសៗទាំងនោះឃើញធ្វើអី? ''
'' អូនអត់ចេតនាទេ..''  Jimin បីនាងទាល់តែមកដល់ក្នុងឡាន គេសម្លឹងមើលភ្លៅរបស់នាង អត់មិនបានក៏ទះមួយដៃផាច់។
'' អ៊ូយ..អាឆ្កួត..មកទះភ្លៅអូនធ្វើអី? ''
'' ទះឲ្យចាំថ្ងៃក្រោយហាមស្លៀកខ្លីចេញក្រៅបងហួងហែង''  Omii ធ្វើមុខស្អុយប៉ែ អោបដៃងក់ងរភ្លាម តាមចិត្តដែលខឹងចង់តែទះគេឲ្យបែកមុខតា៎។
'' ជុប៎..''
'' មកថើបធ្វើអី? '' នាងសឹងតែលើកដៃទះមែនហើយបើគេចាប់មិនទាន់ទេ ផាច់ជាំថ្ពាល់មិនខាន ។
'' កុំខឹងអីបងនាំអូនទៅញាំអាហារជប៉ុនមើលរឿងជប៉ុន..''
Omii ក្រញ៉ែងខ្លួន ខាំធ្មេញធ្វើឫកចង់ខ្លាចគេក្នុងពេលនេះ មើលរឿងជប៉ុនបានន័យថាម៉េចទៀតហើយ ។
'' នែ៎..អូនគិតអី? មុខក្រហមយ៉ាងនេះឬ? រឿងស្នេហារ៉ូមែនទិក..មិនមែនដូចអូនគិតទេ..''
'' អូនមិនបានគិតអីផង..បងយល់ខុសខ្លួនឯងទេ..''
Jimin លួចញញឹមសមចិត្តដែលនាង ធ្វើជាប្រកែកទាំងដែលដឹងខ្លួនច្បាស់ថានាងកំពុងតែគិតអ្វី មេឃមិនបានក្តៅក្នុងឡានក៏បើកម៉ាសុីនត្រជាក់សឹងតែអស់លេខទៀត ហេតុអីក៏ត្រូវមកក្តៅខ្លួន ។

💋ព្រំដែនបេះដូង💙Unde poveștirile trăiesc. Descoperă acum