Ep:22

1.3K 67 0
                                    

         Omii ធ្មេចភ្នែកខ្ជឹបមាត់ ប្រឹងងើបខ្លួនឡើងតែវាមិនបានឈ្នះគេឡើយតែមិញនេះក៏បានលឺសម្លេងបើកទ្វារដែរ អ្នកណាមកព្រះប្រទានឲ្យទេវបុត្រមកជួយយកនាងចេញពីសាតានឆ្កួតលីលានេះហើយមែនទេ?
'' អ្អាយ៎...!! ចេញ..!! '' នាងប្រើកម្លាំងមួយអស់ពីក្នុងខ្លួនច្រានគេចេញ ទម្រាំតែរួចខ្លួនថប់ដង្ហើមប៊ិះដាច់ខ្យល់ស្លាប់ ។
'' ធ្វើជាប្រកែកអីណា..!! '' Omii ត្រូវសើចឬយំបើគេអំនួតដល់ម្លឹង គិតថាខ្លួនអស្ចារ្យណាស់ហើយហ្នឹងបានជាខំនិយាយមើលមកឲ្យឃើញខ្លួនឯងដូចទេវបុត្រស្រស់រូបតែចរិកឲ្យសេរ៉ូហើយអស់ថ្លែង។
'' ឆ្កួតគិតតែខ្លួនឯង''
'' ហើយម៉េច?'' 
'' ជ្រុលនិយមហួសនិស្ស័យមាត់ប្រែតរូបជាទេវបុត្រតែចរិកជាឈ្លើយតណ្ហា.!! អូស៎មិនមែនទេពពួកល្មោបតណ្ហា''  នាងហើបមាត់ថាឲ្យមិនលួសពាក្យឡើយដល់ថ្នាក់គេលើកដៃអេះត្រចៀក ធុញលែងចង់ស្តាប់ ។
'' អ្នកណានៅខាងក្រៅមែនទេ?''  នាងស្រែកសួរដោយភ្នែកនៅសម្លក់អ្នកចង់ចាប់នាងរំលោភនេះនៅឡើយទេ ។
'' គ្មានមនុស្សទេមិនបាច់ប្រឹងស្រែកទេបាទ..!! ''
'' ខ្ញុំសួរថាមានមនុស្សទេ? ''
អ្នកនៅខាងក្រៅ គិតហើយគួរឆ្លើយឬមិនឆ្លើយព្រោះតែខ្លួនមកតាមរំខានជាច្រើនដងហើយក្រែងលបានត្រូវដំបងម្តងហើយបើញឹកញយពេលគេមានក្តីសុខយ៉ាងនេះ។
'' ហ្អេ៎..!!! Omii ..!! ''  Jimin ដើរទៅតាមពីក្រោយនាង រួចរហ័សទាញនាងមកផ្អឹបជាប់ទ្រូងវិញនាងចង់ចេញទៅក្រៅបន្ទប់ទាំងដែលសួរថាមានមនុស្សទេចុះបើមានគិតយ៉ាងម៉េច? នាងក៏គ្មានអ្វីក្រៅពីអាវលើខ្លួនមួយនេះឡើយក្រៅពីនិងគឺទទេគេមិនបានពាក់ឲ្យនាងទេ។
'' វាស្អី? លែងដៃខ្ញុំ''
'' ទៅស្លៀកពាក់ឲ្យបានត្រឹមត្រូវចាំចេញក្រៅបន្ទប់..''  Omii អោនមើលខ្លួនឯងដោយអារម្មណ៍ហួសចិត្តមួយថ្ងៃហើយនាងមិនចាប់អារម្មណ៍ថាខ្លួនឯងគ្មានគ្រឿងទេ ចេះភ្លេចបែបនេះទៅកើតដែរ ។
'' អឺ..!!''
'' ឆ្លើយ ចា៎..!! វាងាប់មែនទេ?'' គេជ្រួញចិញ្ចើមម៊ួម៉ៅដែលនាងនិយាយស្តីបែបអសរោះជាមួយគេ។ មិនចេះឆ្លើយបែបគួរឲ្យស្រលាញ់ខ្លះទេ? រូបក៏ស្អាតតែស្តីឲ្យយកជាការបានសោះ។
'' អត់ចង់'' នាងផ្គើនដោយពេបមាត់អុកក្បាលទៅនិងដើមទ្រូងគេមួយទំហឹងរួចរត់ទៅបើកទូរយកខោអាវរត់ចូលបន្ទប់ទឹកបាត់ ។
ទម្រាំនាងព្រមត្រូវគ្នាគេច្បាស់ជាស្លាប់មុនមិនខានឡើយលោកអើយ ។
'' ក្រាក..!! ''
Jungkook រៀបដើរចេញហើយតែក៏ត្រូវបែរមកសើចស្ញេញវិញដាក់ប្រុសកម្លោះទឹកមុខមិនល្អគួរតែនិយាយអីខ្លះជាមួយទៅពេលនេះ។
'' hyung មកបន្ទប់ Omii ទៀតហើយ?''
'' ហើយហែងមករំខានទៀតហើយ?''
'' ចៃដន្យទេមិនបានតាំងចិត្ត តែហេតុអីក៏លឿនយ៉ាងនេះ?''  គេក៏លមុខមកសួរដោយភាសាច្រលើមបំផុតមកកាន់អ្នកជាបងនិងរឿងដែលខ្លួនឃើញមុននេះ។
'' មកពីហែងនិងបានអត់''
'' ខ្ញុំ??''   ខ្លួនក៏ដឹងច្បាស់ហើយតែធ្វើពើរ តើអ្នកណាដែលចង់ត្រូវថ្មោងនោះ ។
'' កុំមកធ្វើមុខភ្លើរ''
'' Jungkook...!! នឹកណាស់.''
Omii ផ្លាស់ខោអាវរួចនាងក៏ចេញមកឃើញ Jungkook រួចហក់ទៅអោបករគេយ៉ាងលឿន ស្ទើរតែដាច់ផ្ងារទៅក្រោយ នាងនឹកឬបញ្ឈឺឲ្យប្រាកដ បើរាល់ដងមិនដែលមកអោបស្អីបែបនេះផង ។
'' ខ្ញុំៗ..!! មិនដឹងអីទេ'' គេលើកដៃបដិសេធចំពោះការអោបរបស់នាងដោយមិនចង់ហ៊ានមើលមុខ Jimin ឡើយ ។ ដៃក៏ស្អិតដូចតុក្កកែទៀតនាងលេងមែនទែនហើយចង់ឲ្យJimin វិញម្នាក់ម្តងហើយមើលទៅ។

💋ព្រំដែនបេះដូង💙Where stories live. Discover now